2ខែក្រោយ****ពីមួយថ្ងៃទៅមួយថ្ងៃរំលងទៅយ៉ាងរហ័សបេីកភ្នែកបិទភ្នែកតែបន្ទិចក៏2ខែបាត់ទៅហេីយ បេីយេីងក្រលែកទៅមេីល sunghoon ជាមួយ ethan ក៏កាន់តែចុះសម្រុងគ្នា ពេលខ្លះមានអ្នកយល់ច្រឡំថាពីរនាក់នេះជាគូរសង្សាហ្នឹងគ្នាក៏មាន
Park Group
ស៊ុងហ៊ុនដោះវ៉ែនតាចេញពីភ្នែកមុនងេីបមុខចេញពីអេក្រង់កុំព្យូទ័រ នាយតូចសម្លឹងមេីលរាងក្រាសបន្ទិចទេីបពោលឡេីង
« ហឺយ ហេតុអីមានអារម្មណ៍ថាហត់ម្លេស?? » នាយកម្លោះធ្វេីជាយកដៃមកគក់ច្របាច់ជេីងចង្កេះតិចៗតែអ្នកខាងនោះវិញនៅតែមិនខ្វល់ទេីបលេីកនេះស៊ុងហ៊ុនរៀងក្ដៅស្លឹកត្រចៀកមែនទេន
ស៊ុងហ៊ុនមិនមាត់មិនកក៏សុខចិត្តដេីរចេញទៅខាងក្រៅ ទៅស្រូបយកខ្យល់អាកាសត្រជាក់ខ្លះ មួយរយ:នេះមានរឿងម៉ួរម៉ៅច្រេីនចឹងហេីយទេីបគួរផ្ដល់ពេលអោយខ្លួនឯងបានសម្រាកខ្លះ
« អត់និយាយជាខ្ញុំពិតមែនហ៎?? ហឺយយពិតជាអន់ចិត្តមែន តែអេ៎ទៅអន់ចិត្តជាមួយគេធ្វេីអី?? ហឺយៗកុំគិតៗគេជាជំនួយការឯងណាស៊ុងហ៊ុន មិនអាចស្រឡាញ់គេបានទេ អត់ទេៗ!!! » ស៊ុងហ៊ុនខ្ទប់មុខខ្លួនប្រឹងប្រកែកបេះដូងខ្លួនឯង ទាំងដឹងច្បាស់ណាស់ថាមិនអាចប្រកែកបាន« អ្នកប្រុសតូច ចង់អញ្ជេីញទៅណាដែរបាទ?? » រាងក្រាសមិនដឹងចេញពីចន្លោះណាបង្ហេីបសួររាងតូចពីក្រោយឡេីងស៊ុងហ៊ុនត្រូវភ្ងាក់ដូចត្រូវគេចាក់ទឹក
« ទៅណាជារឿងរបស់ខ្ញុំ កុំមកខ្វល់ទៅបន្តការងារលោកចុះ!!! » ស៊ុងហ៊ុន
« មិនអីទេអ្នកប្រុសការងារខ្ញុំធ្វេីរួចហេីយអស់ហេីយ ណាមួយខ្ញុំបាទក៏ជាអង្គរក្សត្រូវមេីលការខុសត្រូវអ្នកប្រុសជារឿងធម្មតាទៅហេីយ » ethan
« តាមគ្រប់ពេលមែនទេ?? » ស៊ុងហ៊ុន
« បាទតាមគ្រប់ពេល » ethan
ស៊ុងហ៊ុនងាកមុខមកមេីលនាយក្រាសចំពោះមុខរួចក៏ឧទានបន្តទៀត
« គួរអោយធុញ!!! មានមនុស្សដូចលោកឯងតាមគ្រប់ពេលចឹងធុញណាស់ » ស៊ុងហ៊ុន
YOU ARE READING
គ្រោះស្នេហ៍ ( ចប់ )
Action« បងធ្វេីគ្រប់យ៉ាងគ្រាន់តែចង់ការពារអូន បងសុខចិត្តអោយអូនស្អប់បង ក៏បងគ្មានថ្ងៃអោយអូនមានគ្រោះថ្នាក់ដែរ » ethna