ភាគ28: គាត់ជាលោកគ្រូរបស់អូន បងប្រច័ណ្ឌសូម្បីតែគ្រូ?

788 52 0
                                    

1សប្ដាហ៍កន្លងផុតទៅ ព្រិចបើកៗថេយ៍មករស់នៅភូមិគ្រឹះចនរេម៉ុនបាន មួយសប្តាហ៍ទៅហើយតែអ្នកស្រីចន នៅមិនទាន់ព្រមទទួលយកថេយ៍ជាកូនប្រសារដដែល គាត់តែងតែរករឿង តិះដៀលរាងតូចរហូត ពេលខ្លះក៏ធ្វើបាប គាត់តែងតែធ្វើគ្រប់វិធីដើម្បីឲ្យថេយ៍ទ្រាំពុំបាននិងរត់ចោលកូនប្រុសគាត់ឲ្យបាន តែថេយ៍ចិត្តធ្ងន់មិនប្រកាន់ តែគេតែងតែយកចិត្តគាត់ធ្វើល្អដើម្បីឲ្យគាត់ទន់ចិត្តវិញ។

កន្លងទៅ3 សប្ដាហ៍ហើយរាប់តាំងពីថ្ងៃដែលគេប្រលង បញ្ចប់ពី11មក ពេលនេះក៏ដល់ថ្ងៃចូលរៀនដំបូងលើងថ្នាក់ទី12ដូចគ្នា។ ជុងហ្គុកបាននាំថេយ៍ទៅដល់សាលារៀនហើយទើបគេក៏ទៅសាលារបស់គេដូចគ្នា ជុងហ្គុកក៏បានប្ដូរសាលាថេយ៍រៀនឲ្យមករៀនក្បែរគេវិញនិងអាល៎បានមើលថែរាងតូចផង។

ប្ដូរមកសាលាថ្មី សិស្សក៏ប្លែកមុខថ្ងៃចូលរៀនដំបូង។ ថេយ៍ដើរចូលទៅក្នុងសាលាដើររកបន្ទប់ដែលត្រូវរៀន ចៃដន្យក៏ប៉ះចំសិស្សានុសិស្សនាំគ្នាមើលបញ្ជីឈ្មោះរបស់ខ្លួនដែលត្រូវចូលថ្នាក់មួយណា? ថេយ៍ក៏បានដើរចូលទៅមើលនិងគេឯងដែរ តែគេតូចពេកទើបមើលមិនឃើញព្រោះតែមានមនុស្សច្រើនពេក ថេយ៍ចេញមកវិញសិនចាំរហូតទាល់តែសិស្សមើលអស់សល់2.3នាក់ទើបគេចូលទៅមើលម្ដង។

"អ៊ូ~នេះទីថ្នាក់12!" ថេយ៍ទៅមើលក្រដាសដែលគេបិទជាបើជញ្ជាំងដាក់ថា"ថ្នាក់ទី12"ទើបគេដើរទៅមើលឈ្មោះរបស់គេថាត្រូវចូលទៅរៀនបន្ទប់មួយណា?

"មិចក៏មិនឃើញចឹង?" ថេយ៍មើលពីក្រោមឡើងលើព្រោះគេតូចពេកមើលមិនដល់ខាងលើគេក្រដាសគេបិទខ្ពស់ជាងខ្លួន។

"រកមើលឈ្មោះមែនទេក្មេងតូច?" សម្លេងមាំមនុស្សប្រុសម្នាក់បន្លឺឡើងធ្វើឲ្យថេយ៍ភ្ញាក់ព្រើត ទើបងក់ក្បាលដាក់បុរសនោះថាគេកំពុងតែរកឈ្មោះ
"ឯងឈ្មោះអី?"
"គីមថេហ្យុងបាទ!" លឺថេយ៍ប្រាប់ហើយបុរសសង្ហារម្នាក់នោះញញឹមចេញផ្ទាល់ខូចបន្តិច ក៏បានរកមើលឈ្មោះគេឲ្យ
"ឈ្មោះគីមថេហ្យុង រៀនទី12 បន្ទប់A អគារទី1!" បុរសនោះនិយាយតិចៗប្រាប់ទៅរាងតូចឲ្យថេយ៍ញញឹមបន្តិចពេលដឹងថាខ្លួនរៀននីបន្ទប់ណាហើយ
"អរគុណលោកគ្រូ!" ដោយមើលទៅការស្លៀកពាក់របស់បុរសនោះទំនងជាគ្រូនៅទីនេះ ទើបថេយ៍ឪនក្បាលគោរពអរគុណគាត់ ក៏ញញឹម
"អ្ហឹម ឆាប់ទៅថ្នាក់ទៅដល់ម៉ោងឥឡូវ!" បុរសជាគ្រូញញឹមអង្អែលក្បាលនាយតូចតិចៗ
"បាទ ខ្ញុំលាសិនហើយលោកគ្រូ!" ថេយ៍
ឪនក្បាលគោរពម្ដងទៀតទើបរត់ចេញទៅប្រុយ ក្រោមក្រសែភ្នែកលោកគ្រូសង្ហារ(ប្ដីខ្មីន)

♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)Where stories live. Discover now