ភាគ32:ជម្រាបសួរប៉ាម៉ាក់ក្មេក

740 53 0
                                    

"បងទើបមកពីណា?" សម្លេងតូចស្ដើងបន្លឺឡើងសួរទៅរាងក្រាស់ទាំងទឹកមុខរាបស្មើរ

"បងសុំទោសណាដែលឲ្យចាំ ថ្ងៃនេះមានការងាររវល់ច្រើន សឺត!!" ជុងហ្គុកអង្គុយជិតរាងតូចទម្លាក់មុខទៅថើបថ្ពាល់ក្រពុំមួយខ្សឺតតែត្រូវថេយ៍រុញមុខសង្ហារចេញវិញ ធ្វើឲ្យជុងហ្គុកដឹងភ្លាមថាគេកំពុងតែខឹងខ្លួន

"ការងារអីរបស់បង? ចេញពីរៀនវិញក៏ទៅបាត់មិនប្រាប់អូនសូម្បីតែមួយម៉ាត់ ឲ្យអូនអង្គុយចាំបងដល់យប់ជ្រៅបែបនេះ! បងធ្វើការអី?" ថេយ៍ប្រឹងនិយាយទាំងអួលដើម.ក តាំងពីមកនៅភូមិគ្រឹះនេះមកគេមិនដែលដឹងទេថាជុងហ្គុកធ្វើការអី? បើធ្វើនៅក្រុមហ៊ុនលោកចនក៏មិនមែន?

"បងសុំទោស!! តែអូនស្ដាប់បងសិន ថ្ងៃមួយបងនិងនាំអូនទៅកន្លែងការងាររបស់បង តែពេលអូនកុំខឹងបងណាបងសុំទោស សុំទោសពិតមែន សន្យាណាថាមិនមានលើកក្រោយទៀតទេ" ថ្ងៃនេះពិតជាមានការងារច្រើនមែនទែន ចេញពីរៀនក៏ទៅក្រុមហ៊ុនចេញពីក្រុមហ៊ុនទៅឃ្លាំងបន្តទៀត ទម្រាំរួចការងារក៏យប់ជ្រៅល្មម។ ហើយរឿងការងាររបស់គេ គេពិតជាមិនទាន់ចង់ឲ្យថេយ៍បានដឹងទេ តែថ្ងៃណាមួយគេនិងបើកបង្ហាញឲ្យដឹងគ្រប់គ្នាតែម្ដង ថាគេធ្វើការអី?

"កុំប៉ះញុម!!!" ថេយ៍ស្រែកចាចទាញភួយមក ដណ្ដប់មិនឲ្យប្រុសសម្ដីផ្អែមប៉ះខ្លួន

"ថេយ៍ហា៎~ប្រពន្ធសម្លាញ់ឈប់ខឹងប្ដីទៅណាប្ដីសុំទោស!"

"មិនឈប់ៗ អ្ហាយ~ហិហិបងលែងអូន ហិហិ អូនរសើបណាស់ប្រុសឆ្កួត!!" តើឲ្យគេខឹងបានយូរជាងទេ?លើកណាក៏ដូចលើកណាខឹងប្រុសនេះមិនដែលបានយូរទេ ហ្ហឹស!!!។

=====

3ថ្ងៃកន្លងផុតទៅ ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ គេអត់រៀនជុងហ្គុកក៏បាននាំថេយ៍ទៅលេងផ្ទះដូចគ្នា។

"កូនលាសិនហើយប៉ាម៉ាក់!" ជុងហ្គុកនិង
ថេហ្យុងឈរលាលោកចននិងអ្នកស្រីចនមុននិងចេញទៅដេហ្គួ

"សុខសប្បាយតាមផ្លូវណាកូន!!" លោកចន

"កូនទៅយូរទេ? ឆាប់មកវិញណាម៉ាក់ប្រាកដជានឹកស្លាប់ហើយ!!!" អ្នកស្រីចនចូលទៅឪបថេយ៍យ៉ាងណែនដោយក្ដីនឹក តាំងពីថ្ងៃចេញពត៍មានយ៉ុនណាមានផ្ទៃពោះនោះមក គាត់ចាប់ផ្ដើមចូលចិត្តថេយ៍ជាងមុន អាណិតស្រឡាញ់ហើយស្រឡាញ់ខ្លាំងជាងកូនបង្កើតខ្លួនឯងទៅទៀត><។

"កូននិងឆាប់មកវិញ!!"ថេយ៍ញញឹមតបទៅអ្នកស្រីចនវិញ ហើយពួកគេក៏ចាប់ផ្ដើមនាំគ្នាចេញទៅទាំងព្រឹកតែម្ដង ពីសេអ៊ូលទៅដេហ្គួរាងឆ្ញាយគួរសមដែរ។
.........

+ដេហ្គួ

មកដល់ដេហ្គួ ភ្លាមថេយ៍មានអារម្មណ៍ស្រស់ស្រាយ ទុកកង្វល់ទាំងប៉ុន្មានរសាត់បាត់អស់ គេខានមកដេហ្គួយូរដែលហើយ ហើយមកនេះក៏មិនបានប្រាប់ម៉ាក់ប៉ារបស់គេឲ្យបានដឹងមុនដូចគ្នាគឺមកស្ងាត់ៗមកអត់បាយ><

តាមដងផ្លូវស្រុកស្រែជនបទសម្បូរទៅដោយធម្មជាតិ ដីស្រែសម្កា ដែលមានអ្នកភូមិកំពុងតែជួយគ្នាធ្វើស្រែចម្ការដើម្បីបានចំណូល ផ្គត់ផ្គង់គ្រួសារ។ ជិះមួយសន្ទុះធំក៏មកដល់ផ្ទះតូចល្មម តាមរបៀបផ្ទះអ្នកភូមិ ឡានទំនើបសារីចុងក្រោយគេបង្អស់ឈប់ចត់ពីមុខរបងផ្ទះ រាងតូចរត់ចុះពីក្នុងឡានសម្ដៅទៅរកម្ដាយអ្នកស្រីគីមគ្រាន់តែឃើញកូនប្រុសគាត់ស្ទុះទៅឪបដោយក្ដីនឹករលឹកជាពន់ពេក។

"អ៊ូ~កូនពៅម្ដាយ!!" អ្នកស្រីគីមឪបកូនអង្អែលក្បាលកូនថើបកូន បែកកូនយូរគាត់នឹកណាស់នឹកសែននឹកទៅហើយ។

"កូននឹកម៉ាក់ណាស់ សឺត!!" ប្រលែងពីការ
ឪបថេយ៍ឆក់ស្នាមថើបលើថ្ពាល់ម្ដាយមួយខ្សឺត សកម្មភាពទាំងនេះធ្វើជុងហ្គុកដែលឈរមើលឯណេះញញឹមរីកសួត ពេលឃើញថេយ៍ស្បាយចិត្តគេក៏សប្បាយចិត្តដូចគ្នា

"មកមិនប្រាប់ដំណឹងប៉ាម៉ាក់ឪ្យបានដឹងមុនទេកូននេះ!!" លោកគីមឈរនៅជ្រុងម្ខាងទៀតដើរទៅឪបកូនប្រុសទាំងស្ដីឲ្យដែលមកមិនបានប្រាប់ពួកគាត់ឲ្យបានដឹងមុន

"ហិហិកូនចង់ស៊ុបប្រាយប៉ាម៉ាក់នោះអី!!" ថេយ៍សើចលឹបភ្នែកធ្វើឲ្យម្ដាយឯណេះស្ទើរតែទ្រាំមិនបានចង់លេបចូលពោះវិញទៅហើយ😂

"ចង់ស៊ុបប្រាយអត់បាយមែនទែហឹម?" មកមិនប្រាប់បែបនេះមានច្រើនណាស់ដែលអត់បាយញាំព្រោះអត់បានធ្វើទុកទទួលនោះអី

"ហិហិ!!"

"កូននាំអ្នកណាមក?" លោកគីមចាប់អារម្មណ៍រាងក្រាស់ដែលឈរផ្អែកក្បាលឡានញញឹមយ៉ាងសង្ហារ គ្រាន់តែឃើញភ្លាមគាត់មានអារម្មណ៍ថាមិនចូលចិត្តក្មេងនេះបាត់ទៅហើយ មើលតែការស្លៀកពាក់ក៏ដឹងដែរថាជាពពួកក្មេងពាលហ៎។

"ជម្រាបសួរប៉ាម៉ាក់ក្មេក!!" ជុងហ្គុកដើរទៅជិតថេយ៍សឹមលើកដៃសំពះចាស់ៗជាការគួរសម តែសម្ដីរបស់គេធ្វើឲ្យលោកគីមនិងអ្នកស្រីគីមបើកភ្នែកធំៗភ្ញាក់ផ្អើល ស្អីគេ? ប៉ាម៉ាក់ក្មេក??

"អ្នកណាប៉ាក្មេកឯងអាក្មេងនេះ!!"

=====
រងចាំភាគបន្ត

♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)Where stories live. Discover now