ភាគ14: បើមិនខូចមិចនិងអាចតាមញ៉ែអូនបាន

825 53 1
                                    

ពេលវេលាចេះតែដើរទៅមុខ កន្លងផុតទៅមួយខែ បើនិយាយពីស្នេហារបស់ថេហ្គុកវិញ កាន់តែស្និទស្នាលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ
ល្អូកល្អើន ឯមិត្តរបស់គេក៏ដឹងអស់ដែរថាពួកគេទាក់ទងគ្នាសម្បីតែសិស្សៗនៅក្នុងសាលានេះក៏បានដឹងដែរ តាំងពីថ្ងៃដែលហ្សីណាដឹងមកម្លេះ អ្នកខ្លះក៏ ship ពួកគេគាំទ្រស្នេហាមួយនេះ ឯអ្នកខ្លះទៀតក៏មិនពេញចិត្តចឹងទៅ តែវាមិនមែនជាឧបស័គ្គរបស់ជុងហ្គុកនិងថេហ្យុងទេ ព្រោះពូកគេស្លាញ់គ្នាដោយចិត្តស្មោះមិនខ្វល់ពីសម្ដីអ្នកដទៃ។

បន្ទាប់ពីការប្រលង ឆមាសរួចរាល់ហើយ សិស្សានុសិស្សទាំងអស់ត្រូវផ្ដល់ពេកឲ្យសម្រាករយៈពេល 3សប្ដាហ៍។

"ប្រុសពៅកូនចង់ទៅណាទៀតហើយ?" អ្នកស្រីចនបន្លឺឡើងសួរទៅកូនប្រុសពៅ
ដែលបម្រង់និងចង់ចេញទៅណាមិនដឹងទាំងព្រឹកប្រលឹម

"ខ្ញុំមានការរវល់!" សម្ដីជុងហ្គុកបម្រង់និងដើរចេញទៅតែក៏ត្រូវអ់បង្អាក់ដំណើរវិញពេលលឺសម្ដីអ្នកស្រីចនបន្លឺឡើង÷

"ថ្ងៃនេះម៉ាក់បានណាត់កូនស្រីមិត្តឲ្យឯងល្ងាចកំភ្លេចទៅជួបណាត់ផងលឺទេ?" សម្ដីគាត់ត្រូវធ្វើឲ្យជុងហ្គុកបែរវិញមុននិងបន្លឺស្រដីឡើង

"ខ្ញុំប្រាប់ម៉ាក់ហើយ ខ្ញុំមិនទៅទេ!"

"ជុងហ្គុក!" អ្នកស្រីច្រឡោតភ្លាមៗ ជុងហ្គុកតែងតែប្រកែកមិនព្រមទៅជួបណាត់តាមគាត់សោះលើកណាក៏ចឹងដែរ។

"ខ្ញុំមិនទៅទេ លាហើយម៉ាក់!" ម្ដងទៀត
ជុងហ្គុកបែមុខបម្រង់និងបោះជំហ៊ានទៅមុខ គេត្រូវបង្អាក់ដំណើរម្ដងទៀត÷

"ឯងនៅតែទាក់ទងនិងអាក្មេងម្នាក់នោះមែនទេជុងហ្គុក?" អ្នកស្រីចនសួរកូនប្រុសទាំងទឹកមុខស្មើរធេង គាត់ដឹងហើយថាជុងហ្គុកនិងថេហ្យុងទាក់ទងគ្នា ហើយគាត់ក៏មិនពេញចិត្តនូវស្នេហាមួយនេះដែរ ចឹងហើយបានជាគាត់ចេះតែណាត់កូនស្រីមិត្តឥ្យទៅជុងហ្គុកតែជុងហ្គុកមិនព្រមទៅតាម តែងតែប្រកែករហូត ព្រោះតែក្មេងប្រុសម្នាក់នោះ។

"ម៉ាក់! កុំហៅថេយ៍បែបនិងទៀត!" ជុងហ្គុកស្រាប់តែច្រឡោតភ្លាមៗពេលលឺម្ដាយហៅថេយ៍ថាអាក្មេងម្នាក់នោះ

"យ៉ាងមិចឯងដោះស្លាបហើយហេស៎? ដោយសារតែអាក្មេងម្នាក់នោះឯងហ៊ានស្រែកដាក់ម៉ាក់?"

"យ៉ាងណាក៏ខ្ញុំមិនទៅ បើម៉ាក់ណាត់ម៉ាក់ក៏ទៅជួបខ្លួនឯងចុះ!" ចម្ដីជុងហ្គុកក៏ដើរចេញទៅបាត់ ទាញម៉ូតូធំគេបរចេញទៅយ៉ាងលឿនស្លេវ ទុកឲ្យអ្នកស្រីចនឈរខឹងញ័រសាច់និងកូនប្រុស។

........

ង៉ឺតតត=សម្លេងចាប់ហ្វាំងម៉ូតូ មុខផ្ទះតូចមួយកម្លោះសង្ហារវាត់ឡើងស្នាំចុះពីលើម៉ូតូបោះជំហ៊ានទៅចុចកណ្ដឹងផ្ទះ រងចាំអ្នកម្ខាងទៀតមកបើកទ្វាឲ្យ។

ក្រាក~ ទ្វាបើកឡើងបង្ហាញឲ្យឃើញរាងតូចស្រឡូន ជុងហ្គុកស្ទុះទៅចាប់ក្រសោបកាយតូចមកឪបជាប់ខ្លួនយ៉ាងណែន។

"អូនថប់ដង្ហើមណាស់!" ថេយ៍បន្លឺឡើងលើកដៃតូចៗទៅទះខ្នងjungkookតិចៗ កើតអីថ្ងៃនេះ?

"នឹកណាស់ សឺតៗ!!" ប្រលែងពីការឪបជុងហ្គុកចាប់ក្រសោបមុខតូចម៉ក់ៗ ថើបយកៗដោយចិត្តនឹករលឹកនឹកអ្ហើយសែននឹក

"នឹកអីទើបតែជួបគ្នាយប់មិញសោះ!" ថេយ៍សម្លក់មុខជុងហ្គុកថ្មែរទាំងក្នក់ក្នាញ់ យប់មិញគេងឪបគ្នាសោះមកប្រាប់ថានឹកអី?

"បងនឹកអូនគ្រប់ពេល មិនចង់បែកសូម្បីតែមួយវិនាទី" សូម្បីតែមួយវិនាទីក៏គេមិនចង់បែក ចង់នៅជាមួយថេយ៍គ្រប់ពេលគ្រប់វេលា

ថ្ងៃនេះជុងហ្គុកមិនបានទៅណាទេគេចំណាយពេលមួយថ្ងៃជាមួយមនុស្សជាទីស្រឡាញ់ នាំថេយ៍ដើរលេង ជិះម៉ូតូមើលព្រះអាទិត្យលិច រហូតទាល់តែមេឃធ្លាក់ពន្លឺយប់ទើបពួកគេមកវិញ។

"បងមិនទាន់ទៅផ្ទះវិញទេ?" ថេយ៍ចេញពីបន្ទប់ទឹកមកស្មានតែជុងហ្គុកទៅវិញហើយ តាមពិតនៅអង្គុយលើគ្រែម៉ក់ៗសោះ

"អ្ហឹម!! ផ្ទះប្រពន្ធក៏ដូចជាផ្ទះប្ដី!" ជុងហ្គុកទម្លាក់ខ្លួនគេងទៅលើគ្រែទាំងបន្លឺឡើង ធ្វើឲ្យថេយ៍សែនគ្រឺតក្នាញ់និងចរឹករបស់គេ

"អ្នកណាប្រពន្ធបង? ឆាប់ទៅផ្ទះវិញភ្លាមទៅយប់ជ្រៅហើយ!"

"គីម ថេហ្យុងនេះអីប្រពន្ធបង!"
"ទៅផ្ទះយ៉ាងមិចយប់ហើយ មិនហ៊ានទៅទេខ្លាច!" ជុងហ្គុកពែបមាត់ធ្វើមុខកំសត់របៀបចង់ដេកជាមួយថេយ៍មួយយប់ទៀត រកលេសថាខ្លាចតែម្ដង

"ខូចណាស់!!" ថេយ៍ច្បិចថ្ពាល់សង្ហារតិចៗ ខូចណាស់ជុងហ្គុកតែងតែចង់គេងជាមួយគេរហូតលេសមួយរយ ខ្លាចនេះខ្លាចនោះដើម្បីបានដេកជាមួយគេ

"បើមិនខូចមិចនិងអាចតាមញ៉ែអូនបាន?"

=====
រងចាំភាគបន្ត

♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)Where stories live. Discover now