Round 47 : Bitter sweet moment ! 💜 🔞

2.6K 89 17
                                    

"ម-មានរឿងអី Jeong ?? "។ នាងក្រមុំក៏ឈរគេទាំងងឿងឆ្ងល់ពេញខ្លួនហើយនាយកម្លោះក៏ទាញនាងមកប្រឈមមុខនឹងនាងបន្តិចដោយស្នាមញញឹម។

"នាងដឹងទេថាខ្ញុំដេញថ្លៃដីមួយកន្លែងបានជោគជ័យពីកណ្តាប់ដៃអា Christian !!! នេះខ្ញុំក៏គួរតែអរគុណដែលបានគំនិតវៃឆ្លាតរបស់ Taehyung ជួយខ្ញុំ! កុំអីប្រហែលត្រូវខាតទាំងលុយច្រើនហើយនៅដេញថ្លៃយកមិនបានទៀត!!! ខ្ញុំពិតជារីករាយណាស់!!!"។ នាយកម្លោះក៏ញញឹមបញ្ចេញខួចដាក់នាងហើយនាងក៏ញញឹមដាក់គេវិញ។

"ចឹងតើបានជាមកធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងនេះ? តាមពិតគឺបែបនេះសោះ!!! នេះលោកលែងខ្ញុំមើលហើយប្រញាប់ទៅងូតទៅ!! ខ្ញុំកំពុងធ្វើម្ហូបឆ្អិនល្មម! មកញាំុជុំគ្នាតែម្តងទៅ!!!!"។ នាងក្រមុំក៏រុញខ្លួនគេហើយនាយកម្លោះក៏អោនមកហិតខ្លួនរបស់គេមុននឹងងើបមុខសម្លឹងនាង។

"ខ្លួនខ្ញុំក្រអូបសឹងអី!!! ញាំុហើយចាំងូតទឹកក៏បាន!!! បើមិនជឿហិតមើល!!"។ នាយកម្លោះក៏ខិតមកជិតនាងទើបនាងក្រមុំលើកដៃច្រានគេចេញបន្តិច។

"នែ! ស្មោគគ្រោកលោកនេះ!!! ទៅងូតទឹកទៅ!!!"។ នាងក្រមុំនៅតែរុញគេតែនាយកម្លោះក៏អោនមកជិតនាង។

"ចឹង Soo ទៅងូតទឹកឲ្យខ្ញុំទៅ!!! យើងងូតទឹកជាមួយគ្នាល្អទេ? ហឺម?"។ នាយកម្លោះ Jeongguk ក៏បេះបួយនារីរូបស្រស់ធ្វើឲ្យនាងក្រមុំមុខក្រហមហើយក៏វៃគេមួយដៃ។

"ឆ្កួត!!! អ្នកណាងូតជាមួយលោកនោះ!!! ថយទៅ!!!"។ នាងក្រមុំក៏រុញគេហើយបម្រុងដើរចេញតែត្រូវ Jeongguk ចាប់ទាញហើយលើកបីតែម្តង។

"នែ!!! ឆ្កួតទេដឹង? លែងខ្ញុំណា៎ Jeong !! កុំធ្វើចឹងអី!"។ នាងក្រមុំក៏យកដៃគក់ដើមទ្រូងគេតែគេក៏ញញឹមស្រស់ដាក់នាងវិញ។

"ថ្ងៃនេះខ្ញុំសប្បាយចិត្ត!!! ចឹងហើយពឹងជួយកក់សក់ឲ្យតិចមកណា៎!!! ណា៎ Soo ណា៎!!!"។ នាយកម្លោះនិយាយបណ្តើរយកចុងច្រមុះរបស់គេទៅជល់នឹងចុងច្រមុះស្រួចខ្ពស់របស់នាងក្រមុំធ្វើឲ្យនាងត្រូវងាកមុខចេញ។

ពេលនេះកាយសង្ហាកំពុងតែនៅសល់ត្រឹមកន្សែងរុំចង្កេះបង្ហាញល្វែងខាងលើដែលសុទ្ធតែសាច់ដុំកង់នឹងស្មាបើកធំ ដើមទ្រូងហាប់ណែន ក្បាល 6 កង់របស់គេច្បាស់ពេញភ្នែកនារីដែលស្លៀកឈុតគេងនេះពេញៗភ្នែកតែម្តងធ្វើឲ្យនាងត្រូវក្រហមមុខមុននឹងងាកមុខចេញទើប Jeongguk ដើរទៅក្បែរនាងហើយផ្អៀងមុខសង្ហាមើលនាង។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now