ភាគ35: ម៉ាក់!! ជុងហ្គុកទៅណាបាត់ហើយ

682 37 0
                                    

Morning

នាពេលព្រឹកប្រលឹម ម៉ោង5:45នាទីព្រឹកជាទម្លាប់របស់អ្នកស្រុកស្រែជនបទទៅហើយដែលត្រូវងើបពីព្រឹកប្រលឹមទៅធ្វើការស្រែចម្ការរកលុយផ្គុតផ្គង់គ្រួសារ។

ងើបមិនទាន់លោកគីមមកហៅឲ្យងើបបង្គាប់ឲ្យជុងហ្គុកទៅជួយគាត់ធ្វើស្រែទៀត ឯជុងហ្គុកក៏មិនបានប្រកែកដែរមានតែព្រមទៅតាមគាត់បង្គាប់ឲ្យទៅណាទៅ
និងតាម។

"ម៉ាក់!! ជុងហ្គុកទៅណាបាត់ហើយ!!" ថេយ៍ទើបតែមកពីផ្សារអ្នកស្រីគីមឲ្យទៅទិញម្ហូបមកវិញបាត់ជុងហ្គុកមិនដឹងថាជាទៅណាបាត់?

"ប៉ាឯងនាំទៅស្រែបាត់ហើយ!!"អ្នកស្រីឆ្លើយទៅកូនវិញទាំងកំពុងតែរូតរះដាំបាយទឹក ថេយ៍គ្រាន់តែលឺម្ដាយប្រាប់បែបនិងគេចំហរមាត់ធ្លុង ព្រះហើយជុងហ្គុកធ្លាប់តែនៅទីក្រុងសុខស្រួលបែរជាធ្លាក់ខ្លួនមកធ្វើស្រែកណ្ដាលថ្ងៃក្ដៅបែបនេះ? ស្ទះទ្រូងគេស្លាប់មិនខានទេ យកកូនគេមកធ្វើបាបបែបនេះ។

.............

"និងហើយបែបនិងហើយ ឆាប់ទៅលឿនៗ!" លោកគីមឈរច្រក់ចង្កេះមើលកម្មករនិង អនាគតកូនប្រសាកំពុងតែ ស្រូតស្រូវ ជុងហ្គុកមិនចេះទេតែមើលតាមអ៊ុំកំពុងតែធ្វើក្បែរគេក៏ចេះតិចៗចេះតែស្រូតតាមគេឯងទាំងហត់
ញើសហូរដាបថ្ញាស ហត់ក៏ហត់អស់កម្លាំងក៏អស់កម្លាំង តែមិនអីទេដើម្បីបានកូនប្រុសគេយើងត្រូវតែទ្រាំ ទ្រាំ ទ្រាំ។

"លោកបងមកពិសារបាយសិន!!" សម្លេងអ្នកស្រីគីមបន្លឺឡើងពីចំងាយ ឲ្យលោកគីមនិងជុងហ្គុកងាក់ទៅមើលឃើញថេយ៍ដើរញញឹមកាន់ថាស់បាយមកជាមួយផងដែរ អារម្មណ៍ដែលហត់នឿយមុននេះមិនដឹងថាបាត់ទៅណាអស់ពេលឃើញមុខម្ចាស់បេះដូងមក
ជុងហ្គុកញញឹមរីកថ្ពាល់ដាក់ថេយ៍ដែលញញឹមមកគេវិញ។

"តស់ៗ នាំគ្នាសម្រាកទៅញាំបាយសិន!!" លោកគីមស្រែកឡើងឲ្យគ្រប់គ្នាឡើងមកញាំបាយសិនរួមទាំងជុងហ្គុកផងដែរ។

"បងហត់ទេ?"ថេយ៍ដើរទៅរកបុរសជាទីស្រឡាញ់ទាំងលើកដៃកាន់កន្សែងតូចទៅជូតញើសឲ្យជុងហ្គុកតិចៗ

"ដើម្បីអូនបងធ្វើបាន!!" ជុងហ្គុកនិយាយទៅវិញទាំងញញឹមរីកថ្ពាល់ធ្វើឲ្យថេយ៍អៀនមួយរំពេច ថ្ពាល់ក្រហមព្រឿងៗទ្រាំមិនបានជុងហ្គុកស្ទុះទៅចង់ថើបហើយតែឪគេមើលមកពេកមានតែទប់អារម្មណ៍សិន ចាំមានឪកាសចាំចាប់ថើបក៏បាន។

..........

បន្ទាប់ពីញាំអាហារព្រឹកហើយសម្រាកបានបន្តិចហើយគ្រប់គ្នាក៏ដល់ម៉ោងចុះទៅធ្វើការវិញហើយ ថេយ៍ទទួចចង់ធ្វើដែរតែជុងហ្គុកហាមមិនឲ្យចុះស្រែឲ្យថេយ៍អង្គុយក្រោមដើមឈើធំមើលទៅគេកំពុងតែចុះស្រូតស្រូវ ទោះបីស្រូតនៅកណ្ដាលថ្ងៃក្ដៅក៏មិនហត់ដែរព្រោះមានកម្លាំងចិត្តកំពុងតែមើលផ្ដល់កម្លាំងឲ្យហើយ។

បន្ទាប់ពីស្រូតហើយល្ងាចបន្តិចពួកគេក៏នាំគ្នាទៅផ្ទះវិញ លោកគីមនិងអ្នកស្រីគីមទៅមុនហើយនៅតែថេយ៍និងជុងហ្គុកដើរទៅតាមក្រោយតាមផ្លូវដើរផងប្រលែងគ្នាផងសើចក្អាក្អាយ។

"អេ៎!! ប្រុសស្អាត!" ភ្លាមនោះមានស្រីស្អាតម្នាក់ដើរកាត់ហៅជុងហ្គុកនិងថេហ្យុងឈប់

"មានការអីអ្នកនាងជីយ៉ុន?"ថេយ៍តបទៅនាងស្រីស្រស់វិញទាំងទឹកមុខមិនល្អ គេដឹងច្បាស់ថានាងហៅមានការអីនោះ អ្នកណាមិនស្គាល់ស្រីស្អាតជាងគេក្នុងភូមិនោះ គឺនាង
ជីយ៉ុន។

"យើងមិនបានហៅឯងទេ យើងហៅប្រុសស្អាតខាងនោះ!" នាងតបទៅថេយ៍វិញឆ្នាស់ឆ្នើម ថេយ៍និងនាងមិនត្រូវគ្នាតាំងពីដើម ព្រោះមានរឿងមួយកាលគេក៏រៀន បឋមឈ្លោះគ្នាវៃបោចសក់គ្នា ព្រោះនាងទៅដណ្ដើមសង្សារថេយ៍កាលនោះ

"ណ៎គេហៅហ៎!"ថេយ៍បែរមកមើលមុខ
ជុងហ្គុគ្នាធ្វើមុខមីងមង់ៗមិនដឹងអី

"អ្នកនាងហៅខ្ញុំហេស៎?" ជុងហ្គុកលើកដៃចង្អុរមកខ្លួនឯងធ្វើមុខមិនដឹងអីសុខៗមានស្រីស្អាតមកហៅតាមផ្លូវបែបនេះ។

"ចាស៎ ហៅបងនិងប្រុសស្អាត!" ជីយ៉ុនធ្វើរឹកអឹមអៀនៗ ជុងហ្គុកញញឹតិចៗមិនសូវសម

"ប្រុសស្អាតមានសង្សារនៅ បើនៅទេអាចយកអូនបានអូននៅទំនេរតាស៎!" ជីយ៉ុនដើរទៅកាន់ដៃជុងហ្គុក ធ្វើចរឹកម្ញិកម្ញក់ ភ្លាមនោះក្មេងតូចដែលឈរមើល ដើរទៅមុនបាត់

"ថេយ៍អូន~!" ជុងហ្គុកមិនឆ្លើយនិងនាង ក្រវាស់ដៃនាងចេញហើយក៏រត់ទៅតាមថេហ្យុងដែល ងរដើខ្មឺតទៅមុនបាត់។

=====
រងចាំភាគបន្ត

♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)Where stories live. Discover now