+ភូមិគ្រឹះចនរេម៉ុន
ក្រោយពីជុងហ្គុកចេញទៅបាត់ ថេយ៍ក៏ចុះទៅខាងក្រោមដូចគ្នា ក្រែងមានការងារអីឲ្យគេធ្វើខ្លះ មិនចង់នៅដេកអត់ប្រយោជន៍។
"ថ្មើរហើយទើបតែចុះមក?" គ្រាន់តែចុះមកដល់ជាន់ខាងក្រោមភ្លាម ថេយ៍ទទួលបានពាក្យសម្ដីថាចេញពីមាត់អ្នកស្រីចនភ្លាមតែម្ដងតែគេមិនខ្វល់ដើរហួសទៅផ្ទះបាយតែម្ដង។
"អ្នកម៉ាក់មើលនោះវាឈ្លើយដាក់អ្នកម៉ាក់ វាមិនសូម្បីតែមើលមុខអ្នកម៉ាក់ផង!" នាងស្រីម្នាក់អង្គុយក្បែរអ្នកស្រីបន្លឺឡើងទាំងធ្វើ ចរឹកម្ញិកម្ញក់ណាស់អ្នកស្រីចន
"ចាំម៉ាក់ប្រដៅវាម្ដង!!"
"ចាស៎អ្នកម៉ាក់!" អ្នកស្រីចននិងយ៉ុនណាក៏បាននាំគ្នាដើរទៅផ្ទះបាយដែលថេយ៍ដើរចូលទៅមុននេះ។
.......
"អ៊ុំមានអីឲ្យខ្ញុំជួយទេ?" ថេយ៍បន្លឺឡើងសួរទៅអ៊ុំម៉ែដោះដែលកំពុងតែបត់ផ្កា
"អ្នកប្រុសចេះបត់ដែរមែនទេ?"
"ខ្ញុំមិនចេះទេ បើអ៊ុំជួយបង្រៀនខ្ញុំនិងចេះ!"
"អង្គុយត្រង់នេះមកអ៊ុំបង្រៀន!" អ៊ុំម៉ែដោះ
ញញឹមសឹមហៅថេយ៍ឲ្យទៅអង្គុយជិតគាត់។ ហើយគាត់ក៏បង្រៀនថេយ៍ពីរបៀបបត់ផ្កា ពីប្រដាស់ទុកតាំងលំអរ។"ដំបូងយើងត្រូវបត់បែបនេះណា...ត្រូវហើយៗបង្រៀនតែបន្តិចថេយ៍ក៏ចាប់បានហើយ ពិតជាពូកែណាស់!" អ៊ុំម៉ែដោះបង្រៀនថេយ៍ពីរ
បៀបបត់ផ្កាបង្រៀនតែបន្តិចគេក៏ចាប់បានចេះបត់បាត់ទៅហើយ។ អ៊ុំម៉ែដោះលើកអង្អែលក្បាលនាយតូចតិចស្ញើចសរសើរពី សមត្ថភាពរបស់ថេយ៍ដែលពូកែចាប់បានពីអ្វីដែលគាត់បង្រៀន បត់ផ្កាបែបនេះមិនងាយមាននរណាចេះបត់ទេក្រៅពីគាត់នោះ តែថេយ៍ក៏ចាប់បានចេះបត់បង្រៀនត្រឹម5នាទីសោះ គាត់ស្រាប់តែមានអារម្មណ៍ល្អចូលចិត្តក្មេងប្រុសម្នាក់នេះបាត់ទៅហើយ ហើយគួរឲ្យស្រឡាញ់ទៀត។"ហិហិ ស្អាតណាស់អ៊ុំ!" ថេយ៍សើចហិហិ លឹបភ្នែកសប្បាយចិត្តពេលបានអង្គុយបត់ផ្កាបែបនេះ ស្នាមញញឹមគេធ្វើឲ្យអ៊ុំម៉ែដោះនឹកឃើញដល់កូនរបស់គាត់ដែលបានស្លាប់បាត់កាលពី5ឆ្នាំមុន ធ្វើឲ្យគាត់កាន់តែនឹកអាណិតស្រឡាញ់ក្មេងប្រុសម្នាក់នេះកាន់តែខ្លាំង។

YOU ARE READING
♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)
Actionគីមថេហ្យុង ចនជុងហ្គុក រេម៉ុន និពន្ធដោយ: Jura-Kim 📚