ដៃជាច្រើនកំពុងតែប៉ះទៅលើរូបរាងអាក្រាតមួយនោះ ពិភពដ៏ខ្មៅងងឹតដែលមិនអាចដឹងពីវត្តមាននៃវត្ថុនៅជុំវិញខ្លួនកំពុងតែបង្កើតនូវការចងចាំដ៏អាក្រក់ដែលមនុស្សទាំងអស់មិនចង់នឹងប្រទះ។បបូរមាត់ដែលត្រូវបានបិតជិត កម្លាំងដែលត្រូវបានសង្កត់មិនឲ្យនិងរើបម្រះតទល់ប្រឆាំងនឹងហេតុការណ៍អាក្រក់មួយនេះ វាបន្សល់ត្រឹមតែកែវភ្នែកមួយគូដែលកំពុងតែហូរទឹកភ្នែកបញ្ចេញនូវភាពឈឺចាប់មកជំនួសនឹងគ្រប់យ៉ាងនាពេលនេះ។
ភ្ញាក់ឡើងពីសុបិនអាក្រក់ទាំងនេះ ហេសុងមិនអាចសូម្បែតែគេងឲ្យបានគ្រប់គ្រាន់ រាងកាយរបស់គេប្រែជាស្គមខ្លាំង មុខនិងភ្នែកក៏ស្លក់ គេអង្គុយមួយកន្លែងសម្លឹងមើលពិដាននិងមិនធ្វើសកម្មភាពអ្វីទាំងអស់ ទាល់តែដល់ពេលព្រឹកមានមនុស្សមកដេញគេឲ្យចេញទៅខាងក្រៅ។
គេមិនដឹងថាវាជាថ្ងៃអ្វីនោះទេ រាល់ថ្ងៃជីវិតរបស់គេមិនខុសអ្វីពីភាពទទេស្អាតឡើយ។គេពិតជាចង់ណាស់ គេពិតជាចង់ឲ្យពេលដែលគេចាកចេញពីទីនេះ គេនឹងលុបនូវការចងចាំដ៏អាក្រក់ក្នុងរយៈពេល5ឆ្នាំ។នៅថ្ងៃនេះគេអង្គុយញ៉ាំបាយនៅឯតុមួយដែលមានអ្នកទោសអង្គុយប្រជ្រៀតគ្នា គេខំទំពារទាំងអារម្មណ៍ចង់ក្អួត។តែវាមិនមែនស្រួលដូចការគិត បើសិនជាគេក្អួតវាអស់ គេនឹងឃ្លានម្ដងទៀត។ហើយបើឃ្លាន គេមិនអាចរកអ្វីមកញ៉ាំដើម្បីទ្រទ្រង់ក្រពះរបស់គេឡើយ។
ផាំង
"រញ៉េរញ៉ៃមែន"ហេសុងងាកទៅកាន់សម្លេងដែលទង្គិចគ្នាអំបិញមិញក៏ឃើញអ្នកទោសមាឌធំបានបំបុកជាមួយនឹងអ៊ំប្រុសម្នាក់រហូតដល់គាត់របូតអាហារចេញពីដៃ។តែក៏គ្មានអ្នកណាគេជួយគាត់ដែរ ព្រោះពួកគេមានពេលខ្លីណាស់សម្រាប់ការញ៉ាំអាហាររបស់ពួកគេ។ហេសុងដឹងច្បាស់ថាអ៊ំប្រុសម្នាក់នោះនឹងមិនអាចទទួលបានអាហារថ្មីឡើយ គេយកថាសអាហាររបស់គេយកទៅឲ្យគាត់។
"អរគុណ"គាត់មើលមកកាន់ហេសុងទាំងភាំងនិងនឹកស្មានមិនដល់។ហេសុងមិនបានឆ្លើយតប គេដើរចេញទាំងខ្ទប់មាត់របស់គេ។មកដល់បន្ទប់ទឹកហេសុងលុបមុខនិងសម្រួលឥរិយាបទរបស់គេឲ្យស្រួលវិញ ដល់ពេលនោះបែរជាមានអ្នកយាមម្នាក់ដើរមកប្រាប់ហេសុង