2ឆ្នាំកន្លងផុតទៅ ពេលវេលាដើរលឿនណាស់ធ្មិចបើកៗកន្លងទៅ2ឆ្នាំបាត់ តែក្ដីស្រឡាញ់ដែលជុងហ្គុកមានឲ្យទៅថេហ្យុងមិនផ្លាស់ប្ដូរឡើយ មានតែស្រឡាញ់លើសដើម។ ហើយកន្លងមកពីឆ្នាំនេះជុងដេយ៍ ក៏ធំដែលហើយហើយថេយ៍ក៏កំពុងតែមានកូនតូចមួយទៀត ទើបតែ5ខែ សរុបគឺកូន2រយះពេល2ឆ្នាំ><
"ជុងដេយ៍ហា៎ កូនទៅណាហើយ?" ថេយ៍ពរកូនតូចក្នុងដៃស្រែករកកូនប្រុសច្បង តែមិនឃើញសោះមិនដឹងថាទៅណាបាត់រកប្រើទៅនេះទៅនោះមិនបាន។
"អ្នកម៉ាក់មានឃើញកូនដេយ៍ឬអត់?" ថេយ៍សួរទៅអ្នកស្រីចនដែលអង្គុយមើលទូរទស្សន៍
"ម៉ាក់ឃើញពីនាក់ឪកូនគេចេញទៅទាំងព្រឹកមិនដេងថាទៅណាទេ!" អ្នកស្រីយកចៅតូចពីដៃថេយ៍ គាត់ឃើញចេញទៅណាក៏មិនដឹងពីនាក់ឪកូន សួរក៏មិនប្រាប់?
"ទៅណាចេះ? ចាំមើលតែមកវិញណា!!" យប់មិញប្រាប់ថាថ្ងៃនេះទំនេរទាំងឪទាំងកូនព្រឹកឡើងចេញទៅបាត់ៗ ចាំមើលតែមកវិញត្រូវទាំងឪទាំងកូនមិនខានទេ។ង៉ឺត~~=សម្លេងហ្វាំងឡានឈប់ចត់ពីមុខភូមិគ្រឹះ ជុងហ្គុកនិងជុងដេយ៍បណ្ដើរគ្នាចុះក្នុងឡានមកទាំងសប្បាយរីករាយ តែស្នាមញញឹមដែលរីកមុននេះក៏រលុបបាត់វិញនៅពេលដែលឃើញម៉ែខ្លាកំពុងតែឈរយាមពីមុខភូមិគ្រឹះដោយដៃមានកាន់រំពាត់មួយត្រៀមប្រយុទ្ធ។
"ស្លាប់ហើយយើង!!" ជុងហ្គុកនិយាយតិចៗទាំងញ័របបូរមាត់ ភ្នែកសម្លឹងមើលទៅប្រពន្ធដែលឈរសម្លក់មកគេដូចជាខឹងខ្លាំងណាស់ បើមិនងាប់ក៏ពិការដែរលើកនេះ
"ប៉ាកុំភ័យចាំអូនជួយ!" ដោយឃើញឪដូចជាខ្លាចប្រពន្ធពេក ជុងដេយ៍ចេញមុខមកការពារអ្នកជាឪភ្លាមៗ ដើរតាំងទៅរកប៉ាតូចដើម្បីជួយនិយាយឲ្យប៉ាធំ
"ប៉ាតូចមកឈរអីទីនេះ?" ជុងដេយ៍រត់ទៅ
សួរប៉ាតូចធ្វើមមុខម៉ក់ៗ គួរឲ្យក្នាញ់តែប៉ាតូចមិនបានក្នាញ់ជាមួយទេកំពុងតែខឹង ផាច់ទាំងកូនទាំងឪឡូវនិង"នាំគ្នាទើបមកពីណា?" សម្លេងធ្ងន់ៗសួរទៅឪកូនពីនាក់
"គ-គឺ...." ជុងហ្គុកឆ្លើយមិនចេញ ធ្វើមុខស្លន់ស្លោរកជំនួយពីកូនប្រុស ជុងដេយ៍ឃើញឪដូចភ័ញខ្លាចប្រពន្ធពេកក៏សម្រេចចិត្តឆ្លើយជំនួសឪតែម្ដង÷

YOU ARE READING
♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)
Actionគីមថេហ្យុង ចនជុងហ្គុក រេម៉ុន និពន្ធដោយ: Jura-Kim 📚