ភាគ31: បងទើបមកពីណា?

713 46 0
                                    

"អតីតអ្នកជំនួញធំម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺលោក កាងឆានស៊ុល បានបែកធ្លាយពត៌មានកាលពីព្រឹកថ្ងៃទី16ខែ12ឆ្នាំ2024 លោកបានធ្វើឲ្យក្មេងស្រីម្នាក់មានផ្ទៃពោះទាំងដែលលោកមានប្រពន្ធកូនរួចទៅហើយ។ ពត៌មានបន្ថែមទៀតនោះគឺលោកមានគំនិតអាក្រក់ពងចង់បំផ្លាញ់ក្រុមហ៊ុនជំនួញធំជាច្រើននៅក្នុងនោះមានដូចជាក្រុមហ៊ុន ចនរេម៉ុនស្ទេដេស និងក្រុមហ៊ុនជំនួញធំជាងគេឈរនៅ តារាងលេខ1 ជាក្រុមហ៊ុន jjk-gruop"
(ក្រុមហ៊ុនជុងហ្គុក)

"វាពិតជាហ៊ានណាស់ ល្អហើយដែលមានអ្នកបើកបង្ហាញហែកកេរ្តិ៍វា ឲ្យបានដឹងមុនបើមិនចឹងវាប្រាកដជាពងអាក្រក់មកលើក្រុមហ៊ុនយើងហើយ!" លោកចនបន្លឺឡើងទាំងហួសចិត្តខំទុកចិត្តបែរជាគេមានគំនិតពងអាក្រក់មកលើគ្រួសារខ្លួនវិញ

"គេថែមទាំងធ្វើឲ្យមនុស្សស្រីមានផ្ទៃពោះទៀតផង? តើក្មេងស្រីម្នាក់នោះជាអ្នកណា? គួរឲ្យអាណិតប្រពន្ធកូនដែលនៅផ្ទះណាស់!" អ្នកស្រីចនបង្ហាញសម្ដែងក្ដីអាណិតអាសូរទៅដល់ប្រពន្ធកូនរបស់លោកឆានស៊ុល

"យ៉ុនណា!! ផាក់យ៉ុនណាម្នាក់នេះហើយដែលអតីតលោកកាងឆានស៊ុលបានធ្វើឲ្យនាងផ្ទៃពោះ ហើយគេថែមទាំងបង្ខំឲ្យលុយនាងយកកូនទារកក្នុងផ្ទៃចេញទៀតផង!"

"វាពិតជាសាហាវឃោរឃៅណាស់អាម្នាក់នេះ!!" លោកចនបន្លឺឡើងទាំងខឹង តែអ្នកស្រីចនបែជាគាំងថ្មឹងមនុស្សស្រីដែលលោកកាងឆានស៊ុលធ្វើឲ្យមានផ្ទៃពោះគឺជាយ៉ុនណាដែលគាត់បានយកមកឲ្យជុងហ្គុកថ្ងៃមុន?

====

ប្រាវ!!!!=សម្លេងបែករបស់របរនៅក្នុងភូមិគ្រឹះក្រោមស្នាដៃលោកកាងឆានស៊ុលបន្ទាប់ពីបានឃើញពត៌មានហើយ

"តើយើងគួរតែធ្វើយ៉ាងមិចទៅលោកម្ចាស់ បន្តិចទៀត អ្នកការសែតនិងប៉ូលិសនិងមករកយើងហើយ!" ដេលិសអ្នកជាកូននិយាយឡើងទាំងភ័យញ័រខ្លួនសួរទៅអ្នកជាចាហ្វាយរកវិធីដើម្បីរត់។

"ឆាប់នាំគ្នារត់ទៅ!!"ចប់សម្ដីឆានស៊ុលប្រញាប់ប្រញាល់ប្រមែប្រមូលឯកសារមួយចំនួនរត់ចេញទៅទាំងស្លន់ស្លោ រត់ចុះមកដល់ក្រោមភូមិគ្រឹះស្រាប់តែ÷

"ហេម!! នាំគ្នាចង់រត់ទៅណា?"ប្រទះជុងហ្គុកនិងហ្វាងឈរមុខទ្វារយ៉ាងសង្ហារទាំងញញឹមសួរទៅឆានស៊ុលនិងកូនចៅ2នាក់ទៀត។ គ្រាន់តែឃើញមុខជុងហ្គុកភ្លាមឆានស៊ុលដឹងបាត់ហើយថាអ្នកណាជាអ្នកធ្វើរឿងនេះ

"នេះឯងអាក្មេងទើបកើតទេហេស៎!!" ឆានស៊ុលខឹងជាខ្លាំងច្រឡោតចង់ទៅវៃជុងហ្គុកតែកូនចៅរបស់គាត់បែជាមកចាប់គាត់ជាប់ មិនឲ្យប៉ះជុងហ្គុកសូម្បីតែមួយសសៃសក់

"នេះពួកឯង??"ឆាន់ស៊ុលជ្រួញចិញ្ចើមឆ្ងល់បែរមកមើលកូនចៅខ្លួនឯងទាំងខឹងមិចក៏មកចាប់គាត់វិញ?

"ហើយឯងក៏បានចាញ់ល្បិចក្មេងទើបកើតដូចជាយើង ហាសហា!!" ជុងហ្គុកនិយាយសើចខ្លាំងៗចម្អន់ទៅឆានស៊ុលដែលធ្វើមុខភ័យៗស្លន់ស្លោ

"ល្បិចស្អីឯង?"

"សួរកូនចៅឯងទៅមើលល្បិចអី? ហ្ហឹស!! សំណាងល្អណា កាងឆានស៊ុល!" ជុងហ្គុកដើរទៅខ្សឹបក្បែរត្រជាក់ឆានស៊ុលតិចៗ ហើយក៏ដើរចេញទៅវិញបាត់ ក្រុមប៉ូលិសនិងអ្នកកាសែតក៏បានមកដល់ ចាប់យករូបភាព
ឆានស៊ុលផុស ពត៌មានពេញប៉ុណ្ដាញសង្គម។ គ្រប់យ៉ាងគឺមកពីគេល្ងង់ខ្លួនឯង កូនចៅរួមទាំងអង្គរក្សរបស់ឆានស៊ុលសុទ្ធតែជា គ្នីគ្នារបស់ជុងហ្គុកទាំងអស់ ចឹងហើយបានជាគេស៉ើប ពត៌មានពីឆាន់ស៊ុលបានលឿនត្រឹមតែមួយយប់ប៉ុណ្ណោះ។

+ភូមិគ្រឹះចនរេម៉ុន
ម៉ោង11:35នាទីយប់
ថ្ងៃនេះខុសពីរាល់ដងjungkookត្រឡប់មកភូមិគ្រឹះវិញយប់ជ្រៅ ហើយគេក៏មិនបានខលប្រាប់ថេយ៍មុនដែរថាគេទៅណា មកពីណាថ្ងៃនេះមកវិញយប់ជ្រៅ បណ្ដោយឲ្យក្មេងតូចអង្គុយចាំរហូតដល់គេងលក់លើតុ។

"ចេះមកគេងចឹងបានទៅកើតក្មេងនេះ!!"មកដល់ប្រទះនិងសំណព្វចិត្តកំពុងតែគេងលើតុបាយឃើញហើយសែនអាណិត ជុងហ្គុកលើកបីកាយតូចស្ដើងលើងទៅខាងលើវិញ។ ទម្លាក់កាយតូចទៅលើពូកថ្នមៗ គ្រាន់តែទម្លាក់ដល់គ្រែភ្លាមរាងតូចបើកភ្នែកក្រឡង់ៗមើលទៅរាងក្រាស់

"បងទើបមកពីណា?" សម្លេងតូចស្ដើងបន្លឺឡើងសួរទៅរាងក្រាស់ទាំងទឹកមុខរាបស្មើរ

"បងសុំទោសណាដែលឲ្យចាំ ថ្ងៃនេះមានការងាររវល់ច្រើន សឺត!!" ជុងហ្គុកអង្គុយជិតរាងតូចទម្លាក់មុខទៅថើបថ្ពាល់ក្រពុំមួយខ្សឺតតែត្រូវថេយ៍រុញមុខសង្ហារចេញវិញ ធ្វើឲ្យជុងហ្គុកដឹងភ្លាមថាគេកំពុងតែខឹងខ្លួន

"ការងារអីរបស់បង? ចេញពីរៀនវិញក៏ទៅបាត់មិនប្រាប់អូនសូម្បីតែមួយម៉ាត់ ឲ្យអូនអង្គុយចាំបងដល់យប់ជ្រៅបែបនេះ! បងធ្វើការអី?" ថេយ៍ប្រឹងនិយាយទាំងអួលដើម.ក តាំងពីមកនៅភូមិគ្រឹះនេះមកគេមិនដែលដឹងទេថា
ជុងហ្គុកធ្វើការអី? បើធ្វើនៅក្រុមហ៊ុនលោកចនក៏មិនមែន?

"......!!"
====
រងចាំភាគបន្ត

♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)Where stories live. Discover now