ស្នេហា?វាជាអ្វីឲ្យប្រាកដ?នៅពេលដែលឃើញមនុស្សជុំវិញខ្លួនមានវាគ្រប់គ្នា ម្នាក់ៗបែរជាមានសេចក្ដីសុខនិងរស់នៅក្នុងពិភពលោករបស់ពួកគេយ៉ាងស្រស់បំព្រង។ខ្ញុំក៏ចង់បានវាដែរ តែខ្ញុំខ្លាចថាចុងបញ្ចប់វាមិនមែនស្រស់បំព្រងដូចមនុស្សគ្រប់គ្នាឡើយ។ហេតុនេះហើយទើបខ្ញុំលាក់ទុកនូវអារម្មណ៍ស្នេហាមួយនោះមិនហ៊ានបញ្ចេញមកនោះទេ។
"ហេស៊ុង-"បបូរមាត់មានមន្តស្នេហ៍ហើបស្រដីឡើងស្រាលៗ ខណៈពេលដែលកែវភ្នែកទាំងគូបាញ់សម្លឹងទៅខាងក្រៅបង្អួច។បើទោះជាមានសិស្សជាច្រើនដើរពាសពេញសាលា ក៏កែវភ្នែកមួយគូនេះផ្ដោតលើតែមនុស្សម្នាក់ក្នុងចំណោមសិស្សទាំងនោះប៉ុណ្ណោះ។
ជុងហ្គុក ចនដែលមានអាយុ18ឆ្នាំក្រោកឈរឡើង គេដើរចេញពីថ្នាក់ដើម្បីទៅជួបមនុស្សជាទីស្រឡាញ់របស់គេ។ចុងក្រោយគេពិតជាបានជួប ហើយក៏ជួបនៅកាំជណ្ដើរទៀតផង។
"ឯងទៅណាហ្នឹង?"
"ថារកទៅទិញទឹក ទៅជាមួយគ្នាអត់?"គេងក់ក្បាលរួចដើរតាមការគៀកករបស់ជុងហ្គុកដើម្បីចុះទៅក្រោមវិញទិញទឹក។មីន ហេសុង គេក៏មានអាយុស្មើនឹងជុងហ្គុក កម្ពស់របស់គេក៏ទាបជាងជុងហ្គុក2cm តែបើនិយាយពីសម្រស់វិញគឺស្អាតខ្លាំង មួយសាលានេះនរណាក៏ចាប់អារម្មណ៍លើហេសុង មិនលើកលែងសូម្បីតែមិត្តជិតស្និទរបស់គេតាំងពីក្មេងមក។
"មានបានធ្វើកិច្ចការផ្ទះអត់យប់មិញ?"ហេសុងផ្ដើមនិយាយ ខណៈពេលកំពុងចាំជុងហ្គុកទិញទឹក។
"មានកិច្ចការផ្ទះដែរមែន?អត់ដឹងទេ"ជុងហ្គុកក្រវីក្បាល ទើបហេសុងសើចហើយយកសៀវភៅវាយក្បាលជុងហ្គុកថ្នមៗ។
"មិនគិតរៀនសូត្រខ្លះទេ បើអញ្ចឹងយើងឈប់ជួយបង្រៀនឯងហើយ"
"អត់ទេហេសុង យើងភ្លេចពិតមែន ណាមួយយប់មិញហត់ពេកក៏ដេកបាត់ភ្លេចធ្វើលំហាត់-ឥឡូវខ្ចីចម្លងសិនមក"
"អត់ឲ្យទេ ធ្វើខ្លួនឯងទៅ"ថាចប់ហេសុងក៏ដើរទៅមុន ឯជុងហ្គុកដើរតាមពីក្រោយគេត្រុកៗ។ពួកគេស្គាល់គ្នាតាំងពីនៅបឋម និងជិតស្និទគ្នាខ្លាំងដល់ថ្នាក់អ្នកផ្សេងច្រឡំថាជាគូស្នេហ៍ ឯជុងហ្គុកឯណេះក៏មានចិត្តមកលើហេសុងតាំងពីក្មេង ពេលឮអ្នកដទៃបង្អាប់ក៏ពេញចិត្តស្ដូក គ្រាន់តែហេសុងមិនមែនជាហ្គេយ៍ទើបជុងហ្គុកមិនអាចសារភាព មានតែលាក់ទុកប៉ុណ្ណោះ។