Round 3 : I found you rude guy !

2K 94 0
                                    

មុខមាត់ស្រស់ត្រកាលរបស់នារីមុខមាំក៏ត្រូវបានទទឹកជោគដោយសារស្នាដៃប្រុសសង្ហាដែលបាន ធ្វើមកលើនាងមិញនេះហើយនិស្សិតជុំវិញនេះក៏ខ្សឹបខ្សៀវគ្នាទៅមកដោយភ្ញាក់ផ្អើល។

កម្លោះរូបសង្ហានេះវិញក៏មានមុខមាំមិនខ្លាចអំណាចនាងនោះទេ គេក៏យកដៃបានជូតឈាមដែលចេញពីគែមមាត់ហើយសម្លក់មុខនាងហើយដើរចេញដោយមិនរអាហើយទុកឲ្យនារីស្រីឈរជូតទឹកចេញពីមុខដោយក្រសែភ្នែកមុតមាំ។

"ហឹស! គួរចាប់អារម្មណ៍ហើយតើ! ឈ្លើយមិនធម្មតា! ពិតជាល្បែងថ្មីហើយ!"។ Soojin និយាយដោយម្នាក់ឯងតិចៗហើយក៏សម្លឹងមើលខ្នងនាយកម្លោះដែលដើរចេញនោះដោយញញឹមចុងមាត់។

និយាយពីនាយកម្លោះដែលពេលនេះក្លាយជាចំណាប់អារម្មណ៍របស់គេឯងក្នុងសាលានេះវិញកំពុងដើរតាំងៗទៅកន្លែងពេទ្យនៅក្នុងសាកលវិទ្យាល័យដើម្បីលាបរបួសក៏ជ្រួសភ្នែកនឹងនារីតូចច្រឡឹងដែលដើរមកក៏ភ្ញាក់ផ្អើល។

"Jeong ! អូយ ហើយទៅត្រូវនឹងអ្វីនឹងបានជារបួសបែបនេះ?"។ នាងក្រមុំតូចច្រឡឹងក៏សួរ ហើយ Jeongguk ក៏បែរមុខមកញញឹមដាក់នាងវិញ។

"អូ! គឺថាសុខៗបែបជាស្រីពាលណា៎ទេ! ឈ្មោះថា Soojin ស្អីនោះ! ក៏តាំងខ្លួនជាបងធំនៅក្នុងសាកលវិទ្យាល័យនេះមករករឿងខ្ញុំតែម្តង! នេះយ៉ាងម៉េចមិនដឹងទេសាកលនេះប្លែកៗដល់ហើយ!"។ នាយកម្លឡក៏រៀបរាប់ហើយនាងក្រមុំក៏សម្លឹងមើលរបួសគេ។

"អឺម! ក៏ភ្លេចប្រាប់លោកទៅថាប្រយ័ត្នជាមួយនារីឈ្មោះ Soojin នោះផងព្រោះនាងកាចណាស់! តែក៏ថានាងមិនបានជាទំនងកាចអត់ហេតុផលដែរ! បើបុគ្គលម្នាក់នោះមិនឈ្លើយដាក់នាងមុន!"។ សុខៗ Jaehee ក៏និយាយបែបកាន់ជើង Soojin ធ្វើឲ្យ Jeongguk សម្លឹងមុខនាងដោយហួសចិត្ត។

"នេះ Jaehee គិតថាខ្ញុំកោងកាចដាក់ស្រីៗចឹងរឺ?"។ នាយកម្លោះក៏ជ្រួយចិញ្ចើមដាក់នាង ហើយនាងក្រមុំក៏សើច។

"ទេ! មានឯណា! នេះប្រញាប់តែអន់ចិត្ត! មោះខ្ញុំនាំលោកទៅលាបរបួសចុះណា៎!"។ នាងក្រមុំក៏ប្រញាប់ទាញដៃគេចូលទៅលាបថ្នាំតែម្តងទៅ។

<គ្រឺង គ្រឺង>ទូរស័ព្ទដៃស៊េរីទាបមួយបានកំពុងត្រូវដកចេញពីហោប៉ៅរបស់នារីមុខមាំម្នាក់ដែលកំពុងអង្គុយតែម្នាក់ឯងនៅទីធ្លាខាងក្រោយសាលា។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now