Round 59 : She's back ! 💜💜

2.4K 94 22
                                        

2 សប្តាហ៍ក្រោយមក...

នាងក្រមុំដែលគេងស្តូកស្តឹងនៅតែស្ងៀមស្ងាត់មិនព្រមបើកភ្នែកទទួលពន្លឺថ្ងៃសោះពេលនេះក៏មានដៃក្រាស់មួយគូមកចាប់ដៃនាងយ៉ាងជាប់ កែវភ្នែកខ្មៅមុតសម្លឹងមើលនាងដោយមានទឹកភ្នែកហូរមិនឈប់។

"Soojin ...ហឹុក..អូនអាចក្រោកមកនិយាយថាស្រលាញ់បងម្តងទៀតបានទេ? ហឹុក...បងពិតជានឹកសម្លេងរបស់អូន! សម្តីដែលអូននិយាយថាអូនស្រលាញ់បងខ្លាំងណាស់! អូនធ្លាប់ប្រាប់ថាមិនអាចធ្វើចិត្តស្អប់បងទេ! ហឹុក...អូនមិនចាំទេហេ៎...ហឹុក....Soojin ! បើកភ្នែកហើយនិយាយថាអូនស្រលាញ់បងមួយម៉ាត់មកណា៎! បងចង់ប្រាប់ថាបងស្រលាញ់អូន..ហឹុក...ស្រលាញ់អូនខ្លាំងណាស់!"។ ថ្ងៃនេះជាថ្ងៃចុងក្រោយដែលនាយកម្លោះកម្សត់នៅកូរ៉េបានបន្ទាប់ពីគេត្រូវរៀបចំចាកចេញទៅបារាំងនៅថ្ងៃនេះហើយក៏មកមើលនាងនឹងក្រសោបនាងបែបនេះបានតាមចិត្តព្រោះតែនាងមិនដឹងខ្លួនតែគេនៅតែចង់លឺសម្តីនាងនឹងសម្លេងនាង។

"ខ្ញុំហ៊ានទទួលស្គាល់ថាលោកនិយាយត្រូវ! ខ្ញុំស្រឡាញ់លោកហើយនៅតែស្រឡាញ់ដដែល! ខ្ញុំចង់ស្អប់លោកដែលធ្វើបាបបងប្រុសខ្ញុំតែខ្ញុំធ្វើមិនបាន! ចុងក្រោយខ្ញុំក៏នៅតែស្រឡាញ់លោកដដែលមិនអាចកែប្រែបាន"។ រូបភាពនឹងសម្តីរបស់នាងក្រមុំនេះកំពុងតែលោតក្នុងការចង់ចាំរបស់រាងកាយដែលសន្លប់ស្តូកស្តឹងនេះ។

"ចៅហ្វាយដល់ពេលត្រូវចាកចេញហើយ!"។ Jeongguk ដែលក្រសោបដៃនាងក៏ត្រូវបង្ខំចិត្តចេញពេលដែលកូនចៅគេផ្តល់ដំណឹងពីជើងហោះហើរ។

"ពេលគ្មានបងអូនត្រូវសុខសប្បាយនឹងឆាប់ជាណា៎! បងស្រលាញ់អូន Soojin ! ហើយបងក៏ស្រលាញ់កូនពួកយើងដូចគ្នា! បងនឹងធ្វើផ្នូរមួយរលឹកដល់គេ! បងសុំទោសដែលការពារអូនហើយនឹងកូនយើងមិនបានល្អ! បងជាប្រុសដែលអន់ជាងគេបំផុត! បងទៅហើយណា៎!"។ នាយកម្លោះក៏ថើបថ្ងាសនាងយ៉ាងយូរមុននឹងបែរខ្នងចាកចេញហើយលើកវែនតាខ្មៅការពារកែវភ្នែកដែលជ្រាបតំណក់ទឹកភ្នែកនោះ។

រីឯរាងកាយស្តើងនេះក៏កម្រើកម្រាមដៃពេលដែលនាយសង្ហាចេញទៅជាមួយនឹងកន្ទុយភ្នែកនាងក៏មានជ្រាបទឹកភ្នែកចេញដូចគ្នាមុននឹងបបូរមាត់បង្ហើបតិចៗ។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now