Morning
ព្រឹកមិនទាន់ជុងហ្គុក មកដល់មុខផ្ទះបាយតូចបាត់ទៅហើយ ថែមទាំងស៉ីភ្លេម៉ូតូ ទ៉ីត! ទ៉ីត! ទម្រង់គេឯងពេញភូមិ! រំខានដល់អ្នកដែលកំពុងតែដេកក្នុងផ្ទះយ៉ាងសុខស្រួលត្រូវភ្ញាក់ទាំងមីងមាំង មុខក្រម៉ូវខឹងចិត្តជាខ្លាំង។
"អាក្បាញ់ត្រូវគ្រាប់ណាវើយ មកស៉ីភ្លេឪឯងស្អីមុខផ្ទះគេនេះ ដឹងគេដេកគេពួនឬអត់? ម៉ាអាត្រូវគ្រា-...." ថេយ៍ឈរច្រត់ចង្កេះជេយកៗមិនខ្វល់ថាអ្នកនៅចំពោះមុខជានរណា ពេលបើកភ្នែកមើលស្រួលបួលទើបដឹងថាជាអ្នកណាធ្វើឲ្យថេយ៍ឈរគាំងថ្មឹង ភ័យបុកពោះបឹបៗ
"វ៉ាវ!! ពូកែជេណាស់ហីឡើងគួរឲ្យស្រឡាញ់!"
"ជុងហ្គុក? បងមករកអី?"
"មករកអនាគតប្រពន្ធ តែត្រូវអនាគតប្រពន្ធជេទាំងព្រឹក ខឹខឹ!!" ជុងហ្គុកនិយាយទាំងសើចខឹខឹ ព្រឹកនេះពិតជាស្រស់ស្រាយណាស់ មិនទាន់ដឹងអីផងត្រូវអនាគតប្រពន្ធជេទាំងព្រឹក
"នរណាឲ្យបងស៉ីភ្លេទម្លង់គេឯងធ្វើស្អី?" ថេយ៍សម្លក់មុខជុងហ្គុកថ្មែរ ធ្វើជាង៉ក់ងរ
"បងហៅជិតបែកបំពង.ក ហើយមិនឃើញអូនមកបើកទ្វារឲ្យផង?" គេមកដល់ចុចកន្ដឹងផងហៅបងមិនឃើញថេយ៍ចេញមកបើកទ្វាឲ្យគេផងហើយវិធីតែមួយមានតែស៉ីភ្លេ ទម្លង់គេឯងនេះហើយ ពិតជាមានប្រសិទ្ធភាពពិតមែន!។
"ហ៉ឹស!!" មិនខ្វល់និងសម្ដីនាយក្រាស់ ថេយ៍ង៉ក់ដើរខ្មឺតចូលទៅក្នុងផ្ទះបាត់ ទុកឲ្យជុងហ្គុកអង្គុយលើម៉ូតូខាំមាត់ គ្រឺតក្នាញ់ចងើតែចាប់ទះកំប៉េះគូទងរខ្មឺតឲ្យយំទេ។
......."បងមិនចង់ឲ្យអូននៅម្នាក់ឯងទេ!" ជុងហ្គុកបន្លឺឡើងទាំងទឹកមុខបារម្ភ គេគិតអំពីរឿងនេះយូរហើយ ថេយ៍រស់នៅតែម្នាក់ឯង ខ្លាចពេលគេមិនសូវមកញឹកញាប់ដូចមុន មិនមែនគេចង់ទៅណាទេតែឥឡូវការងារច្រើន ក្រុមហ៊ុនផងនៅឯឃ្លាំងទៀតបើឲ្យហ្វាងមើលការតែម្នាក់ឯងក៏មិនឈ្នះដែរ។
"បងចង់ឲ្យអូនទៅនៅឯងណា?" បើមិនចង់ឲ្យគេនៅតែម្នាក់ឯងចង់ឲ្យគេទៅនៅឯណា?
"ភូមិគ្រឹះ នៅទីនោះមានមនុស្សច្រើនបងមិនសូវបារម្ភខ្លាំង!"
"តែបងក៏ដឹងថាម៉ាក់បងមិនពេញចិត្តអូនទេ គាត់អាចនិងមិនពេញចិត្តឲ្យអូនទៅនៅទីនោះទេ!" ថេយ៍ទម្លាក់ទឹកមុខចុះ ការពិតគេក៏ចង់ទៅតាមជុងហ្គុកដែរ តែក៏ដឹងថាអ្នកស្រីចនមិនពេញចិត្តគេទេតើឲ្យគេរស់នៅជាមួយគេយ៉ាងមិចទាំងដែលគេមិនពេញចិត្តយើងផងនោះ?
"បងដឹងចិត្តគាត់ យើងគ្រាន់តែយកចិត្តគាត់បន្តិចទៅគាត់និងចិត្តទន់វិញហើយ!" គេដឹងចិត្តម៉ាក់គេច្បាស់ បើចង់ឲ្យគាត់ពេញចិត្តស្នេហាមួយនេះយើងគួរតែតាមយកចិត្តធ្វើឲ្យគាត់ដឹងថាស្នេហាមួយនេះក៏អាចទៅរួចដូចជាស្នេហាប្រុសស្រីដទៃទៀតដែរ។.........
+ភូមិគ្រឹះចនរេម៉ុនក្រោយពីនិយាយស្រុះស្រួលគ្នាហើយថេយ៍ក៏សម្រេចចិត្តមករស់នៅភូមិគ្រឹះតាមសម្ដីជុងហ្គុកគេមិនចង់ឲ្យជុងហ្គុកបារម្ភពីគេច្រលនណាមួយគេក៏ចង់យកឈ្នះចិត្តម៉ាក់ក្មេកដូចគ្នា។
"មិនអីទេណា!!" ជុងហ្គុកអង្អែលស្មានាយតូចតិចៗចាប់ក្រសោបចង្កេះតូចមកផ្អឹបជាប់ខ្លួនគេបណ្ដើរចូលទៅក្នុងភូមិគ្រឹះ។
"ជម្រាបសួរ អ្នកម៉ាក់លោកប៉ា!" មកដល់ខាងក្នុងប្រទះនិងរាងសំណាស់ពីនាក់ ថេយ៍លើកដៃសំពះយ៉ាងគួរសមតាមចរឹករបស់គេបណ្ដាលឲ្យលោកចនញញឹពេញចិត្តពេលឃើញថេហ្យុងចេះគោរពចាស់ទុំបែបនេះ តែខុសពីអ្នកស្រីចនពែបមាត់ជ្រេញនិងថេហ្យុង។
"ឆាប់នាំកូនប្រសាប៉ាទៅសម្រាកទៅកូន!!"លោកចនបន្លឺឡើងឲ្យកូនប្រុសនាំកូនប្រសារគាត់ទៅសម្រាក ធ្វើឲ្យថេយ៍អឹមអៀនថ្ពាល់ក្រហមពេលលឺលោកចនហៅខ្លួនថាកូនប្រសារ។
"បាទប៉ា! តស់អូន!!" ជុងហ្គុកឆ្លើយនិងឪពុកហើយបែមកដឹកដៃនាយតូចលើងទៅខាងលើបន្ទប់បាត់ ឯលោកចនក៏ឲ្យអ្នកបម្រើជញ្ជូនវាលីថេយ៍ទៅខាងលើរៀបចំដូចគ្នា។
......"ម៉ាក់គាត់ក៏តែងតែបែបនេះហើយ!" ជុងហ្គុកបន្លឺឡើងទាំងតឹងចិត្តនិងអាកប្បកិរិយារបស់លោកស្រីចនមុននេះ
"មិនអីទេបង យើងក៏មានលោកប៉ាក្មេកពេញចិត្តម្នាក់ដែរ វានិងកាន់តែងាយស្រួលក្នុងការយកចិត្តអ្នកម៉ាក់!" ថេយ៍ញញឹមនិយាយទៅជុងហ្គុកវិញ ដំបូងគេខ្លាចអត់មានអ្នកនិងពេញចិត្តស្នេហាពួកគេតែក៏មានលោកចនម្នាក់ដែរដែលមិនប្រកាន់ បែបនិងក៏កាន់តែស្រួលយកចិត្តអ្នកស្រីចនបានមួយកម្រឹតទៀត។
"សឺត!! បងស្រឡាញ់អូន!!" ជុងហ្គុកឪនទៅថើបថ្ងាសនាយតូចបន្តិចស្រូបយកកម្លាំងកាយកម្លាំងចិត្ត គេពិតជាខ្លាចណាស់ ខ្លាចថ្ងៃណាមួយអ្នកស្រីចិននៅតែមិនទទួលស្គាល់ស្នេហាពួកគេហើយថេយ៍ក៏ទ្រាំទ្រនិងម៉ាក់គេមិនបានរត់ចោលគេទៅ គេច្បាស់ជាស្លាប់ពុំខានហើយ។======
រងចាំភាគបន្ត

YOU ARE READING
♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)
Actionគីមថេហ្យុង ចនជុងហ្គុក រេម៉ុន និពន្ធដោយ: Jura-Kim 📚