ភាគ36: ដេញលេងសោះទៅមែន?

739 49 0
                                    

ម៉ោង6:34នាទីល្ងាចបន្ទាប់ពីញាំអាហារពេលល្ងាចរួចរាល់ហើយថេយ៍ក៏ឡើងទៅលើផ្ទះបាត់មិននិយាយរកជុងហ្គុកមួយម៉ាត់សោះតាំងថ្ងៃមិញមកម្លេះ ជុងហ្គុកដឹងថាថេយ៍កំពុងតែខឹងតែគេមិនទាន់ទៅលួងទេទុកឲ្យខឹងសិន រាងក្រាស់នៅអង្គុយនិយាយលេងជាមួយលោកគីមនិងអ្នកស្រីគីមមួយសន្ទុះសិនសឹមឡើងទៅបន្ទប់មើលក្មេងងក់ងរកំពុងតែខឹង។

មើលថេយ៍ឯណេះខឹងគេមិនមកតាមលួងសង្ងំយំម្នាក់ឯងជោគភួយ
"អាប្រុសឆ្កួត អាប្រុសគ្មានជាតិ! ហ៉ឹកៗ" យំផងជេផង ខឹងណាស់ៗ មិនតាមមកលួងទេចាំមើលតែមកលួងគេនិងមិនទន់ចិត្តព្រមបាត់ជាដាច់ខាតចាំមើលចុះ។

តុក!! តុក!! = សម្លេងគោះទ្វាបន្លឺឡើងថេយ៍ប្រញាប់ជូតទឹកភ្នែលចេញគិតថាប្រហែលជាជុងហ្គុកមកតាមហើយមិនព្រមទៅបើកទ្វារឲ្យទេ តែអ្នកម្ខាងទៀតគោះរហូតមិនព្រមហាស្ដីគំនិតមួយគិតថាប្រហែលជាម៉ាក់គេមករក
ទើបថេយ៍ដាច់ចិត្តងើបទៅបើកទ្វារឲ្យតែ÷

ក្រឹប!! ថេយ៍បម្រង់និងបិទទ្វារវិញតែដៃក្រាស់ទប់ទាន់ជុងហ្គុកទម្លុះចូលទៅក្នុងបន្ទប់ជាមួយនាយតូចដែរ។

"មកធ្វើស្អី?"ថេយ៍បែរមុខចេញទៅម្ខាងសួរទៅរាងក្រាស់ មករកស្អី? យូរហើយមិនមកលួង?

"មកលួងប្រពន្ធ!!" ជុងហ្គុកតបទៅវិញទាំងសម្លេងស្រទន់ ធ្វើឲ្យថេយ៍រំភើបបន្តិចដែរតែមិនចិត្តទន់ព្រមបាត់ខឹងងាយៗទេ

"អ្នកណាប្រពន្ធលោក ចេញពីបន្ទប់ខ្ញុំទៅ ទៅរកមីស្រីនោះទៅ!" ថេយ៍ក្រវាស់ដៃជុងហ្គុកចេញមិនឲ្យប៉ះខ្លួន ថែមទាំងដេញគេឲ្យទៅរកស្រីផ្សេងទៀត

"អូនហា៎..."

"កុំប៉ះខ្ញុំ!"

"អូនកុំចឹងមើស៎ កុំគ្មានហេតុផលចឹង!"
ជុងហ្គុកព្យាយាមនិយាយសម្លេងស្រទន់លួងចិត្តរាងតូច

"និងហើយខ្ញុំជាមនុស្សគ្មានហេតុផលទេ
កុំប៉ះខ្ញុំ!"

"អូនកាន់តែវែងឆ្ញាយហើយ បងមិនបានមានន័យបែបនិងទេ បងសូមទោស សូមទោសណាអូនកុំខឹងបែបនេះអី!"

"ចេញទៅ!!!" ចិត្តមួយអាណិតតែចិត្តមួយទៀតមានៈរឹងរូសមិនព្រមបាត់ខឹងភ្លាមៗ

"ថេយ៍~"

"ចេញទៅ បើមិនចេញខ្ញុំស្រែកប្រាប់ប៉ាហើយថាលោករំលោភខ្ញុំ!" ឃើញថេយ៍បម្រង់ស្រែកមែនទែនជុងហ្គុកស្ងាត់បន្តិចព្រមចាក់ចេញទៅមែន។ គ្រាន់តែគេចេញទៅបាត់ ទឹកភ្នែកទាំងប៉ុន្មានក៏ហូរមក ទាំងឈឺចាប់ ស្ដាយក្រោយដែលដេញគេទៅ ដេញលេងៗគេទៅមែនទែន។

............

កាត់មកពេលព្រឹកអ្នកនិពន្ធរំភើបពេក☺️

ព្រឹកស្រាងៗ ថេយ៍បើកភ្នែកតិចៗទទួលយកថ្ងៃថ្មី តែអារម្មណ៍របស់គេបែរជាមិនថ្មីសោះ នៅនឹកគិតដល់រឿងយប់មិញដដែល ហើយក៏ខឹងនិងខ្លួនឯងដែលយប់មិញដេញគេឲ្យចេញទាំងយប់បែបនេះ។ កាយតូចក្រោកទាញ
កន្សែងចុះទៅងូតទឹកខាងក្រោម រួចរាល់ក៏ឡើងមករៀបចំស្លៀកពាក់វិញ ហើយក៏ចុះទៅខាងក្រោមដើម្បីបានជួយការងារម្ដាយឪពុក។

"Aww! កូនថេយ៍ចុះមកហើយ!"អ្នកស្រីភ្ញាក់បន្តិចឃើញកូនចុះមកគាត់កំពុងតែរៀបចំញាំបាយល្មម

"ថេយ៍ហា៎ ជុងហ្គុកគេទៅណា? យប់មិញឃើញបើកឡានទៅទាំងយប់មិនដឹងថាទៅណាទេម៉ាក់សួរគេក៏ប្រាប់ថាមានការងារជាបន្ទាន់?" អ្នកស្រីសួរទៅកូនប្រុសគាត់មិនបានដឹងរឿងទេ ព្រោះយប់មិញឃើញជុងហ្គុកបើកឡាទៅពេលប្រាប់ថាមានការងារបន្ទាន់?

"ប្រហែលជាបែបនិងហើយម៉ាក់!" ថេយ៍ភ្ញាក់ផ្អើលទម្លាក់ទឹកមុខបន្តិចតបទៅម្ដាយវិញ ស្ដាយណាស់ យប់មិញបើមិនដេញទេក៏
ជុងហ្គុកមិនទៅចោលគេបែបនិងដែរ។

"កូនទៅណាមិននៅហូបបាយសិនទេ?" អ្នកស្រីស្រែកសួរកូនពេលឃើញថេយ៍បម្រង់ដើរទៅណាក៏មិនដឹង?

"ម៉ាក់ញាំមិនចុះកូនមិនឃ្លានទេ!" និយាយហើយថេយ៍ក៏រត់ចេញទៅបាត់ទាំងទឹកភ្នែក ឈឺចាប់។

"ហ៉ឹកៗ អាប្រុសឆ្កួតដេញឲ្យទៅក៏ទៅមែន
ហ៉ឹកៗ!" ថេយ៍មកសង្ងំនៅក្រោមដើមឈើធំមួយអង្គុយយំស្រែកប្រាប់មេឃ គេដេញមិនមែនឲ្យទៅមែនចឹងទេ គ្រាន់តែតាមលួងគេបន្តិចក៏បាត់ហើយតែប្រុសនេះមិនតាមលួង

"ហ៉ឹក ជុងហ្គុកបងទៅណា? ហ៉ឹកមកវិញមក"

"បងកុំទៅអី អូនដេញលេងតាស៎បងទៅមែន?"

"បងដាច់ចិត្តទៅចោលអូនដែរមែនទេ? ហ៉ឹក ដាច់ចិត្តទៅចោលកូនក្មេងខ្ជូតម្នាក់នេះដែរមែនទេហ៉ឹកៗ!!"

======
រងចាំភាគបន្ត

♡តាមស្នេហ៍សុំសិទ្ធិថែអូន♡ (ចប់)Where stories live. Discover now