"អ្នកណាម៉ាក់ក្មេករបស់ឯងអាក្មេងសម្រែ?" សម្ដីអ្នកស្រីចន ស្រាប់តែធ្វើឲ្យថេយ៍ញញឹមស្រស់មុននេះទម្លាក់មុខចុះភ្លាមៗពេលលឺសម្ដីអ្នកស្រីចនថាគេជាក្មេងសម្រែ
"ក៏ខ្ញុំជាប្រពន្ធបងជុងហ្គុកហើយម៉ាក់ជាម៉ាក់របស់ប្ដីខ្ញុំក៏ត្រូវជាម៉ាក់ក្មេករបស់ខ្ញុំ!"
"នរណាថាឯងជាប្រពន្ធកូនប្រុសយើង យើងមិនឲ្យកូនយើងទៅយកឯងទេអាក្មេងសម្រែ បើដឹងខ្លួនហើយឆាប់ដកខ្លួនចេញឲ្យឆ្ញាយពីកូនប្រុសយើងទៅ យើងចង់បានកូន
ប្រសារស្រីមិនមែនកូនប្រសារប្រុសដូចជាឯងទេអាក្មេងសម្រែ!" អ្នកស្រីចននិយាយខ្លាំងណាស់នាយតូចទាំងកំហឹង ធ្វើឲ្យថេយ៍ត្រូវស្ងាត់បន្តិចមុននិងនិយាយតបទៅអ្នកស្រីវិញធ្វើឲ្យគាត់កាន់តែខឹងខ្លាំងជាងមុន"ជុងហ្គុកជាប្ដីរបស់ខ្ញុំ ខ្ញុំនិងមិនទៅណាចោលប្ដីរបស់ខ្ញុំទេ បើអ្នកម៉ាក់ក្មេកដឹងខ្លួនហើយឆាប់បញ្ឈប់គំនិតចង់បំបែកពួកយើងទៀតទៅ" មិនឲ្យចាញ់ថេយ៍ស្រដីទៅអ្នកស្រីចនវិញ
មាំងៗច្បាស់ៗ ប្រយោគចុងក្រោយនាយតូចឪនទៅខ្សឹបដាក់ត្រចៀកអ្នកស្រីចនឲ្យលឺតែពីនាក់ គាត់កាន់តែចង់បំបែកគេកាន់តែចង់យកឈ្នះចិត្តគាត់។
"នេះឯង!!!!"
"ម៉ាក់ធ្វើស្អី?" អ្នកស្រីចនបម្រង់និងលើកដៃទៅទះនាយតូចតែក៏ត្រវឈប់វិញពេលលឺសម្លេងកូនប្រុសគាត់បន្លឺឡើងទាំងដើរមកបាំងរាងកាយតូចឲ្យនៅក្រោយខ្នងរាងក្រាស់។
"គ-គឺអាក្មេងនេះវាឈ្លើយជាមួយម៉ាក់!!" អ្នកស្រីទម្លាក់ដៃចុះវិញមិននិងស្រដីប្រាប់ទៅកូនប្រុស ថាថេយ៍ទៅឈ្លើយដាក់គាត់។ ជុងហ្គុកចោលភ្នែកពីម្ដាយបែរមកមើលនាយតូចវិញថាវាជាការពិតឬអត់?
"អូនចុះមកជួបអ៊ុំម៉ែដោះធ្វើម្ហូប តែអ្នកម៉ាក់ក្មេកក៏មករករឿងដាក់អូន បើបងមិនជឿសួរអ៊ុំម៉ែដោះក៏បានដែរ!" ថេយ៍ទម្លាក់ទឹកមុខចុះរៀបរាប់ប្រាប់ទៅរាងក្រាស់តាមដំណើររឿងដែលកើតឡើង ជុងហ្គុកងាកមើកមុខអ៊ុំម៉ែដោះហើយគាត់ក៏ងក់ក្បាលបញ្ជាក់ថាថេយ៍និយាយជាការពិត។
"ឯងជឿអាក្មេងសម្រែនេះមែនទេកូនជង?" អ្នកស្រីចោទសួរទៅកូនប្រុសទាំងហួសចិត្តគាត់ជាម្ដាយមិនជឿបែរជាទៅជឿក្មេងសម្រែម្នាក់នោះទៅវិញ?
"អ្នកម៉ាក់ក្មេកថាទៅមើល តើមនុស្សឯណាដែលឈរទ្រាំឲ្យគេតិះដៀលខ្លួនតាមចិត្តនោះ? ខ្ញុំគ្រាន់តែចង់ការពារតម្លៃកិត្តិយសរបស់ខ្លួនតែប៉ុណ្ណោះ!" បានចិត្តថេយ៍កាន់តែសម្ដែងធ្វើជាកំសត់ ព្រោះអ្វីដែលគេនិយាយវាជាការពិតតើមនុស្សឯណាឈរទ្រាំស្ដាប់ឲ្យគេជេរតិះដៀលខ្លួនតាមចិត្តនោះ?។"នេះឯងពិតជាពូកែសម្ដែងណាស់!!"
"បានហើយម៉ាក់ ខ្ញុំដឹងចរឹកថេយ៍ច្បាស់ណាស់ !"ជុងហ្គុកស្រដីកាត់សម្ដីម្ដាយចាប់អ៊ូសដៃថេហ្យុងឡើងទៅលើបន្ទប់បាត់ទុកឲ្យអ្នកស្រីចនឈរខឹងក្ដៅចិត្តនិងកូនប្រុស។
....."អូនមិនអីទេ?" មកដល់បន្ទប់មិនទាន់ជុងហ្គុកបន្លឺឡើងសួរទៅនាយតូច ខ្លាចថាម៉ាក់គេបានធ្វើអីមិនល្អដាក់ថេយ៍
"អូនមិនអីទេ!" ថេយ៍ញញឹមតបទៅរាងក្រាស់វិញបញ្ជាក់ថាខ្លួនមិនបានកើតអ្វីទេ
"បងសុំទោសជំនួសម៉ាក់ផង គាត់តែងតែបែបនេះហើយ!"ជុងហ្គុកអង្អែលដៃថេយ៍តិចពោលសុំទោសជំនួសម្ដាយខ្លាចថាថេយ៍នុងខឹងគេ
"មិនអីទេអូនដឹង! តែអូនគិតថាអូនដូចជាយកចម្លោះរវាងបងនិងម្ដាយយ៉ាងចឹង!" ថេយ៍ទម្លាក់ទឹកមុខចុះ គ្រាន់តែគេចូលមកនៅមិនទាន់បានមួយថ្ងៃស្រួលបួលផង ត្រូវមានរឿងឲ្យម្ដាយកូនគេឈ្លោះគ្នាបាត់ទៅហើយ។
"អូនកុំគិតបែបនេះអី បងនិងទៅនិយាយរឿងនេះជាមួយគាត់ឲ្យបានច្បាស់លាស់ ពួកយើងនិងឆ្លងកាត់ឧបស័គ្គនេះជាមួយគ្នាណា?" គេមិនបានគិតទេថាថេយ៍ជាចម្លោះរវាងគេនិងម៉ាក់គេ តែគេខ្លាចទៅវិញទេខ្លាចថាគេនិងមិនស៊ូទ្រាំឆ្លងកាត់ឧបស័គ្គនេះជាមួយគ្នាឲ្យដល់ទៅបញ្ចប់។
"បាទអូនមិនទៅណាចោលបងទេ ពួកយើងនិងយកឈ្នះចិត្តម៉ាក់ក្មេកឲ្យបាន!" ថេយ៍ញញឹមស្ទុះទៅឪប.ក រាងក្រាស់យ៉ាងណែន។........
ពេលវេលាអាហារពេលល្ងាចក៏ចាប់ផ្ដើមឡើង គ្រួសារទាំងអស់ក៏បានជុំគ្នាលោកចននិងអ្នកស្រីចនអង្គុយក្បែរគ្នា ម្ខាងទៀតមានជុងវ៉ូអង្គុយក្បែរអ្នកស្រីចន ឯជុងហ្គុកនិងថេយ៍អង្គុយក្បែរគ្នាជិតលោកចន។
"ឆាប់នាំគ្នាញាំទៅម្ហូបត្រជាក់អស់មិនឆ្ញាញ់ទេ!" លោកចនបន្លឺឡើងប្រាប់ទៅគ្រប់គ្នាក៏នាំគ្នាញាំអ៉ីចឹងទៅ។
អាហារពេលល្ងាចក៏បានរួចរាល់ទៅដោយមិមសូវជាត្រលូនប៉ុន្មានព្រោះមានម្ដាយក្មេកនិងកូនប្រសារមិនត្រូវគ្នាសោះតែម្ដង។"តើប៉ានិងមិនជំទាស់ពួកយើងទេមែនទេ?" ជុងហ្គុកបន្លឺឡើងសួរទៅឪពុកអំពីស្នេហារបស់ពួកគេ
"អ្ហឹម!! បើពួកកូនស្រឡាញ់គ្នាហើយប៉ាមិនប្រកែកទេ ឲ្យតែបានពួកកូនរស់នៅជាមួយគ្នាមានក្ដីសុខទៅបានហើយ តែម៉ាក់កូន!!!" បើកូនស្រលាញ់គ្នាហើយគាត់ក៏មិនចង់ប្រកែកវែកញែកច្រើនដែរឲ្យកូនរស់នៅជាមួយគ្នាមានក្ដីសុខគាត់អស់ចិត្តហើយ អ្វីដែលជាឧបស័គ្គនោះគឺអ្នកស្រីចន
"ប៉ានិងជួយពួកកូនទេ?" លោកចនសើចហួសចិត្តបន្តិចមុននិងងក់ក្បាលយល់ព្រមជួយកូនប្រុស ជុងហ្គុកគឺតែងតែបែបនេះកាលពីតូច នាយស្និទ្ធស្នាលនិងប៉ាច្រើនជាងម៉ាក់ ហើយមានរឿងអីគេតែងតែមក ពិភាក្សាជាមួយលោកចនរហូត ។
"អរគុណលោកប៉ា!"=====
រងចាំភាគបន្ត

YOU ARE READING
♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)
Acciónគីមថេហ្យុង ចនជុងហ្គុក រេម៉ុន និពន្ធដោយ: Jura-Kim 📚