ភាគទី៣ : បងប្រុស....

928 77 8
                                    

        ថ្ងៃថ្មី**

  
     សូរិយាចែងចាំមកបំភ្លឺផែនដែលងងឹតអស់ជាច្រេីនម៉ោង ថ្ងៃថ្មីទទួលយកអ្វីប្លែកថ្មី មិនខុសពីហុីស៊ុងពេលនេះទេធ្លាប់តែបេីកភ្នែកមកគឺមានតែម្នាក់ឯងអោយគត់តែពេលនេះមិនដូចពេលមុនទៀតទេគេមានប្អូនមាន ប៉ាដែលត្រូវមេីលថែ

    < អៅវហុីស៊ុង?? មិនញុំាអាហារពេលព្រឹកសិនទេកូន?? > លោកលីសួរស្របពេលក្រលែកទៅឃេីញកូន ប្រុសកំពុងតែញាប់ជេីងស្មេរ

    < មិនអីទេប៉ា កូនទទួលដំណឹងថា ចម្ការនៅប៊ូសានពេលនេះមានបញ្ហាជាបន្ទាន់ ចឹងកូនត្រូវទៅដោះស្រាយឲ្យដាច់ស្រេចសិនទេីបបាន > រាងក្រាសញញមឹស្រាលសម្លឹងមុខឪពុកបន្ទិចទេីបចេញដំណេីរទៅជាមួយជំនិតម្នាក់ទៀតគេឈ្មោះថាខេល៍
    < តាមចិត្តគេណាស់ តាមខ្ញុំដឹងគេប្រហែលជាមិនចង់រួចតុជាមួយខ្ញុំទេដឹង?? > លីយានស្រដីឡេីងបន្ទាប់ពីហុីស៊ុងចេញផុតទៅ
    
     < មកដល់ពេកនេះគេក៏ចាស់ណាស់ហេីយ ទោះគេចង់ធ្វេីអ្វីក៏ខ្ញុំមិនអាចហាមឃាត់ចិត្តគេបានដែល គេមានទំនួលខុសត្រូវដែលត្រូវបំពេញ.....ហេីយណាមួយបេីអូនមិនទៅរករឿងគេមុនទេ ស្មានតែគេមិនចូលចិត្តអូន ពីដេីមមកដល់ឥឡូវហេស?? > លោកលី
    
     < លោកបង!!!! > លីយានស្រែកមួយសំឡេងនីគីដែលអង្គុយក្បែរនេះក៏ទ្រាំមេីលលែងបានដែល។

     < ម៉ាក់....ឈប់ឈ្លោះគ្នាទៅ ដែលប៉ានិយាយនេះក៏ត្រូវ ខ្ញុំមិនដែលឃេីញបងប្រុសទៅរករឿងម៉ាក់មុនទេ តែភាគច្រេីនគឺម៉ាក់ដែលទៅរករឿងគាត់!!! គាត់នៅដោយគាត់ហេតុអីចាំបាច់ ទៅរករឿងគាត់?? > នីគីដាក់មួយខ្សែ ឈាមលីយានពេលនេះឡេីងស្ទះដល់កញ្ចឹងកហេីយ
   < ឯងក៏ម្នាក់ដែល កាន់ជេីងតែបងប្រុសឯង!!!រាល់ថ្ងៃនេះឯងស្រឡាញ់បងប្រុសឯងជាងម៉ាក់ឯងមែនទេ?? > លីយាន
   < ខ្ញុំមិនបានកាន់ជេីងបងប្រុស តែខ្ញុំនិយាយតាមការ មេីលឃេីញ!!!តែបេីឲ្យជ្រេីសយកអ្នកណាម្នាក់ក្នុងចំណោមបងប្រុសហ្នឹងម៉ាក់ ចម្លេីយប្រហែលជាបងប្រុសហុីស៊ុងហេីយ ខ្ញុំនៅជាមួយម៉ាក់ពិបាកចុះសម្រុងគ្នាណាស់ ខ្ញុំមិនដឹងថារាល់ថ្ងៃនេះម៉ាក់ទុកខ្ញុំជាកូនម៉ាក់បង្កេីតឬគ្រាន់តែជាកូនអុកសម្រាប់ម៉ាក់បញ្ជារឲ្យដេីរ តាមចិត្តចង់របស់ម៉ាក់?? > នីគីព្រលែងពាក្យក្នុងចិត្តចេញមក រាល់ថ្ងៃនេះទ្រាំក៏ដោយសារតែគិតថាជាម្ដាយទេីបសុខចិត្តបិទមាត់បិទត្រចៀកធ្វេីមិនដឹងមិនលឺទៅចុះ
   
    < ខ្ញុំសុំទោសប៉ា ខ្ញុំសុំទៅក្រុមហ៊ុនមុនហេីយប៉ា.... > នីគីដាក់សមស្លាព្រាចុះទាញយកអាវក្រៅមករួចក៏ចេញទៅបាត់ អាហារពេលព្រឹកដែលពោរពេញដោយភាពអាប់អួល ការតម្លេីងសរសៃកដាក់គ្នា

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now