ថេយ៍ណែនាំជុងហ្គុកប្រាប់ទៅលោកគីមនិងអ្នកស្រីគីមឲ្យបានដឹងពីទំនាក់ទំនងរបស់ពួកគេដែលត្រូវជាអ្វីនិងគ្នា? តើលោកគីមគិតយ៉ាងណាចំពោះទំនាក់ទំនងស្នេហាមួយនេះ....?
"មិនបានទេ ប៉ាមិនឲ្យឯងទាក់ទងគ្នាទេ!!" លោកគីមស្រដីឡើងទាំងសម្លេងធ្ងន់ៗប្រកែកមិនឲ្យកូនទាក់ទងគ្នា ធ្វើឲ្យថេយ៍ទម្លាក់មុខចុះចង់យំបន្តិចអីបន្តិច
"ប៉ា~!!" ថេយ៍ហៅអ្នកឪពុករបៀបសុំអង្វរឲ្យពួកគេទាក់ទងគ្នា តែ÷
"អូននាំកូនទៅក្នុងផ្ទះទៅ ហើយឯងមកតាមយើង!!"លោកគីមបែរទៅនិយាយជាមួយប្រពន្ធឲ្យនាំថេយ៍នៅក្នុងផ្ទះហើយគាត់ក៏បែរមកនិយាយជាមួយជុងហ្គុកឲ្យទៅតាមគាត់ ។
"អត់ទេប៉ាហឹក ម៉ាក់!!" ទឹកភ្នែកដែលលាក់ទុកទាំងប៉ុន្មានក៏ហូរមកដូចទឹកទន្លេ ថេយ៍យំ
ខ្លាំងៗដើរទៅតាមដំណើរអ្នកជាម្ដាយ។
ជុងហ្គុកសម្លឹងមើលម្ចាស់បេះដូងបន្តិចទាំងបេះដូងប្រះផ្សារដើរទៅតាមលោកគីម។.........
ក្រោយពីលោកគីមហៅជុងហ្គុកទៅមិនដឹងថាជាទៅណា? ថេយ៍នៅមិនសុខសោះ បារម្ភខ្លាចថាឪពុកធ្វើអីនិយាយអីមិនល្អដាក់ជុងហ្គុក។
"ប្រាប់ម៉ាក់មក"អ្នកស្រីគីមនិយាយឡើងចង់ឲ្យកូននិយាយពីដើមរឿង គាត់ក៏ចង់ដឹងដែរថាជុងហ្គុកជាកូនអ្នកណាមកពីណា? គាត់មិនចេះតែឲ្យកូនគាត់ទៅទាក់ទងនិងមនុស្សគ្មាន ប្រវត្តិច្បាស់លាស់នោះទេ
"ពួកយើងស្លាញ់គ្នាយូរហើយម៉ាក់....." ថេយ៍ស្ងាតបន្តិចសឹមនិយាយទៅម្ដាយវិញ រៀបរាប់ដំណើររឿងដែលពួកគេស្គាល់គ្នាដំបូងយ៉ាងមិចៗខ្លះ។ ហើយគាត់ក៏អាចធូរចិត្តខ្លះដែរដែលបានដឹងថាជុងហ្គុកជាអ្នកតាមញ៉ែតាមស្លាញ់ថេយ៍មុន ហើយក៏បារម្ភខ្លះដែរយើងមិចនិងអាចមើលចិត្តគេធ្លុះនោះថាគេចង់បានអី? តែគាត់និងចាំសង្កេតមើលបន្តទៀតទៅចុះ
...........មកដល់ក្រោយផ្ទះលោកគីមឈប់ងក់បែរមកមើលជុងហ្គុកដែលឈរពីមុខធ្វើមុខស្មើរធម្មតា គាត់មើលរាងក្រាស់ពីលើរហូតដល់ក្រោម មើលកាន់តែយូរកាន់តែដូចក្មេងស្ទាវដើរលេងកាប់ចាក់គ្នា មើលការស្លៀកពាក់? ខោខូវប៊យពណ៍ខ្មៅរហែកជង្គង់ អាវក្រណាត់យឺតដៃខ្លីពណ៍ ប្រផេះ ហើយដៃមានសាក់ទៀត? ចុះក្រវ៉ិលមាត់ក្រវ៉ិលចិញ្ចើម មុខទន្សាយឌឺៗ តើគាត់ឲ្យកូនប្រុសពៅតែម្នាក់របស់គាត់ឲ្យក្មេងស្ទាវម្នាក់នេះមើលថែបានយ៉ាងមិច?
"ជាកូនអ្នកណាមកពីណា? ធ្វើការងារស្អី? ប្រាក់ខែប៉ុន្មាន?" លោកគីមបន្លឺឡើងសួរទៅជុងហ្គុកទាំងក្រសែភ្នែកមើលងាយ គ្រាន់តែមើលក៏ដឹងដែរថានៅចាយលុយគ្រួសារ
"បាទ ខ្ញុំចនជុងហ្គុកកូនពៅនៃវង់ត្រកូល
រេម៉ុន មិនមានការងារធ្វើទេ ព្រោះនៅរៀនឆ្នាំទី1បាទ ត្រូវជាសង្សាររបស់គីមថេហ្យុងកូនលោកប៉ាក្មេក!!"
ជុងហ្គុកតបទៅគាត់វិញទាំងញញឹម ធ្វើឲ្យគាត់គាំងថ្មឹងភ្ញាក់ផ្អើលជាខ្លាំង នរណាមិនស្គាល់? វង់ត្រកូលរេម៉ុន? គ្រួសាដែលមានស្ដុកស្ដមជាងគេក្នុងប្រទេស តើគាត់គិតខុសឬត្រូវដែរហ៊ានមើលងាយជុងហ្គុក?ត្រូវកាត់ក្បាលចោលឬអត់?"អ្នកណាឪក្មេកឯង?" លោកគីមបែរមុខចេញមិនទទួលស្គាល់ជុងហ្គុកជាកូនប្រសារដដែល
"ផ្ទះលោកប៉ាក្មេកដូចជាតូចណាស់ គួរតែផ្លាស់ប្តូរយកផ្ទះធំឬក៏វីឡាវិញល្អទេលោកប៉ាក្មេកស្រឡាញ់មួយណា? ឬក៏លោកប៉ាក្មេកស្រឡាញ់ភូមិគ្រឹះ?" សម្ដីជុងហ្គុកធ្វើឲ្យលោកគីមសែនគ្រឺតនិងសម្ដីក្មេងនេះជាខ្លាំង
"អាក្មេងនៅដើរចាយលុយគ្រួសារដូចឯងធ្វើស្អីកើត បានតែសម្ដី សម្ដីធំជាងខ្លួន!!" គាត់បែរមកថាឲ្យជុងហ្គុកហើយក៏ដើរចេញទៅបាត់ ខឹង ខឹងដែលអាកូនប្រសារម្នាក់នេះហ៊ានដៀលថាផ្ទះគាត់តូច។ ជុងហ្គុកឈរសើចហួសចិត្តបន្តិចមុននិងដើរទៅតាមគាត់ គេនិយាយមុននេះក៏ចង់មានគំនិតផ្លាស់ប្ដូរវាដូចគ្នា អ្នកណាថាគេដើរចាយលុយគ្រួសារ? គិតខុសហើយ ក្មេងស្ទាវមែនតែស្ទាវសេដ្ឋីណា😂
======
រងចាំភាគបន្ត

YOU ARE READING
♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)
Acciónគីមថេហ្យុង ចនជុងហ្គុក រេម៉ុន និពន្ធដោយ: Jura-Kim 📚