បន្ទាប់ពីដើរៗរហូតអស់កម្លាំងពេកថេយ៍ទន់ជើង ភ្នែកចាប់ផ្ដើមស្រវាំង ឯក្បាលក៏ចាប់ផ្ដើមវិលមើលអីលែងឃើញ ទឹកភ្នែកក៏ចេះតែហូរ រហូតគេទន់ជើហដួលបន្ទប់បាត់មាត់ឆឹងឯមេឃក៏ចេះតែចង្អុរភ្លៀងមិនឈប់សោះភ្លៀងកាន់តែខ្លាំងជាងមុន ភ្លាមនោះក៏ស្រាប់តែមានពន្លឺភ្លើងឡានមួយបើកមកកាត់ផ្លូវស្ងាត់នេះ មានមនុស្សប្រុសពីនាក់រត់ចុះពីក្នុងឡានមកមើលនាយតូចទើបដឹងថាអ្នកដែលដេកសន្លប់នោះជានរណា
"ថេយ៍នេះជាថេយ៍ទេតើ?" ហូស៊ុកស្ទុះទៅចាប់លើកបីកាយតូចរត់ចូលទៅក្នុងឡានវិញទាំងភ័យស្លន់ស្លរ
"ថេយ៍កើតអីមិចក៏មកសន្លប់អីទីនេះ? ចុះអាហ្គុកវាទៅណា?" គិតដល់រឿងនេះធ្វើឲ្យហូស៊ុកនិងអ៊ុនវូខឹងជុងហ្គុកជាខ្លាំងដែលបណ្ដោយឲ្យសិស្សប្អូនរបស់គេមកដឹកសន្លប់កណ្ដាលផ្លូវបែបនេះ។ មិនចាំយូរហូស៊ុកក៏បានបើកឡាននាំថេយ៍ទៅមន្ទីពេទ្យតែម្ដង"លោកគ្រូពេទ្យប្អូនខ្ញុំយ៉ាងមិចហើយ?" ហ៊ូសុកនិងអ៊ុនវូស្ទុះទៅសួរលោកគ្រូពេទ្យដែលទើបចេញពីបន្ទប់ICU
"អ្នកជំងឺមិនបានកើតអ្វីធ្ងន់ធ្ងរទេលោក គេគ្រាន់តែខ្សោយអស់កម្លាំងប៉ុណ្ណោះ សម្រាកតែបន្តិចក៏ជាវិញហើយ!" លោកគ្រូពេទ្យរៀបរាប់ប្រាប់ទៅ ហូស៊ុកក៏ធូរចិត្តវិញខ្លះ មិញនេះគេពិតជាបារម្ភពីថេយ៍ខ្លាំងណាស់ហើយក៏ខឹងនិងជុងហ្គុកខ្លាំងណាស់ដែរ
"អរគុណហើយលោកគ្រូពេទ្យ!"
"មិនអីទេលោកនេះជាតូនាទីរបស់ខ្ញុំហើយ បើចឹងខ្ញុំសំលាសិនហើយ!" ចប់សម្ដីលោកគ្រូពេទ្យក៏ចាក់ចេញទៅវិញបាត់ ហើយថេយ៍ក៏មាន គិលានុបដ្ឋាយិកាយកទៅសម្រាកនៅបន្ទប់ vip ឲ្យស្រួលបួលវិញ។
"ឯងទៅផ្ទះមុនចុះយប់នេះយើងនៅកំដរថេយ៍!" ហូស៊ុកបន្លឺឡើងទាំងហុចសោឡានឲ្យអ៊ុនវូទៅផ្ទះ គេនៅគេងកំដរថេយ៍យប់នេះ។Morning
រាងតូចដែលកំពុងតែគេងលើគ្រែពេទ្យចាប់ផ្ដើមបើកភ្នែកម្ដងបន្តិចៗ ភ្ញាក់ពីការសន្លប់កាលពីយប់មិញ ឲ្យគេបានឃើញបន្លឺថ្ងៃដែលជះចូលមកតាមវាំងននបង្អូច តែអ្វីដែលធ្វើឲ្យគេកាន់ឈឺចាប់នោះគឺ បុរសដែលគេស្រឡាញ់កំពុងតែអង្គុយប្រឡែងគ្នាជាមួយនិងនារីម្នាក់ដែលជាអនាគតគូរដណ្ដឹង
"Aww!! ថេយ៍អូនភ្ញាក់ហើយ?" ជុងហ្គុកបន្លឺឡើងទាំងសម្លឹងមើលទៅថេយ៍តែបើកភ្នែកមើលទៅគេវិញដូចគ្នា តែអ្វីដែលធ្វើឲ្យគេកាន់តែហួសចិត្តនោះគឺជុងហ្គុកនិងលីឡាពួកគេកំពុងតែស្និលស្នាលគ្នាចំពោះមុខគេ?"អ៊ុ!! ថេយ៍បងភ្លេចប្រាប់អូន នេះលីឡា
អនាគត់គូរដណ្ដឹងបង គឺពួកយើងបានស្រឡាញ់យូរហើយ បើអូនមិនយល់ទាស់ទេ ពួកយើងចែកផ្លូវគ្នាត្រឹមនេះចុះអូនដោះលេងបងទៅណា បងស្រឡាញ់នាងហើយ!!" ពាក្យសម្ដីរបស់ជុងហ្គុកធ្វើឲ្យថេយ៍ស្ទើរតែស្លាប់ភ្លាមៗ បេះដូងប្រេះស្រាំ ខ្ទិចខ្ទាំដូចគេយកមកជាន់ឆ្លីលេង តើនេះជាស្អី? ជុងហ្គុកចេះនិយាយពាក្យទៅរួច? អ្វីដែលគេបានគិតវាជាការពិតមែនទេ?
"បង....??!" ថេយ៍ចងចិញ្ចើមចង់សួរអ្វីម្យ៉ាងពីជុងហ្គុកតែគេស្រាប់តែក្រលាស់អណ្ដាតសួរទៅបុរសជាទីស្រឡាញ់មិនរួចទៅវិញ។"បងសុំទោស ពួកយើងបែកគ្នាទៅអូនដោះលែងបងចុះ!!" សម្ដីចុងក្រោយរបស់ជុងហ្គុកនិយាយហើយគេក៏ចាក់ចេញទៅវិញជាមួយនិងនាងតូចលីឡាបាត់។ ទុកឲ្យថេយ៍គាំងថ្មឹង ពេលវេលាឈប់ដើរពេលនេះ បេះដូងប្រេះស្រាំ វាឈឺខ្ទក់ៗត្រង់ទ្រូងខាងឆ្វេង ស្ទើរតែគាំងស្លាប់ភ្លាមៗ
"អត់ទេ! វាមិនមែនជាការពិតទេ ហ៉ឹក ជុងហ្គុកបងមិនបានស្រឡាញ់នាងទេ បងស្រឡាញ់អូនបងបានសន្យាហើយតើមែនទេ? ហ៉ឹកៗ" តើគេជឿពាក្យសន្យាដែរមែនទេ? ថេយ៍ស្រែកយំខ្លាំង ក្រវីក្បាលដូចមនុស្សវិកលចរឹកកុំបន្លំខ្លួនឯងថានេះមិនមែនជាការពិតទេ។
"ហ៉ឹកជុងបងត្រឡប់មកវិញមក អឹក ហេតុអីក៏ធ្វើឲ្យអូនស្រឡាញ់ហើយ ក៏ចាក់ចេញទៅទាំងបែបនេះ? តើអូនខុសអី?" ថេយ៍ស្រែករកហេតុផលខ្លាំងៗពីបុរសដែលធ្វើឲ្យខ្លួនស្រឡាញ់ខ្លាំងអស់ពីបេះដូងហើយ ក៏ជាបុរសដែលធ្វើឲ្យគេឈឺចាប់ខ្លាំងស្ទើរឆ្កួតដូចគ្នា
"អឹក ជុងហ្គុកបងត្រឡប់មករកអូនវិញមក អូនមិនអាចរស់ខ្វះបងបានទេជុងហ្គុក ហ៉ឹកៗ ហ៉ឹក~ជុងហ្គុក!!""ហ៉ឹកៗ បងកុំទៅអីជុង ជុងហ្គុក-!!"
"ថេយ៍!! ថេយ៍អូនយ៉ាងមិចហើយ?" សម្លេងមនុស្សប្រុសបន្លឺឡើងដាស់ឲ្យអ្នកដែលយល់សុបិន្តខ្វែងដៃខ្វែងជើងយំរហេមរហាមមុននេះឲ្យភ្ញាក់មកវិញទាំងភ័យ ស្រវេស្រវារកមនុស្សប្រុសម្នាក់
"ជុងហ្គុក? ហ៉ឹកអូន-!" ថេយ៍ស្ទុះចាប់ឪបរាងក្រាស់យ៉ាងណែនខ្លាចថាគេទៅចោលខ្លួនទៀត មិញនេះគេយល់សព្វមែនទេ ហេតុអីក៏វាដូចជាការពិតម្លេះ?
"កុំយំៗអស់អីហើយ បងនៅទីនេះហើយ!" ជុងហ្គុកចាប់ក្រសោបកាយតូចមកឪបជាប់ទ្រូងលួងលោមអ្នកដែលកំពុងយំ អណ្តឺតអណ្តក។
៊====
រងចាំភាគបន្ត

YOU ARE READING
♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)
Actionគីមថេហ្យុង ចនជុងហ្គុក រេម៉ុន និពន្ធដោយ: Jura-Kim 📚