Round 25: I'm not fool Song Soojin!

1.7K 90 30
                                    

សាកលវិទ្យាល័យ...

ថ្ងៃនេះគឺនាងក្រមុំដែលមុខមាត់សុទ្ធតែរបួសនេះក៏មករៀនជាមួយនឹងស្នាមជាំទាំងនេះតែខុសពីសព្វដងដែលមកដោយខ្លួនឯងគឺនាងមានប្រុសខ្ពស់ស្រឡះដែលមានសាក់លើដៃនឹងកនោះបណ្តើរមកសាលា។

"បានហើយ! បងទៅណា៎ក៏ទៅៗ! ខ្ញុំចេះចូលសាលាខ្លួនឯងហើយ! មិនបាច់ជូន!"។ នាងក្រមុំក៏ងាកមកទាញកាតាបពីបងប្រុសនាងហើយក៏ប្រាប់បងនាងបែបនេះ។

"ប្រាកដណាស់ថាមិនអី! បើមិនស្រួលមិនបាច់រៀនក៏បាន! យើងខ្លាចឯងនេះត្រូវគេវៃណាស់!"។ ទោះជាបងប្រុសដែលមិនសូវបានការអីច្រើនតែគេក៏នៅតែមានចិត្តបារម្ភស្រលាញ់ប្អូនស្រីខ្លួនដែរ គ្រាន់តែមិនបានរៀនសូត្រទើបមានសម្តីបែបមិនសូវពិរោះស្តាប់។

"ខ្លាចអីទៅ? ខ្ញុំធ្លាប់ហើយ! ណាមួយមិនមែនខ្ញុំមិនចេះការពារខ្លួនឯណា! ទៅៗ! ខ្ញុំចូលសាលាហើយកុំឲ្យយឺតម៉ោង!"។ នាងក្រមុំក៏រុញគេហើយនាយកម្លោះក៏ជ្រែងដៃចូលហោប៉ៅហើយក៏ដាក់ដៃអង្អែលក្បាលប្អូនស្រីថ្នមៗដែលនេះវាកម្រនឹងកើតមានណាស់ចំពោះបងប្អូនគេ។

"អឺ! ចឹងយើងទៅហើយ! ថែខ្លួន! កុំឆ្កួតៗទៅរងកណ្តាប់ដៃគេទៀត!"។ នាយកម្លោះក៏ដកដៃចេញហើយ Soojin ក៏ញញឹមបែបអស់សំណើចមុននឹងឈានជើងបែរក្រោយចូលសាលាហើយក៏ប្រទះនឹងក្រសែភ្នែកសម្លឹងបែបរាបស្មើរបស់កម្លោះសង្ហានោះ។

សកម្មភាពរបស់នាងជាមួយបងប្រុសនាងទាំងអម្បាលមានគឺត្រូវនាយសង្ហា Jeongguk មើលឃើញដោយចៃដន្យទាំងអស់ហើយគេក៏សម្លឹងនាងរួចពេបមាត់បិទទ្វារឡានដើរចេញ។

"ឈប់សិន! Jeongguk ! ឈប់សិន!"។ Soojin គ្រាន់តែឃើញទឹកមុខគេនាងក៏យល់ថាគេប្រហែលជាយល់ច្រឡំអីមកលើខ្លួនក៏ប្រញាប់រត់ទៅតាមគេហើយទាញដៃរបស់គេឲ្យបែរមកសម្លឹងខ្លួន។

"យកដៃដ៏គួរឲ្យខ្ពើមរអើមនាងចេញឲ្យឆ្ងាយពីខ្ញុំទៅ!"។ Jeongguk ក៏បែរមកនិយាយជាមួយនាងដោយក្រសែភ្នែកត្រជាក់ហើយរឹងកំព្រឹសធ្វើឲ្យ Soojin ភាំងបន្តិចហើយក៏ដកដៃរបស់ខ្លួនចេញ។

"ហេតុអីក៏លោកខឹងខ្ញុំ Jeong ? ខ្ញុំខុសអីមែនទេ?"។ នាងក្រមុំក៏ប្រែជាមានទឹកមុខស្រទន់ហើយនាយកម្លោះក៏សម្លឹងនាងវិញដោយក្នុងខ្លួនដូចបៀមកំហឹងទុករាប់ឆ្នាំចឹង។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now