ភាគ37:

777 48 0
                                    

"បងដាច់ចិត្តទៅចោលអូនដែរមែនទេ? ហ៉ឹក ដាច់ចិត្តទៅចោលកូនក្មេងខ្ជូតម្នាក់នេះដែរមែនទេហ៉ឹកៗ!!" យំផងស្រែកសួរទៅបុរសជាទីស្រឡាញ់ផង តែសួរយ៉ាងណាក៏គ្មានអ្នកឆ្លើយមកវិញដែរព្រោះបុរសជាទីស្រឡាញ់បានទៅចោលគេបាត់ហើយ។ ថេយ៍អង្គុយសង្ងំយំមួយសន្ទុះធំ ទើបព្រមត្រឡប់ទៅផ្ទះវិញ ដើរទៅផ្ទះវិញទាំងអារម្មណ៍
មិននៅក្នុងខ្លួន ។

មកដល់ផ្ទះវិញធ្វើឲ្យថេយ៍កាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺមានឡានអ្នកណាមិនដឹង2គ្រឿងឈប់ចត់ពីមុខផ្ទះគេហើយមនុស្សក៏នៅច្រើនមិនចាំយូរថេយ៍ក៏ស្ទុះដើរចូលទៅខាងក្នុងទាំងឆ្ងល់ គ្រាន់តែមកដល់ខាងក្នុងភ្លាមធ្វើឲ្យថេយ៍គាំងថ្មឹងគម្រើងខ្លួនមិនរួច ពេលឃើញបុរសដែលធ្វើគេយំឈឺចាប់មុននេះកំពុងតែអង្គុយញញឹមញញេមមកគេយ៉ាងស្រស់ ថែមទៀតមានលោកចននិងអ្នកស្រីចនមកទៀត? ជាស្អីឲ្យប្រាកដនិង?

"កូនថេយ៍មក!" អ្នកស្រីចនចុះទៅដឹកដៃថេយ៍ឲ្យទៅអង្គុយក្បែរជុងហ្គុក។ ថេយ៍ជ្រួញចិញ្ចើមសួរទៅរាងក្រាស់ គេមិនយល់ទេ? ជុងហ្គុកមិនឆ្លើយញាក់ស្មាធ្វើជាមិនដឹងអីហើយភ្លាមនោះ÷

"នេះគេចង់មកចូលសួរកូនឯង ប៉ាក៏មិនហ៊ានសម្រេចចិត្តទេ ចាំកូនឯងមកសម្រេចចិត្តដោយខ្លួនឯង ព្រោះមើលទៅជុងហ្គុកក៏ល្អជាក្មេងឧស្សាហ៍ព្យាយាមម្នាក់ដែរ!!
តើកូនព្រមឬអត់ថេយ៍?" លោកគីមរៀបរាប់ទៅថេយ៍អង្គុយគាំងមិននឹកស្មានថាជុងហ្គុកនិងធ្វើបែបនេះដាក់គេទេ គិតថាគេប្រហែលជារត់ចោលខ្លួនបាត់ហើយ តែមានឯណាគេទៅលើកផ្លែឈើ36មុខមកមែន?

"គ-គឺកូនសម្រេចតាមប៉ាម៉ាក់ទៅចុះ!" ថេយ៍
ឪនមុខចុះរលីងរលោងទឹកភ្នែករំភើប ហើយថ្ពាល់វិញក្រហមព្រឿងជុងហ្គុកអង្គុយក្បែរញញឹមបិទមាត់មិនជិតដែលលោកគីមព្រមទទួលគេជាកូនប្រសារ។

............

"បាត់ខឹងឬនៅ!!" ចាស់ៗនិយាយគ្នាជុងហ្គុកចាប់ថេយ៍មកអង្គុយក្រោយផ្ទះនិយាយគ្នាតែពីនាក់

"អ្នកណាឲ្យបងទៅមែនទែន?" ថេយ៍សម្លក់
មុខជុងហ្គុកឆ្នាស់ឆ្នើម

"បងមកវិញហើយតើ មកចូលស្ដីដណ្តឹងអូននោះអី!" ជុងហ្គុកសើចហួសចិត្តនិងរាងតូចមើលតែមុខក៏ដឹងថាកំពុងតែស្ដាយដែលយប់មិញដេញគេទាំងយប់ដែរ

"ហ៉ឹកៗ បងឯងនេះ!!" ថេយ៍ទះដើមទ្រូងជុងហ្គុកខ្លាំងៗ យំទឹកភ្នែកសស្រាក់ ធ្វើឲ្យជុងហ្គុកក្នក់ក្នាញ់ជាខ្លាំងចាប់មុខតូចឡើងលើទម្លាក់បបូរមាត់បឺតជញ្ជក់ខ្លាំងៗតាមអារម្មណ៍គុំយូរហើយ។

"អ្ហឹម~បឹបៗ!" ថេយ៍លើកដៃតូចទៅទះខ្នងជុងហ្គុកតិចៗ ជាសញ្ញាថាគេជិតផុតដង្ហើមហើយ ជុងហ្គុកព្រមប្រលែងវិញទាំងមិនទាន់អស់ចិត្ត

"បងចង់សម្លាប់អូនទាំងបែបនេះមែនទេប្រុសឆ្កួត!" ថេយ៍ដង្ហក់ខ្យល់ស្រែកជេជុងហ្គុកចាចៗឥឡូវកាន់តែឆ្នាស់ជាងមុន?

========

រាប់ពីថ្ងៃដែលជុងហ្គុកលើកផ្លែឈើ36មុខទៅចូលចែចូវកូនប្រុសគេហើយមកដល់ឥឡូវវាកន្លងទៅ2ខែហើយ ស្នេហាពួកគេនៅតែដដែលពេលខ្លះខឹងពេលខ្លះអន់ចិត្តនិងគ្នាជារឿងធម្មតាទេព្រោះជុងហ្គុកតែងតែជាអ្នកចាញ់តាមលួងអូនរហូត។

រហូតមកដល់ឥឡូវវិធីមង្គមការក៏បារពណ៍ឡើងនៅក្នុងភូមិគ្រឹះចនរេម៉ុនតែម្ដង ភ្ញៀវកិត្តិយសជាច្រើនមកចូលរួមសុទ្ធតែជា អភិជនអ្នកមានមុខមានមាត់ក្នុងសង្គមទាំងអស់។
កូនកំលោះនិងកំលោះតូច បន្ទាប់ពីស្បថសច្ចារួចរាល់ហើយ ដល់វគ្គភ្ញៀវកិត្តិយសនាំគ្នាឡើងរាំសប្បាយពេញទំហឹងតែម្ដង

"អូនមិនគិតថាពួកយើងបានមកដល់ថ្ងៃទេ!"ថេយ៍និយាយតិចសម្លឹងមើលទៅភ្ញៀវ មិត្តភក្តិ គ្រួសារទាំងសងខាងកំពុងតែរាំរែកយ៉ាងសប្បាយ។ មិនគិតទាល់តែសោះថាអាចមកដល់ថ្ងៃនេះ ក្រឡេកទៅមើលកាល់ពី2ខែមុនវិញ ពួកគេឆ្លងកាន់រឿងជាច្រើនយំសើច គ្រួសារមិនពេញចិត្តគ្នា តែពួកគេនៅតែឯងឆ្លងកាត់មកបានជាមួយគ្នារៀប អាពាហ៍ពិពាហ៍ជាមួយគ្នាបាន។

"អូនកុំគិតច្រើនអីយើងឆ្លងកាត់វាមកបានហើយ តស់!! ទៅផ្សំដំណេក!" ជុងហ្គុកស្ទុះក្រោកឈរទៅចាប់បីកាយតូចរត់ទៅក្នុងបន្ទប់គេង

"អ្ហាយ~អត់ទេជុង ហិហិ លោកប្ដី!!"

អ្នកអាននុងចង់ដឹងរឿងប្ដីពន្ធគេមេស៎?

======
រងចាំភាគបន្ត

♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)Where stories live. Discover now