នាពេលព្រឹក សត្វចាបស្រែកត្រហឹងពេញផ្ទៃអាកាស ដាស់ឲ្យមនុស្សម្នាត្រូវក្រោកទៅធ្វើតូនាទីរាងៗខ្លួន។ ដូចតែនិយាយថ្ងៃនជុងហ្គុកនាំ
ថេហ្យុងទៅជួបប៉ាម៉ាក់របស់គេ មិនដឹងថាពួកគាត់ព្រមឬអត់ទេ យ៉ាងណាក៏ត្រូវតែធ្វើចិត្តទទួលយកឲ្យហើយគាត់គិតបែបណាចំពោះស្នេហាមួយនេះចាំគិតតទៀត។"អូនយ៉ាងមិចហើយ?" ជុងហ្គុកបន្លឺឡើងសួរនាយតូចដែលអង្គុយលើតុសម្អាង ដូចជា
ភ័យៗស្លន់ស្លោ
"អូនមិនអីទេ!" ថេយ៍បែរមកញញឹមស្ងួតដាក់នាយក្រាស់បន្តិចបញ្ជាក់ថាគេមិនអីទេ តែក្នុងចិត្តគេពេលនេះគឺភ័យ ភ័យខ្លាំងណាស់។
"បើចឹងយើងមិនបាច់ទៅក៏បានដែរ!" ដោយឃើញនាយតូចដូចជាភ័យខ្លាំងមុខស្លេកស្លាំងអស់គេក៏មិនចង់ដាក់សម្ពាធនាយតូចដែរ។
"អត់ទេ! អូនមិនអីទេបងកុំបារម្ភអី!" ថេយ៍ប្រកែកភ្លាមៗ លើកដំបូងរបស់គេរាងភ័យៗចឹងហើយតែគេនៅតែចង់ទៅជួបពួកគាត់ដែរ។
"សឺត~បើមិនស្រួលត្រង់ណាប្រាប់បងណា!" ជុងហ្គុកឪនទៅថើបថ្ងាសនាយតូចបន្តិចមុននិងបន្លឺឡើង គេបារម្ភ បារម្ភខ្លាចថានាយតូចមិនស្រួលត្រង់ណាព្រោះមើលទៅគេដូចជាស្លេកស្លាំងខ្លាំងពេក។"បាទលោកប្ដី!!"
"អូននិយាយថាមិចមុននេះ?"
"មិ-មិនបាននិយាយអីទេ?"
"អូនឆាប់និយាយម្ដងទៀតមកអូនហៅបងថាយ៉ាងមិចមុននេះ?"
"ពាក្យសម្ដីមានតម្លៃមិននិយាយពីដងទេ!"
"តម្លៃប៉ុន្មាន?"
"1000វ៉ុន!!!លោកប្ដី"
"ប៉ុណ្ណេះអូននិយាយបែបនេះរាល់ថ្ងៃ!"
ជុងហ្គុកដកកាតខ្មៅមួយហុចឲ្យនាយតូចទិញពាក្យ"លោកប្ដី"ឲ្យគេហៅខ្លួនបែបនេះរាល់ថ្ងៃ!
"ហិហិ!! អូនស្រឡាញ់បងលោកប្ដី ជុប!!" ថេយ៍ទទួលកាតខ្មៅពីនាយក្រាស់ហើយក៏ស្ទុះទៅចាប់ឪបកនាយក្រាស់ថើបយកៗគ្រប់ផ្ទៃមុខសង្ហារ ភ្លេចអស់រឿងភ័យមុននេះ។បន្ទាប់ពីប្រលេះប្រលែងគ្នាហើយពួកគេក៏រៀបចំខ្លួនញាំអាហារពេលព្រឹករួចរាល់ហើយក៏បន្តទៅភូមិគ្រឹះជុងហ្គុកតែម្ដង។
ភូមិគ្រឹះរេម៉ុន
ង៉ឹតតត~=សម្លេងចាប់ហ្វាំងម៉ូតូឈប់ពីមុខភូមិគ្រឹះជាកូនពៅនៃវង់ត្រកូលរេម៉ុន។
"តស់!!" ជុងហ្គុកចាប់ក្រសោបចង្កេះតូចផ្ដល់ស្នាមញញឹមកុំឲ្យថេយ៍មានអារម្មណ៍ថាភ័យខ្លាំង។
រ៉ីង~រ៉ីង=ពួកគេបម្រង់និងដើរចូលទៅក្នុងភូមិគ្រឹះហើយសម្លេងទូរស័ព្ទរោទ៍ក៏បន្លឺឡើង ថេយ៍ក៏សុំជុងហ្គុកទៅទទួលបន្តិចសិន បណ្ដោយឲ្យជុងហ្គុកត្រូវចូលទៅខាងក្នុងមុនសិនព្រោះគេមកបានប្រាប់ប៉ាម៉ាក់គេឲ្យបានដឹងមុនរួចហើយ។"នោះប្រុសពៅមកហើយកូន!" Mrsចនបន្លឺឡើងទាំងសប្បាយចិត្តពេលឃើញjungkookដើរចូលមក។ jungkook ឈរគាំងមួយកន្លែងម៉ាក់គេមិនបានប្រាប់ទេថាថ្ងៃនេះមានភ្ញៀវ?
"លីឡានេះជុងហ្គុកដែលម៉ាក់ប្រាប់កូននោះអី" Mrs ចនក្រោកឡើងណែនៃជុងហ្គុកឲ្យទៅនារីស្រស់ស្អាតសុភាពម្នាក់ដែលអង្គុយក្បែរគាត់ ដោយនាងមានឈ្មោះថាលីឡា
"ចា៎ ជម្រាបសួរបង!!" នាងតូចលើកដៃសំពះរាងក្រាស់ភ្ជាប់ជាមួយនិងស្នាមញញឹមស្រស់ តែមិនបានធ្វើឲ្យជុងហ្គុកសប្បាយចិត្តទេនូវ អវត្តមានរបស់នាង។
"ប្រុសពៅនេះកូនលីឡាជាអនាគតគូរដណ្តឹងរបស់កូន!" អ្នកស្រីបែរមកណែនាំជុងហ្គុកឲ្យបានដឹងម្ដងពី អវត្តមានរបស់នាងពេលនេះដែលត្រូវជាអ្វីនិងរាងក្រាស់ តែពាក្យសម្ដីរបស់គាត់និយាយ អម្បាញ់មិញថេយ៍ក៏បានស្ដាប់លឺដែរ គេឈរពីមុខទ្វាខាងក្រោយរាងក្រាស់ |តើនេះជាស្អី? ជុងហ្គុកមាគូរដណ្តឹងហើយ? ហេតុអីក៏ខ្ញុំមិនដឹង?| សំណួរដែលគេចង់សួរទៅជុងហ្គុកពេលនេះ តែគេគាំងអស់ហើយ ក្រលាស់អណ្តាតនិយាយមិនចេញបេះដូងជ្រុះធ្លាក់ដល់ដី ដូចជាគេយកមកជាន់ឆ្លីលេងអ៉ីយ៉ាងចឹង។
"ថេយ៍~ថេយ៍ស្ដាប់បងសិន!!" ជុងហ្គុកប្រញាប់ប្រញាល់រត់ទៅតាមថេយ៍ដែលរត់ចេញទៅមុននេះ តែក៏ត្រូវទប់ដំណើរវិញពេលលឺអ្នកស្រីនិយាយ÷
"ឈប់ប្រុសពៅ!!" អ្នកស្រីស្រែកបន្លឺឡើងឃាត់ដំណើរកូនប្រុសមិនឲ្យរត់ទៅតាមក្មេងប្រុសម្នាកនោះ។
"នៅទីនេះហើយ!!" អ្នកស្រីបន្លឺម្ដងទៀតទាំងដាច់អហង្ការ មិនឲ្យកូនប្រុសចេញទៅណា។ ជុងហ្គុកក៏មិនបានទៅតាមនាយតូច គេដឹងថាពេលនេះថេយ៍ប្រាកដជាខឹងគេខ្លាំង ហើយក៏បារម្ភដែរដែលនាយតូចរត់ទៅម្នាក់ឯងបែបនេះ តែ ស្ថានការណ៍បែបនេះគេមានតែបណ្ដោយឲ្យថេយ៍ខឹងសិនហើយ គេនិងនៅដោះស្រាយរឿងនៅទីនេះឲ្យរួចរាល់សិនសឹងទៅលួង
ថេហ្យុងតាមក្រោយក៏មិនហួសពេល។=====
រងចាំភាគបន្ត

YOU ARE READING
♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)
Aksiគីមថេហ្យុង ចនជុងហ្គុក រេម៉ុន និពន្ធដោយ: Jura-Kim 📚