បន្ទាប់ពីបានស្ដាប់លឺពាក្យទម្លុះបេះដូងរបស់គេខ្ទិចខ្ទំហើយថេយ៍រត់ចេញមកខាងក្រៅភូមិគ្រឹះវិញគេចេះតែរត់ៗ រត់ចេញមិនដឹងថារត់ទៅណាទេ រត់ទៅតាមជើងតែនាំទៅគ្មានគោលដៅ ទាំងទឹកភ្នែកហូរសស្រាក់ស្រាន។ គេមិនបាននៅស្ដាប់ការបកស្រាយរបស់បុរសជាទីស្រឡាញ់ទេថារឿងនេះជាការពិតឬក៏អត់ តើឲ្យគេស្ដាប់អ្វីទៀត?បើលឺនិង
ត្រចៀកច្បាស់ៗហើយ"ប្រុសពៅនេះជាកូនលីឡាអនាគតគូរដណ្តឹងរបស់កូន!!" ត្រចៀកគេចាប់ផ្ដើមដើមហឹងស្ដាប់អីលែងលឺ វាពិតជាឈឺចាប់ណាស់នេះជាស្នេហាដំបូងរបស់គេ តាំងពីតូចមកដល់ធំពេញវ័យព្រមបើកបេះដូងទទួលយកស្នេហាដំបូងគេមិនដែលជួបការឈឺចាប់អ្វី ដែលវាឈឺដល់ថ្នាក់នេះទេ! គេមិនយល់ទេថាស្នេហាជាអ្វី? ស្នេហាជាការឈឺចាប់បែបនេះមែនទេ? ស្បថ គេនិងលែងទទួលយកស្នេហាពីនរណាម្នាក់ទៀតហើយ វាពិតជាឈឺចាប់ខ្លាំងណាស់ ឈឺស្ទើរតែបែកទ្រូងទៅហើយ ពេលលឺពាក្យថា
"គូរដណ្តឹង?!!""តើខ្ញុំល្ងង់ណាស់មែនទេ?"
"ហេតុអីក៏វាបែបនេះ? ខ្ញុំជាអ្នកចូលទៅ
ជ្រែជ្រែកស្នេហារបស់គេតើមែនទេ? ខ្ញុំជាជនទីបីតើមែនទេ? ហ៉ឹកៗ!" សំណួរជាច្រើនចេញពីបបូតមាត់តូច ស្រែកសួរតាំងដែលគ្មានចម្លើយនិងឆ្លើយតបទៅគេវិញ។ អ្វីដែលធ្វើឲ្យគេកាន់តែឈឺចាប់ខ្លាំងនោះគឺ÷
"ហេតុអី? ហេតុអីបងមិនមកតាមអូន? មិនតាមមកបកស្រាយប្រាប់អូនថារឿងនេះវាមិនមែនជាការពិតទេ វាគ្រាន់តែជាការយល់ច្រឡំ ហេតុអីបងមិនមកតាមអូនហាស៎ជុង?" បើរឿងនេះជាការយល់ច្រឡំរបស់គេហេតុអីជុងហ្គុកមិនប្រាប់មកបកស្រាយ? ឬវាជាការពិត ការពិតដែលគេល្ងង់ដែលមិនដឹងថាគេមានគូរដណ្ដឹងរួចទៅហើយ! គេល្ងង់ ដែលព្រមស្រឡាញ់មនុស្សប្រុសដែលមានម្ចាស់រួចទៅហើយ តើគេអាក្រក់ណាស់មែនទេ? ។ថេយ៍ចេះតែរត់តាមដងផ្លូវដែលស្ងាត់ រត់មិនដឹងថាខ្លួនរត់ទៅណាឲ្យប្រាកដ ដឹងត្រឹមថាពេលនេះគេមិនចង់ជួបអ្នកណាទេ ក្រៅពីពាក្យថា"ថេយ៍អូនយល់ច្រឡំហើយរឿងនេះមិនមែនដូចអ្វីដែលអូនបានលឺទេ!" ចង់លឺពាក្យនេះចេញពីមាត់ជុងហ្គុក តែវាមិនអាច ព្រោះគេមិនបានមកតាមខ្លួន មិនបានបារម្ភពីខ្លួននោះទេ "តើបងឈប់ស្រឡាញ់អូនហើយមែនទេ?" ពាក្យសម្ដីចេញពីមាត់តូចសួរទៅបុរសជាទីស្រឡាញ់ទាំងញ័របបូរមាត់ភ្នែកចាប់ផ្ដើមស្រវាំងដោយសារតែទឹកភ្នែកចេះតែហូរ ហូរមិនឈប់សោះ តែសំណួរដែលគេសួរទាំងប៉ុន្មានវាគ្មានចម្លើយចេញពីបបូរមាត់បុរសជាទីស្រឡាញ់ទេ ព្រោះពេលនេះបុរសជាទីស្រឡាញ់ដែលគេបានស្រឡាញ់ពេញបេះដូងមិនបាននៅទីនេះឡើយ មិនបានតាមមកបកស្រាយមិនបានតាមមកលួងលោមគេឡើយ វាពិតជាគួរឲ្យអស់សំណើចណាស់មែនទេ?
"ហ្ហឹហ!! ខ្ញុំល្ងង់ណាស់ ហាសហា ល្ងង់មែនទែនហើយ!" ថេយ៍ស្រាប់តែសើចចម្អក់ខ្លួនឯងខ្លាំងៗប្រៀបដូចជាមនុស្សវិកលចរឹក គេសើចផងយំផងលែងខ្មាសលែងខ្វល់ពីនរណាទៀតហើយ តែពេលនេះបេះដូងរបស់គេពិតជាឈឺណាស់ឈឺដូចជាគេយកកាំបិតមកចាក់ៗ ចាក់ៗខ្វេះយកមកលេងយ៉ាងចឹង។
មេឃក៏ចាប់ផ្ដើមធ្លាក់បន្លឺ ព្រះអាទិត្យដែលរះមុននេះចាប់ផ្ដើមលិចម្ដងបន្តិចៗរហូតបាត់ស្រមោលសឹង ប្រលិចមកវិញនៅពេលយប់បាត់បន្លឺប្រែជាងងឹតឈឹង ពពួកចាប់ផ្តើមផ្សុំគ្នា ផាំង!! ផាំង!!! សម្លេង ខ្ទរន្ទះចាប់ផ្តើមបន្លឺឡើងភ្នែកបន្ទោរបាញ់ស្វែកស្វាចចេញពីផ្ទៃឪកាស បណ្ដោយឲ្យក្មេងប្រុសកំសត់ដើរតាមផ្លូវកាន់តែយំលើសដើម មិនយូរប៉ុន្មានមេឃចាប់ផ្ដើមធ្លាក់គ្រាប់ទឹកតូចជាច្រើនជាទឹកភ្លៀង ដូចជាដឹងយ៉ាងចឹងថាពេលនេះគេមានរឿងអ្វី ទឹកភ្លៀងទឹកភ្នែកចាប់ផ្ដើមហូរប្រណាំងគ្នា ថេយ៍ចេះតែដើរ ដើរដោយគ្មានគោលដៅច្បាស់លាស់ថាខ្លួនចង់ទៅណា។
ភូមិគ្រឹះចនរេម៉ុន
មើលអ្នកឯភូមិគ្រឹះឯណេះវិញ បន្ទាប់ពីអ្នកស្រីចនឡើងទៅខាងលើបាត់ ជុងហ្គុកស្រាប់តែចាប់អ៊ូសដៃលីឡាទៅជ្រុងម្ខាងនៃភូមិគ្រឹះ។
"នាងចង់បានអី?" នាយបន្លឺឡើងសួរទៅនាងទាំងទឹកមុខស្មើរ សួរឲ្យប្រាកដថានាងចូលមកចង់បានអី ឬក៏លុយ?
"លោកកុំច្រឡំអីខ្ញុំមិនចង់បានអីពីលោកទេ ខ្ញុំក៏បានចាស់ៗបង្ខំដូចគ្នាដែរ!!" ត្រូវហើយនាងមកនេះក៏ត្រូវបានម្ដាយបង្ខំដូចគ្នា តាមពិតនាងក៏មានមនុស្សដែលខ្លួនស្រឡាញ់រូចទៅហើយដែរ តែដើម្បីគ្រួសារទើបនាងសុខចិត្តមកបែបនេះ។ សម្ដីរបស់នាងធ្វើឲ្យជុងហ្គុកជ្រួញចិញ្ចើមឆ្ងល់?
"នាងមកទីនេះធ្វើអី? មិចមិនប្រកែកទៅ?" បើត្រូវបានចាស់ៗបង្ខំដែរហេតុអីមិនប្រកែកដូចគេទៅ?
"គឺខ្ញុំ......!!!"=====
រងចាំភាគបន្ត

YOU ARE READING
♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)
Akcjaគីមថេហ្យុង ចនជុងហ្គុក រេម៉ុន និពន្ធដោយ: Jura-Kim 📚