chapter 37 : ជំងឺប្រចាំកាយ

334 64 12
                                    

ចិត្តដ៏ទទេស្អាតបង្កប់នូវរឿងឈឺចាប់នៅខាងក្នុង អារម្មណ៍ទាំងមូលហាក់ដូចជាខ្សោះគ្មានជីវជាតិ តើអ្នកណានឹងអាចរស់ដើម្បីឱបក្រសោបអារម្មណ៍មួយនេះ?

ក្រាក

ដៃមាំក្រាស់បើកទ្វាផ្ទះ កែវភ្នែកទាំងគូដៀងទៅរកផ្នែកខាងក្នុងនៃផ្ទះ ត្រចៀកចាំផ្ទៀងស្ដាប់នូវសម្លេងដែលឮរងំៗពីកន្លែងទទួលភ្ញៀវ។ហាជុនលោចស្នាមញញឹមបន្ថែមទៀត គាត់បង្វែរចំណាប់អារម្មណ៍ទៅកាន់មនុស្សទើបនឹងចូលមក។

"មកដល់ល្មម!ប៉ានិងអ៊ុនហ៊ូក៏កំពុងតែរងចាំកូនញ៉ាំអាហារពេលល្ងាចជុំគ្នា"

"ចាំខ្ញុំធ្វើម្ហូប"

"មិនអីទេ!អ៊ុនហ៊ូបានធ្វើវារួចហើយ មោះមកញ៉ាំជាមួយគ្នា"គាត់ដើរមកដឹកដៃថេយ៉ុងចូលទៅកាន់តុបាយ។កន្លងផុតអស់មួយសន្ទុះ គាត់ក៏ផ្ដើមនិយាយសារជាថ្មី

"នៅហាងយ៉ាងមិចដែរកូន?"

"មិនអាក្រក់ទេ"ថេយ៉ុងឆ្លើយតប។

"ប៉ាគិតថា..កូនតែម្នាក់ឯងត្រូវគ្រប់គ្រងហាងបែបនេះរាល់ថ្ងៃ កូនដូចជាហត់ខ្លាំងណាស់!ហេតុអីក៏កូនមិនជ្រើសរើសដៃគូរបស់កូនមួយទៅ?អ៊ុនហ៊ូគេខំតាមកូនអស់ជាង2ឆ្នាំ កូនមិនគិតចង់សងអ្វីទៅគេខ្លះទេហ្ហេស៎?"អ្វីគ្រប់យ៉ាងត្រូវបានបញ្ឈប់ក្រោមសម្ដីរបស់គាត់។ថេយ៉ុងទម្លាក់ចង្កឹះចុះរបស់ខ្លួនចុះ គេទាញទឹកមកផឹកមួយក្អឹកទើបនិយាយ

"ខ្ញុំមិនទាន់គិតរឿងនេះទេ"

"ប៉ា..ប៉ាគ្រាន់តែឲ្យជាយោបល់ប៉ុណ្ណោះ!ប៉ាឃើញអ៊ុនហ៊ូគួរឲ្យអាណិត ម៉្យាងគេក៏បានជួយប៉ាច្រើនដែរ"

"ខ្ញុំនឹងសងគុណគេដោយអ្វីផ្សេង មិនមែនជារឿងនេះ"

"ពួកយើងគួរតែប្ដូរប្រធានបទនិយាយទៅ"អ៊ុនហ៊ូព្យាយាមនិយាយកាត់អ្នកទាំង2។ជាចុងក្រោយពួកគេពិតជាយល់ព្រមស្ងាត់និងញ៉ាំអាហារទាល់តែរួចរាល់អស់ ថេយ៉ុងក៏នាំអ៊ុនហ៊ូមកខាងក្រៅផ្ទះដើម្បីនិយាយគ្នា។

"ល្មមៗបានហើយអ៊ុនហ៊ូ ខ្ញុំគ្មានអ្វីឲ្យលោកត្រូវខ្ជះខ្ជាយពេលខ្លាំងបែបនេះឡើយ!បើសិនជាលោកត្រូវការលុយ ខ្ញុំនឹងឲ្យលោកទាំងអស់ សូមកុំរញ៉េរញ៉ៃនិងព្យាយាមលេងសើចជាមួយខ្ញុំទៀត"

Mr.Kim's Secret Where stories live. Discover now