ក្រោយពីញាំអាហារពេលព្រឹករួចរាល់ហើយពួកគេក៏នៅសម្រាកបន្តិច គេងឪបគ្នាយ៉ាងស្អិតរមួតរហូតទាល់តែពេលល្ងាចទើបជុងហ្គុកនាំថេយ៍ទៅដើរលេង។
(អ្នកដែលបង្ករទំនិញរបស់យើងដែលដឹកចេញលើកមុនភ្ញៀវមិនពេញចិត្ត ខ្ញុំបានរកឃើញវាហើយទានវាសារភាពថាវាជាអ្នកធ្វើពិតមែន)
"វាជាអ្នកណា?"
(ប្រហែលជាមានអ្នកបញ្ជារវាមកធ្វើ វាមិនប្រាប់ទេថានរណាបញ្ជូនវាមក!)
"បងហ្វាងយកវាទៅបន្ទប់ទារុណកម្មចាំខ្ញុំទៅចាត់ការវា!"
(បាទចាហ្វាយ!)
....."រួចហើយជុង!!"
"តស់!!!"
"មិញនេះបងនិយាយជាមួយអ្នកណា?"
"អ៊ុនវូខលមកនិយាយរឿងការងារបន្តិចបន្តួច!"
"ចឹងតស់!!" ថេហ្យុងនិងជុងហ្គុកក៏បណ្ដើរគ្នាចេញទៅ ។+សួនកម្សាន្ត
"បងមើលណ៎ស្អាតណាស់!!" ថេយ៍ឈរចង្អុរដៃទៅកន្ត្រក់វិលដែលមានពណ៍ស្រស់ស្អាតហើយ លេចថ្លូជាងគេប្រាប់ទៅជុងហ្គុកឲ្យបង្វែរភ្នែកមើលទៅតាមការចង្អុររបស់រាងតូច
"ស្អាតចាញ់អូនទេ!" ជុងហ្គុកបន្លឺឡើងទាំងភ្នែកសម្លឹងមើលទៅផ្ទៃមុខតូចៗដោយក្រសែភ្នែកស្រទន់បំផុត ធ្វើឲ្យថេយ៍អៀនថ្ពាល់ក្រហមងាំង សម្លក់មុខជុងហ្គុកថ្មែរ។
"អូនដឹងថាអូនស្អាតហី!!"
"អូនចង់ទៅណា?" ជុងហ្គុកស្រែកសួរក្មេងដែលងក់ដើរខ្មឺតទៅមុនគេ
"ជិះកន្ត្រក!!"
"តែវាខ្ពស់ណាស់!"
"អូនមិនខ្លាចទេ!!" ថេយ៍បែរមកស្រែកចាចដាក់នាយក្រាស់វិញអះអាងថាខ្លួនមិនបានខ្លាចខ្ពស់ទេ ជុងហ្គុកក៏មិនបានឃាត់ច្រើនគេក៏ចង់ដឹងដូចគ្នាថាក្មេងខ្លាចឬមិនខ្លាច?5នាទីក្រោយមក÷
"អ្ហាយ! ជុងឲ្យគេឈប់ភ្លាមទៅវាខ្ពស់ណាស់ ហឹកៗ!!" មុននេះអះអាងថាខ្លួនមិនបានខ្លាចខ្ពស់គ្រាន់តែជិះមិនទាន់បាន2នាទីផង ស្រែកចង់ចុះវិញហើយ។ ជុងហ្គុកអង្គុយអស់សំណើចខឹខឹ និងសកម្មភាពរបស់ថេយ៍ពេលនេះពិតជាគួរឲ្យចង់សើចណាស់។
"បងសើចអី? ហ៉ឹកៗ ឆាប់ប្រាប់ឲ្យគេឈប់វិញទៅ ហា៍ៗ~" ថេយ៍សម្លក់មុខជុងហ្គុកថ្មែរទាំងទឹកភ្នែកខឹងដែលគេសើចឲ្យខ្លួន
"មិនបានទេទាល់តែវាឈប់ខ្លួនឯង!" ជុងហ្គុកឈប់សើចបន្តិចមុននិងស្រដីប្រាប់ទៅក្មេងក្បាលរឹងឲ្យរាងថ្ងៃក្រោយ
"ហ៉ឹកៗ អូនចង់ចុះវិញ ហ៉ឹក!!!"
"3នាទីទៀតគេឈប់ហើយ!"
"យូរណាស់ ហ៉ឹក អូនខ្លាច ហ៉ឹកៗ!!" គ្រាន់តែលឺរាងក្រាស់ថា3នាទីទៀតគេឈប់ថេយ៍ស្រែកយំកាន់តែខ្លាំងឡើង បើដឹងចឹងគេនិងមិនជិះទេ។"អូនយ៉ាងមិចហើយ?" ជុងហ្គុកបន្លឺឡើងទាំងទឹកមុខបារម្ភសួរទៅនាយតូចបន្ទាប់ពីចុះពីលើកន្ត្រកវិញថេយ៍ដូចជាមនុស្សស្រវឹងយ៉ាងចឹង
"កុំប៉ះអូន!!" ថេយ៍ក្រវាសដៃជុងហ្គុកចេញ មិនឲ្យប៉ះខ្លួន ខឹងៗ ខឹងដែលសើចឲ្យគេខឹងដែលមិនប្រាប់ឲ្យគេឈប់
"កុំខឹងកុំបន្ទោសបង អូនរឹងក្បាលចង់ជិះខ្លួនឯងទេណា!" រឹងក្បាលមានៈចង់ជិះខ្លួនឯងសោះមកខឹងគេ
"មកពីបងនិងហេតុអីមិនឃាត់អូន ហេតុអីមិនប្រាប់ឲ្យគេឈប់ថែមទាំងសើចឲ្យអូនទៀត
ហ៉ឹកៗ" បើដឹងថាវាខ្ពស់ហើយហេតុមិនតាមឃាត់គេ? គួរឲ្យខឹងណាស់ ខឹងៗ
"Okay² បងខុសបងសូមទោស!" ជុងហ្គុកបន្ធូរខ្យល់បន្តិចមុននិងស្រដីឡើងទទួលខុស ខុសដែលគេមិនហាម មិនឃាត់ គេខុសក៏បាន។
"ក្មេងឆ្លាត!!!"........
Teakookចំណាយពេលយ៉ាងច្រើនដើរមើលនេះមើលនោះ ទិញអីញ៉ាំតាមដងផ្លូវនៃសួនកម្សាន្ត។
"ឆ្ញាញ់ទេ?" ជុងហ្គុកសួរឡើងទាំងចាប់ភ្ញៅមាន់បំពងបញ្ចុកនាយតូច
"ឆ្ងាញ់!! តែឆ្ញាញ់ចាញ់ខ្លួនបង!" ថេយ៍សើចលឹបភ្នែកពេលបានញោះជុងហ្គុកបែបនេះ។ជុងហ្គុកខាំមាត់ខ្លួនតិចៗគ្រឺតក្នាញ់និងសម្ដី
ថេហ្យុង កុំតែនៅទីសាធារណៈទេបលមិនចឹងគេចាប់អុកឲ្យបាក់ចង្កេះបាត់ហើយក្មេងសម្ដីធ្លុះបែបនេះនោះ។
"ចង់ដឹងដាក់ថារាងកាយសង្ហារសាច់ដុំធំៗបែបនេះតើឆ្ញាញ់ប៉ុណ្ណាទៅណ៎?" បានគេមិនមាត់ៗសម្ដីបានណាស់នាងឆី ចាំមើលតែគេឲ្យសាកអាងយំអង្វរគេហា៎
"កុំឲ្យបងទ្រាំមិនបានណា ទីសាធារណៈក៏បងហ៊ានធ្វើដែរ!!" ជុងហ្គុកឪនខ្សឹបតិចៗឲ្យថេយ៍ស្ងាត់មាត់ជ្រាបមិនហ៊ាននិយាយតទៀត នរណាទៅដឹងគ្រាន់តែចង់ញោះលេងសោះប្រុសនេះចង់ធ្វើមែនទែន?
បន្ទាប់ពីចំណាយពេលដើរលេងជាមួយគ្នាយ៉ាងយូរមេឃក៏ធ្លាក់ពន្លឺម្ដងបន្តិចៗហើយ ព្រះអាទិត្យក៏ចាប់ផ្តើមលិចម្ដងបន្តិចដូចគ្នា ពួកគេក៏សម្រេចចិត្តទៅផ្ទះវិញដើរពេញមួយថ្ងៃហើយមានអារម្មណ៍ថាហត់នឿយ។"ជុងហ្គុក!!!"
"បាទ??"
"ទៅផ្ទះវិញ!!"
"អត់ទេ អត់ទៅទេ!"
"ចន ជុងហ្គុក!!!"
"ហ៊ឹម?"
"មានលឺអូននិយាយទេថាឲ្យត្រឡប់ទៅផ្ទះវិញ"
"ថាអត់ទៅទេ!"
ផាច់!!!!
"អ៊ួយ!!!មិចក៏ទះបង?"
"ចង់ទះយ៉ាងមិច?"
"ហ៉ឹកៗ ម៉ែអ្ហើយជួយផងប្រពន្ធវៃ ហ៉ឹកៗ"====
រងចាំភាគបន្ត

YOU ARE READING
♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)
Açãoគីមថេហ្យុង ចនជុងហ្គុក រេម៉ុន និពន្ធដោយ: Jura-Kim 📚