Round 44 : New feeling toward us !

2.1K 106 16
                                    

"មិញនាងនិយាយថានាងជឿជាក់លើខ្ញុំមែនទេ Soojin ?"។ សម្លេងនាយកម្លោះដែលកំពុងក្រសោបនាងក៏បានបន្លឺឡើងហាក់ដូចរំភើបដែលធ្វើឲ្យនាងហាក់ធ្វើខ្លួនមិនត្រូវ។

"អឺ...អឺម!!! ហើយចុះមានបញ្ហាអីមែនទេ?"។ នាងក្រមុំនេះមិនដឹងត្រូវនិយាយយ៉ាងណាព្រោះនាងកំពុងតែវិលវ៉ល់ជាមួយនឹងរឹកពាររបស់នាយកម្លោះដែលម្តងអាក្រក់ម្តងល្អបែបនេះ។

"បន្ទាប់ពី Jaehee គឺជានាងនឹងហើយដែលនិយាយពាក្យនេះមកកាន់ខ្ញុំ!!! នាងដឹងរឺអត់ថាស្រីមិនច្រើនដែលនិយាយសម្តីនេះជាមួយខ្ញុំ!!! ពាក្យថាជឿជាក់វាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ!!! ព្រោះជីវិតខ្ញុំទទួលរឿងអយុត្តិធម៌មកច្រើនហើយក៏ដោយសារមនុស្សគ្រប់គ្នាចាប់ផ្តើមដកការទុកចិត្តនឹងភាពជឿជាក់លើខ្ញុំទើបបានជាពេលខ្លះខ្ញុំប្រែជាកោងកាចក៏ដោយសារតែខ្ញុំទទួលរងសម្ពាធច្រើននាងដឹងទេ Soojin ?"។ សម្លេងស្រទន់ ទឹកមុខស្រស់ថ្លាដែលគេសម្លឹងនាងជ្រៅចូលកែវភ្នែកនេះហើយដូចជាមន្តសណ្តំចិន្តានាងឲ្យលង់ម្តងហើយម្តងទៀត។

កាន់តែសម្លឹងក៏ដឹងដល់ថាវាមានឥទ្ធិពលគ្រោះថ្នាក់យ៉ាងណាចំពោះបេះដូងនាងដែលកំពុងត្រៀមចិត្តមកស្អប់គេទើបនាងប្រញាប់គេចមុខហើយក៏រុញគេចេញបន្តិចពីការក្រសោបទើបនាយកម្លោះសម្លឹងគេដោយចិត្តត្រជាក់។

"អឺម!!! ខ្ញុំទៅក្រៅហើយ!!! ចឹង...ចឹងលោកចង់ញាំុកាហ្វេទេ? បើផ្ទះលោកមានកាហ្វេខ្ញុំទៅឆុងឲ្យលោកញាំុចុះ!!! អាលនឹងបានរៀបចំសំអាតផ្ទះឲ្យលោកតាមលោកបញ្ជា!!"។ នាងក្រមុំនិយាយហើយបម្រុងថាដើរទៅចង្រ្កានបាយរបស់នាយកម្លោះតែក៏ត្រូវ Jeongguk ចាប់កដៃតែវាបង្កជាការបញ្ចេញសម្លេងឈឺចាប់ពីមាត់តូចរបស់នាងក្រមុំអ្វីឲ្យ Jeongguk ភ្ញាក់ខ្លួនតែម្តង។

"អូ! នេះដៃ Soojin របួសមែនទេ? ឈឺខ្លាំងទេ?"។ នាយកម្លោះក៏លែងដៃនាងហើយក័ដើរទៅក្បែរនាងបម្រុងមើលតែ Soojin ក៏លើកដៃខ្លួនមកអង្អែលហើយញញឹមខ្សោះៗតបវិញ។

"មិនអីទេ!!! ខ្ញុំគិតទៅរកកាហ្វេសិន!!"។ នាងបម្រុងចាកចេញតែនាយកម្លោះក៏ប្តូរមកចាប់ស្មានាងជំនួសវិញរួចលើកនាងបីតែម្តងធ្វើឲ្យ Soojin គាំងស្ញេញនឹងរឹកពារគេនេះម្តង។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now