Round 36 : You have to love me !

1.7K 90 23
                                    

"នៅទីនេះមានផាសុកភាពទេ Jaehee? តែបើតាមបងគិតអូនប្រហែលមានអារម្មណ៍ស្រស់ស្រាយហើយមែនទេ? ហឺម!!"។ នាយកម្លោះក៏ក្រោកពីអង្គុយលើសាឡុងរួចក៏តម្រង់មកអង្គុយលើគ្រែក្បែរនាងក្រមុំរួចយកដៃមកអង្អែលក្បាលនាងតែត្រូវ Jaehee ច្រានដៃគេចេញតិចសម្លក់សម្លង់ដោយភ័យខ្លាច។

"Jeong !!!! នេះលោកធ្វើអីខ្លះមកលើខ្ញុំហា៎? លោកដាក់ថ្នាំក្នុងទឹកក្រូចនោះឲ្យខ្ញុំផឹកហើយឃាំងខ្ញុំចឹងរឺ? លោកកំពុងធ្វើរឿងឆ្កួតអីទៅ Jeon Jeongguk ? ឆាប់នាំខ្ញុំទៅវិញមុននឹងខ្ញុំខឹងនឹងលោកណា Jeong !!!"។ នាងក្រមុំក៏ស្រែកច្រឡោតដាក់គេហើយដៃក្តាប់ភួយយ៉ាងណែនហាក់ផ្តល់កម្លាំងចិត្តឲ្យខ្លួនរឹងមាំដើម្បីតតាំងនឹងគេ។

"ហឹស! ហាសៗៗ! ខឹង? នេះ Jaehee គំរាមបងដោយវិធីដដែលៗចឹងរឺ Han Jaehee ? ហឹស! អូនមិនគិតប្តូរវិធីខ្លះទេរឺ? អានេះវាចាស់កម្រិលពេកហើយណា៎!!!! បងឆ្អែតឆ្អន់ហើយនឹងការទ្រាំទ្រ Jaehee ហើយ !!! ដោយសារបងគោរពអូនពេក! ផ្តល់តម្លៃពេកបានជាអូនបានចិត្ត! ជាន់កម្ទេចអស់បេះដូងបងគ្មានសល់អ្វីទាល់តែសោះ! ហើយនៅមើលងាយបងទៀត!!!! មានដឹងខ្លួនទេថាអូនធ្វើអីខ្លះ?"។ នាយកម្លោះក៏ស្ទុះមកឃាំងនាងនៅចន្លោះរង្វង់ដៃគេធ្វើឲ្យនាងត្រូវពិតខ្លួនទៅក្រោយជាប់នឹងក្បាលគ្រែហើយសម្លឹងមុខ Jeongguk ដោយភិតភ័យ។

"ខ្ញុំបានធ្វើអី? ខ្ញុំមិនយល់ទេ Jeong !!! ត្រង់ណាដែលខ្ញុំមើលងាយលោកនេះ!!!! ខ្ញុំក៏គោរពស្រលាញ់ Jeong ទើបបានជាគិតមកសួរសុខទុក្ខពេលមិនឃើញ Jeong មកសាលា!!! តែ Jeong បែរជាធ្វើចឹងដាក់ខ្ញុំ!!! បានន័យថាម៉េចទៅ Jeong ?"។ នាងក្រមុំក៏សួរបកមកវិញហើយនាយកម្លោះក៏ញញឹមចុងមាត់ហើយងាកមុខទៅម្ខាងមុននឹងបែរមកសម្លឹងនាងវិញ។

"គោរពស្រលាញ់? ហឹស! តែបែរជាមានប្រុសផ្សេងបណ្តើរគ្នាដើរលេងសើចសប្បាយមិនក្រែងចិត្តខ្ញុំ!!! មិនខ្វល់ថាខ្ញុំត្រូវគ្រាំចិត្តបែបណានោះទេ!!!! ស្មានតែខ្ញុំភ្លើមិនដល់ខ្យល់អីចឹងរឺ Han Jaehee!!!!"។ នាយកម្លោះក៏តបបែបសម្តីត្រជាក់នឹងកែវភ្នែលរឹងកំព្រឹស។

"ខ្ញុំគោរពស្រលាញ់ Jeong ដូចបងប្អូនចឹងយល់ទេ? ហើយរឿងដែលខ្ញុំទាក់ទងនឹងអ្នកផ្សេងមកវាមិនមែនជារឿងដែល Jeong គួរលូកដៃមកដឹងលឺនោះទេ!!! វាជារឿងខ្ញុំមិនមែនរឿងរបស់ Jeong !!"។ នាងក្រមុំក៏រៀបរាប់បកវិញហើយ Jeongguk ក៏យកអណ្តាលទល់ថ្ពាល់បញ្ចេញទឹកមុខបែបអស់សំណើច។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now