ភាគ24:អ្នកណាម៉ាក់ក្មេករបស់ឯងអាក្មេងសម្រែ?

711 41 0
                                    

មកដល់ភូមិគ្រឹះហើយជុងហ្គុកក៏បាននាំថេយ៍ទៅសម្រាកខាងលើ។
រ៉ីង!! រ៉ីង!!=កំពុងតែដេកឪបគ្នាសុខៗ ទូរស័ព្ទជុងហ្គុកក៏រោទ៍ឡើងដាច់ចង្វាក់ស្នេហាគេអស់ ជុងហ្គកត្រូវបង្ខំចិត្តទៅទទួលទូរស័ព្ទទាំងមុខក្រម៉ូវ។
"ហាឡូបងហ្វាង!"
(វាព្រមសារភាពហើយចាហ្វាយ!)
"ខ្ញុំនិងចេញទៅឥឡូវនេះ!" ប្រព័ន្ធទូរស័ព្ទក៏បានកាត់ផ្ដាច់ជុងហ្គុកដើរទៅរកថេហ្យុងដែលអង្គុយលើគ្រែធ្វើភ្នែកម៉ក់ៗ
"បងមានការចេញទៅក្រៅបន្តិច អូននៅម្នាក់ឯងបានឬអត់?" រាងក្រាស់ទម្លាក់ខ្លួនអង្គុយជិតនាយតូចសុំចេញទៅខាងក្រៅដោយមិនបានប្រាប់ទេថាគេទៅណា
"បងទៅចុះអូននៅបាន!" ថេយ៍ញញឹមតិចៗតបទៅរាងក្រាស់វិញ
"បងទៅតែ2ម៉ោងទេបងនិងមកវិញហើយមានរឿងអីត្រូវខលប្រាប់បងណា!" គេមិនដាច់ចិត្តទៅណាទុកឲ្យថេយ៍នៅម្នាក់ឯងទេតែរឿងនេះសំខាន់មិនទៅគឺមិនបានឡើយ
"បាទ!!" ថេយ៍សើចលឹបភ្នែកកុំឲ្យជុងហ្គុកបារម្ភពីគេច្រើនគេអាចនៅម្នាក់ឯងបាន
"បងទៅហើយ សឺត!!" មិននិងទៅជុងហ្គុកថើបថ្ពាល់ថ្ងាស់ថេយ៍អស់ចិត្តសិនសឹមដាច់ចិត្តចេញទៅរួច។

+ឃ្លាំង

"អ្នកណាបញ្ចូនឯងមក?" សម្លេងមាំក្រាស់បន្លឺឡើងទាំងទឹកមុខមាំមានអំណាច ធ្វើឲ្យបុរសម្នាក់កំពុងតែលុតជង្គង់ពីមុខគេភ័យញ័រខ្លួន
"ល-លោកឆានស៊ុលបញ្ចូនខ្ញុំមក ល-លោកសូមកុំសម្លាប់ខ្ញុំំអីណា ខ្ញុំត្រូវនៅចិញ្ចឹមប្រពន្ធកូននៅឯផ្ទះកំពុងតែរងចាំខ្ញុំ ហឹក!" បុរសលុតជង្គង់ប្រហែលជាអាយុ28 លើកដៃសំពះអង្វរ
ជុងហ្គុកកុំឲ្យសម្លាប់ខ្លួនព្រោះខ្លួនត្រូវនៅចិញ្ចឹមប្រពន្ធកូនកំពុងតែរងចាំខ្លួននៅឯផ្ទះ
"ឆានស៊ុល? គេឲ្យឯងប៉ុន្មាន?" ជុងហ្គុកបន្លឺហៅឈ្មោះឆានស៊ុលបន្តិចមុននិងបែរមកសួរបុរសលុតជង្គង់ចំពោះមុខវិញ។
"គេនិងជុំណាយប្រាក់លើកូនខ្ញុំ កូនហឹក កូនខ្ញុំត្រូវវះកាត់ស្អែកនេះ ខ្ញុំគ្មានលុយទេ ហឹកៗ លោកកុំសម្លាប់ខ្ញុំអី ខ្ញុំចង់ជួបកូន ហ៉ឹកៗ!!" បុរសនោះស្រាប់តែស្រែកយំហ៉ឹកៗ គេពិតជាទាល់ច្រកខ្លាំងណាស់ គេគ្មានលុយទេកូនក៏ត្រូវវះកាត់ស្អែក ហើយពេលនេះខ្លួនក៏ត្រូវគេចាប់បានទៀត
"ឆានស៊ុលជានរណា?" ហ្វាងបន្លឺជំនួសជុងហ្គុកសួរទៅបុរសនោះពីម្នាក់ដែលឈ្មោះឆានស៊ុលនោះ
"ខ្ញុំនិងប្រាប់លោក តែពេលនេះខ្ញុំចង់ជួបកូន ពួកលោកនាំខ្ញុំទៅជួបបានទេ ពេលជួបកូនហើយខ្ញុំនិងប្រាប់ពួកលោក!" ហ្វាងនិងជុងហ្គុកងាកមើលមុខគ្នាបន្តិច តើគួរជឿឬក៏អត់ តែមើលតាមទឹកមុខបុរសនោះប្រហែលជាមិនបានកុហកគេទេ
"បាន!! ស្អែកបងហ្វាងនាំគេទៅជួបកូនចុះ!" ជុងហ្គុកបន្លឺឡើងយល់ព្រមឲ្យហ្វាងនាំគេទៅជួបកូន
"អរគុណលោក អរគុណហ៉ឹក!!"

.......

ភូមិគ្រឹះចនរេម៉ុន
ក្រោយពីជុងហ្គុកចេញទៅផុត ថេយ៍ក៏ចុះទៅខាងក្រោមដើម្បីបានជួយអ្នកបម្រើធ្វើការងារផ្ទះបានខ្លះៗដែរ។
"អ៊ុំមានអីឲ្យខ្ញុំជួយទេ?" ថេយ៍ដើរទៅជិតអ៊ុំម៉ែដោះកំពុងតែធ្វើហ្ហូមសុំជួយធ្វើដែរ
"អ៊ូ~មិនអីទេអ្នកប្រុសតូច ទៅអង្គុយលេងចុះការងារនេះអ៊ុំធ្វើម្នាក់ឯងបាន!" អ៊ុំម៉ែដោះ
ប្រកែកភ្លាមៗមិនព្រមឲ្យថេយ៍ជួយ
"មិនអីទេអ៊ុំ បន្លែនេះមែនទេ?ចាំខ្ញុំជួយចិត!!" ថេយ៍មិនខ្វល់ពីសម្ដីអ៊ុំម៉ែដោះហាមគេ ចៃដន្យសម្លឹងទៅឃើញបន្លែមិនទាន់បានចិតហើយគេក៏ដើរទៅចាប់បន្លែចិតតែម្ដង ធ្វើឲ្យអ៊ុំម៉ែដោះ
ញញឹមតិចៗពេញចិត្តនិងចរឹកនាយតូច។

ងាកមកមើលនៅជ្រុងម្ខាងទៀត ឃើញអ្នកស្រីចនឈរពែបមាត់ជ្រេញនិងថេហ្យុងដែលសម្ដែងធ្វើជាមកជួយធ្វើម្ហូបអីណា។
"ចាំមើលឯងនៅបានប៉ុន្មានថ្ងៃ?" គំនិតល្បិចជាច្រើនលិចឡើងក្នុងខួក្បាលរបស់គាត់ធ្វើយ៉ាងឲ្យថេយ៍ចេញពីទីនេះរត់ចោលកូនប្រុសគាត់ឲ្យបាន។
"មនុស្សប្រុសចឹងចេះធ្វើកិច្ចការទាំងនេះដែរហេស៎?" អ្នកស្រីបន្លឺឡើងពីក្រោយខ្នងនាយតូចរបៀបចង់ដៀបដាមថាឲ្យថេហ្យុង
"ចេះណាអ្នកស្រីអ្នកប្រុសតូចពូកែណាស់ បង្រៀនតែបន្តិចក៏ឆាប់ចាំទៅហើយ!" មិនចាំយូរអ៊ុំម៉ែដោះឆ្លើយជំនួសថេយ៍ថែមទាំងសរសើរពីថេយ៍ទៀតថាពូកែធ្វើឲ្យអ្នកស្រីចនញញឹមមិនសមអាមាស់មុខជាខ្លាំង
"លឺអ៊ុំម៉ែដោះប្រាប់ថា ម៉ាក់ក្មេកចូលចិត្ត ប្រហុកចិញ្ច្រាំណាស់ ខ្ញុំនិងធ្វើជូនម៉ាក់ក្មេក ពិសារបាយល្ងាចនេះ!" ថេយ៍ញញឹបែរមកនិយាយពិរោះពិសារជាមួយម្ដាយក្មេងតែ÷
"អ្នកណាម៉ាក់ក្មេករបស់ឯងអាក្មេងសម្រែ?" សម្ដីអ្នកស្រីចន ស្រាប់តែធ្វើឲ្យថេយ៍ញញឹមស្រស់មុននេះទម្លាក់មុខចុះភ្លាមៗពេលលឺសម្ដីអ្នកស្រីចនថាគេជាក្មេងសម្រែ

=====
រងចាំភាគបន្ត

♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)Where stories live. Discover now