ភាគ38:សមាជិកថ្មី

908 55 0
                                    

កន្លងមកពីខែចាប់តាំងពីថ្ងៃពួកគេបានរៀបការជាមួយគ្នាមកកន្លងទៅ1ឆ្នាំជាងហើយ ថេយ៍និងជុងហ្គុកក៏បានផ្អាក់រៀនមួយរយះសិន
ការងារជុងហ្គុកក៏ច្រើនហើយថេយ៍ក៏កំពុងតែមានផ្ទៃពោះដូចគ្នា។ គេគ្រប់គ្នាគិតថាមនុស្សប្រុសមិនអាចមានកូនបានទេ និងហើយដូចជាអ្នកស្រីចនជាដើមដំបូងឡើយមិនពេញចិត្តព្រមឲ្យជុងហ្គុកនិងថេហ្យុងទាក់ទងគ្នាទេគិតថាគ្មានអនាគតមនុស្សប្រុសដូចគ្នាមិនអាចមានកូនបន្តពូជបានឡើយ តែអ្វីដែលគាត់គិតគឺខុសទាំងស្រុងព្រោះថេយ៍មានឈាមប្រភេទមួយហៅថាពពួកអូមេហ្កាមនុស្សប្រុសដែលមានឈាមប្រភេទនេះគឺអាចមានកូនបាន ដូចនិងមនុស្សស្រី ពេលលឺដំណឹងថាថេយ៍មានកូនអ្នកស្រីចនកាន់តែស្រឡាញ់ថ្នាក់ថ្នមថេយ៍មិនឲ្យថេយ៍អ្វីអីទេ គឺថ្នមជាងប្ដីគេទៅទៀត។

............

"បងមកពីធ្វើការវិញហើយប្រពន្ធសម្លាញ់!!" ជុងហ្គុកទម្លាក់អាវក្រៅទៅលើកៅអីរត់សម្ដៅទៅរកប្រពន្ធដែលកំពុងតែជួយអ៊ុំម៉ែដោះធ្វើម្ហូប។

"អ្ហឹម~មើស៎កុំថើបខ្មាស់អ៊ុំណា៎" ថេយ៍រុញមុខប្ដីចេញ ចេះមកថើបចឹងទៅកើតមិនឃើញអ៊ុំម៉ែដោះ នៅដែរទេ?

"ហ៉ឹសៗ កុំខ្មាស់អីអ្នកប្រុសថើបចុះ!" អ៊ុំម៉ែដោះសើចហ៉ឹសៗហើយគាត់ក៏ដើរគេចចេញទៅបាត់ទុកឲ្យប្ដីប្រពន្ធគេនៅ sweet

"អ្នកណាឲ្យអូនមកឈរធ្វើម្ហូបបែបនេះ?" ជុងហ្គុកសួរទាំងទឹកមុខក្រម៉ូវបារម្ភពោះថេយ៍ក៏ធំហើយមកឈរធ្វើម្ហូបយូរបែបនេះមិនល្អទេ

"អត់មានអ្នកណាឲ្យទេអូនចង់ធ្វើខ្លួនឯង!" ថេយ៍សើចញឹមៗលឹបភ្នែកតបទៅប្ដីវិញ។ ជុងហ្គុកក្នាញ់មុខតូចប៉ោងទន់ៗនោះពេកចាប់ថើបជុបៗពេញមុខ រហូតទាល់តែថេយ៍ក្ដិចខ្លាំងៗទើបឈប់វិញ

"មោ!! ទៅអង្គុយត្រង់នោះវិញ!" ជុងហ្គុកលើកបីប្រពន្ធដាក់ឲ្យអង្គុយលើសាឡុងវិញ សឹមគេលូកដៃទៅឆ្លីចង្កេះថេយ៍តិចៗថ្នមៗខ្លាចប្រពន្ធឈរយូរចុកជើងចុកចង្កេះ។

"បង~!" ថេយ៍បន្លឺតិចៗហៅប្ដី ជុងហ្គុកងើបមុខទៅមើលមុខប្រពន្ធបន្តិចសឹមឆ្លើយ÷

♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)Where stories live. Discover now