ភាគ26: វាស្លាប់បាត់ហើយទាន!

655 42 0
                                    

Morning

នាពេលព្រឹកព្រះអាទិត្យរះបំភ្លឺផែនដី ដាស់ឲ្យមនុស្សម្នាក្រោកទៅធ្វើតួនាទីរាងៗខ្លួនពួកគេ បើក្រឡេកមកមើលក្នុងភូមិគ្រឹះចននៅក្នុង បន្ទប់4ជ្រុងរបស់កូនប្រុសពៅនៃវង់ត្រកូលចនរេម៉ុនឯណេះវិញ។ ថ្ងៃនេះជុងហ្គុកមិនបានទៅណាទេកំពុងតែដេកឪបគ្នាយ៉ាងស្អិតរមួត។

"ជុងងើបបានហើយ!!" ថេយ៍បន្លឺតិចៗក្ដិចដើមដៃជុងហ្គុកតិចៗដាស់ឲ្យងើប ដេកឪបគេឡើងណែនស្ទើរតែដកដង្ហើមមិនរួច

"អត់ទេ ងងុយណាស់!" ជុងហ្គុកប្រកែកកាន់តែឪបកាយតូចខ្លាំងជាងមុន

"ងើបបានហើយអូនទៅជួយអ៊ុំម៉ែដោះធ្វើម្ហូប!!" ថ្ងៃរះចាំងគូទហើយចង់គេងដល់ពេលណាទៀតលោកព្រះ។

.........
ម៉ោង8:35ព្រឹក

អាហារពេលព្រឹកក៏បានរួចរាល់ លោកចនក៏បានទៅក្រុមហ៊ុនបំពេញការងារជាមួយនិងកូនប្រុសច្បងរបស់គាត់ជុងវ៉ូ។ នៅភូមិគ្រឹះពេលមានតែអ្នកស្រីចន ថេហ្យុងនិងជុងហ្គុកប៉ណ្ណោះថ្ងៃនេះគេមិនបានទៅណាទេ។

"ហិហិ អូនរសើបណាស់!!" សម្លេងស្រែកប្រឡែងគ្នាលាន់លឺចេញពីក្នុងបន្ទប់ ថេយ៍ដេករមៀលខ្លួនពេញពូក ដោយសារតែជុងហ្គុកលេងចាក់កាលិច>•<

"សឺត!! បងស្រឡាញ់អូនណាស់ដឹងទេ?" ជុងហ្គុកបន្លឺឡើងពោលពាក្យស្រឡាញ់ចេញពីចិត្តបេះដូងថ្លើមប្រម៉ាត់ទាំងឪនទៅថ្ពាល់នាយតូចមួយខ្សឺត

"មិនដឹងទេៗ!" ថេយ៍ក្រវីក្បាលបិទភ្នែកធ្វើជាមិនដឹងមិនលឺ ធ្វើឲ្យជុងហ្គុកគ្រឺតក្នាញ់ជាខ្លាំងទ្រាំមិនបានក៏ទម្លាក់មុខទៅញីញក់ត្រង់ចន្លោះក.សខ្ចីនាយតូច ស្រូបយកខ្លិនក្រអូបប្រហើចូលពេញសួត។

"បើអូនមិនដឹង ចឹងបងនិងធ្វើឲ្យអូនដឹងតែម្ដងថាបងពិតជាស្រឡាញ់អូនខ្លាំងប៉ុណ្ណា?"រាងក្រាស់ងើបពីកាយតូចជុងហ្គុកស្ទុះដោះអាវខ្លួនឯងចេញបង្ហាញ់សាច់ដុំកង់ៗមាំណែនឃើញហើយគួរឲ្យចង់ស្ទាបអង្អែល។

"អត់ទេជុង! អូនដឹងហើយ ហិហិ កុំធ្វើអីអូនរសើបណាស់ ហិហិស!!" ថេយ៍ខំប្រឹងរើបម្រះចេញពីរាងក្រាស់តែត្រូវជុងហ្គុកទ្រោបពីលើជាប់មិនឲ្យចេញទៅណាបាន មុននិងទម្លាក់មុខសង្ហារទៅថើបញីញក់កាយតូចម្ដងទៀតយ៉ាងសកម្ម ថើបហើយចង់ថើបទៀត ថើបមិនចេះជិនណាយ។

ទ៉ឺត!! ទ៉ឺត!!= កំពុងតែប្រឡែងប្រឡះគ្នាសុខៗស្រាប់តែមានសម្លេង ទូរស័ព្ទរោទ៍ជុងហ្គកត្រូវបង្ខំចិត្តក្រោកទៅលើកទូរស័ព្ទមកទទួលសិន។

"បងហ្វាងមានការអីមែនទេ?" ជុងហ្គុកយក ទូរស័ព្ទមកមើលទើបដឹងថាជាហ្វាងខលមកគេទាំងព្រឹក?

(អាម្នាក់នោះវារត់បាត់ហើយចាហ្វាយគ្រប់យ៉ាងគឺវាកុហកយើងទាំងអស់ វាគ្មានកូនចៅឈឺស្អីទេ!)

"ខ្ញុំនិងទៅឥឡូវនេះ!" គ្រាន់តែលឺហ្វាងនិយាយបែបនេះធ្វើឲ្យជុងហ្គុកខឹងជាខ្លាំង រូតរះទៅឃ្លាំងខ្លួនឯងតែម្ដង

"2ម៉ោងទៀតបងនិងត្រឡប់មកវិញ អូននៅម្នាក់ឯងបានមែនទេ?" ទម្លាក់ទូរស័ព្ទចុះ
ជុងហ្គុកបែរមកនិយាយជាមួយនាយតូច។ ការពិតគេក៏មិនចង់ទៅប៉ុន្មានទេតែបើនិយាយគ្នាតាមប្រព័ន្ធ ទូរស័ព្ទក៏មិនបាន ណាមួយខ្លាចថេយ៍ដឹងផង គេមិនចង់ឲ្យថេយ៍បានដឹងលឺរឿងទាំងអស់នេះទេ។

"បងទៅចុះ!" ថេយ៍ញញឹម

"សឺត!! បងនិងប្រញាប់ប្រឡប់មកវិញ!" ជុងហ្គុកឪនទៅថើបថ្ពាល់នាយតូចមួយខ្សឺតមុននិងទាញយកអាវដែលគេដោះមុននេះមកពាក់វិញហើយក៏ចេញទៅបាត់ ថេយ៍ក៏បានរូតរះចុះទៅខាងក្រោមដូចគ្នា។

+ឃ្លាំង

ង៉ឺត~!!!!=សម្លេងចាប់ហ្វាំងម៉ូតូលាន់លឺក្រលរពេញឃ្លាំង ជំហានដំណើររាងក្រាស់បោះទៅមុខដើរដូចហោះ ចូលទៅក្នុងឃ្លាំងបន្ទប់ ការីយាល័យ។

"វាកុហកថាចូលទៅមើលកូនរបស់វា ហើយក៏លួចលោតតាមបង្អូចពីលើ អគារជាន់តែ4ក្នុងបន្ទប់ដែលវាលោតចុះទៅនោះគ្មានអ្នកជំងឺណានៅម្នាក់ទេគ្រប់យ៉ាងគឺជាផែនការរបស់វាបានរៀបចំទុករួចហើយ!"

"វាយ៉ាងមិចហើយ?"

"វាស្លាប់បាត់ហើយទាន!"

"ចង្រៃយ៍!!!" ផាំង!! ជុងហ្គុកទាត់ឡាំងមួយនៅក្បែរជើងមួយទំហឹងដោយចិត្តខឹង ពិតជាល្ងង់ដែលឲ្យពួកវាកុហកបាន សំខាន់គឺវាស្លាប់បាត់ទៀត?

"ស៉ើបពីប្រវត្តិអាម្នាក់ឈ្មោះ ឆានស៊ុលនិងមក!"

"បាទចាហ្វាយ!!" ហ្វាងទទួលបញ្ជារហើយក៏ចាក់ចេញទៅ តាមស៉ើបប្រវត្តិម្នាក់ឈ្មោះ
ឆានស៊ុលជាអ្នកណា?

ដែលហ៊ានមកប្រឡែងលេងជាមួយភ្លើងបែបនេះ?

=====
រងចាំភាគបន្ត

♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)Where stories live. Discover now