Round 41 : I won't forgive anyone !"

2.2K 82 6
                                    

ត្របកភ្នែកធ្ងន់ៗត្រូវបានបើកឡើងហើយវាបានជះពន្លឺមកប៉ះកែវភ្នែកស្អាតមួយគូនោះយ៉ាងខ្លាំងជាហេតុធ្វើឲ្យនាងក្រមុំដែលគេងលើគ្រែដែលមានមុខមាត់ស្លេកស្លាំងនោះហើយដៃជាប់សារ៉ូមនេះត្រូវយកដៃមកបាំងមុខបន្តិចមុននឹងសម្លឹងមើលជុំវិញខ្លួនហើយក៏ប្រទះឃើញរាងខ្ពស់នោះអង្គុយយកដៃទ្រចង្កាសម្លឹងមើលនាងដោយមុខស្មើទើបនាងក្រមុំងាកបែរខ្លួនទៅម្ខាង។

"នែ!!! ស្អីគេក៏ធ្វើរឹកពារជាខ្ពើមយើងសម្បើមម្ល៉េះនឹងហា៎ Song Soojin ?"។ នាយកម្លោះដែលតាំងចិត្តមកអង្គុយមើលថែនាងក៏កើតក្តីក្តៅក្រហាយពេលដែលឃើញនាងធ្វើរឹកពារសោះកក្រោះដាក់គេតែនាងនៅតែមិននិយាយចូលគេដដែលធ្វើឲ្យ Jeongguk នៅមិនសុខក៏ស្ទុះទៅឈរក្បែរនាងហើយទាញនាងឲ្យបែរមកសម្លឹងមើលគេ។

"លោកចង់យ៉ាងម៉េចនឹង Jeon Jeongguk ??? ជួយខ្ញុំធ្វើអី? ទុកឲ្យខ្ញុំឈឺងាប់ក៏ល្អដែរ!! មិនបាច់នៅទើសមុខលោកនោះអី!!! ចាត់ទុកថាខ្ញុំអហោសិកម្មឲ្យលោកទៅចុះ!!!"។ នាងក្រមុំពេលនេះក៏ងាកមកនិយាយជាមួយគេដោយភាពធុញថប់ជាទីបំផុតក្នុងចិត្តក៏មានរបួសជ្រៅទៅហើយដែលនាងត្រូវមកឲ្យគេជាន់ឈ្លឺរាងកាយដូចសម្រាមបែបនេះ។

"ងាប់ចឹងហេ៎? ហឹស!!! ពីមុនខ្ញុំអាចគិតចឹង! តែពេលនេះខ្ញុំគិតថាទុកឲ្យនាងងាប់វាងាយពេក!!! ចាំយកនាងមកធ្វើជាកញ្ជះលើគ្រែនេះវាល្អជាង!!! យើងនឹងនឹងអាចសម្លាប់នាងបានរាល់ថ្ងៃ!!! ពីមួយថ្ងៃទៅមួយថ្ងៃយើងនឹងជាន់ឈ្លឺនាងធ្វើឲ្យនាងខ្ទេចខ្ទាំចិត្ត!!! រឺមួយក៏ថានាងអាចនឹងចូលចិត្តបែបនឹងក៏ថាបានមែនទេ? ព្រោះយើងនេះក៏នៅមានក្បាច់ជាច្រើនមិនទាន់ប្រើទៀត-<ផាច់>"។ និយាយផ្តោះផ្តងមិនទាន់ចប់ផងមុខសង្ហាក៏ត្រូវងាកទៅម្ខាងដោយកម្លាំងនាងស្រីដែលខាំមាត់សម្លក់គេហើយមិនចាំយូរដែលនាយកម្លោះសងនាងវិញដោយច្របាច់កនាងសង្កត់ទៅលើគ្រែធ្វើឲ្យនាងស្ទើរផុតខ្យល់។

"ឈ្លើយណាស់!!! នាងឯងជាស្រីថោកទាប ល្បិចកលរាប់រាយល្បិច! មារយារឬស្យា !!! កុំមកថ្លើមធំយកដៃនាងឯងមកទះយើងប្រាប់ឲ្យហើយ!! តិចថាយើងទ្រាំមិនបាននឹងទៅបាញ់សម្លាប់បងប្រុសនាងចោលណា៎ Song Soojin !!!!"។ នាយកម្លោះខឹងហើយកម្រោលជាខ្លាំងហើយមើលមក Soojin វិញដែលមានទឹកភ្នែករហាមសម្លឹងគេដោយមានកំហឹង។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now