Round 21 : I just want you to be okay !

1.6K 90 1
                                    

"អ្នកនាង! នេះមិនអីទេហ៎?"។ ពេលនោះកម្លោះ Christin ក៏បំណងមកជួយមើល Soojin តែក៏ត្រូវ Jeongguk ក្រវាសដៃគេចេញ។

"អាថោកទាប! ចេញទៅមកប៉ះនាង! សូម្បីតែស្រីក៏វៃដែរ! ចង្រៃពិតមែន!"។ នាយកម្លោះក៏ស្រែកជេរ Christian ហើយធ្វើឲ្យគេក្តាប់ដៃឡើងប៉ោងសរសៃបំណងចង់ចូលទៅវៃ Jeongguk តែអង្គរក្សគេក៏មកការពារចៅហ្វាយគេតែម្តងធ្វើឲ្យ Christian នៅទ្រឹង។

"Soojin !!! នាងយ៉ាងម៉េចហើយ? អេ!! ស្លាប់ហើយ! ស្រីម្នាក់សន្លប់បាត់ហើយ! អា Christian យើងផ្ញើទុកនឹងឯងសិនចុះ! ថ្ងៃក្រោយយើងនឹងជម្រះបញ្ជីជាមួយឯង!"។ នាយកម្លោះយើងនិយាយហើយក៏លើកបីនាងក្រមុំដែលសន្លប់ស្តូកស្តឹងនោះចេញទៅតែម្តងទុកឲ្យ Christian នៅឈរសម្លឹងពីក្រោយ។

"ហេតុអីក៏មានតែស្រីល្អៗនៅក្បែរវារហូតបែបនេះ? ទេវតាពិតជាខ្វាក់ព្រះនេត្រពេកហើយដែលអោយមនុស្សដូចអា Jeongguk នេះជួបតែស្រីល្អៗ!"។ Christian និយាយដោយក្តាប់ដៃយ៉ាងណែនក្នុងចិត្តគេតែងតែច្រណែននឹង Jeongguk តាំងតែពីដើមមកទៅហើយ។

Jeon's Condo....

ពេលនេះក៏មកដល់កន្លែងស្នាក់របស់នាយកម្លោះសង្ហាដែលមានបីត្រកងនាងក្រមុំម្នាក់ដែលដេកស្តូកស្តឹងលើដៃរបស់គេហើយមុខមាត់នាងមានឈាមកកត្រង់គែមមាត់យ៉ាងខ្លាំង។

គេក៏បីនាងមកដល់បន្ទប់ហើយដាក់នាងក្រមុំទម្លាក់ទៅលើពូកទន់ល្មើយថ្នមៗហើយគេក៏រុះរាន់ទៅរកកន្សែងទឹកក្តៅឧណ្ហៗនឹងថ្នាំមកមើលថែនាងក្រមុំ។

ដៃមាំសុទ្ធតែសរសៃកំពុងតែកាន់កន្សែងជូតថ្នមៗទៅលើមុខរបួសរបស់នាងក្រមុំដែលមើលទៅវាហើមខ្លាំងតែម្តងនេះទើបបានជានាងត្រូវដល់ថ្នាក់សន្លប់ក៏ព្រោះតែកម្លាំងដៃ Christian ដែលប្រលែងមកលើនាងគឺមួយទំហឹងដៃរបស់មនុស្សប្រុស! មិនធម្មតាដែលនាងជាស្រីត្រូវបានរងទាំងស្រុងនោះ។

"នាងកើតឆ្កួតរឺក្រឡកខួរទៅ Soojin ? កោតតែហ៊ានទៅរងកណ្តាប់ដៃមនុស្សប្រុសចឹងទៅកើត!"។ នាយកម្លោះក៏ចាប់ផ្តើមលាបថ្នាអោយនាងថ្នមៗហើយពេលនេះធ្វើឲ្យគម្លាតមុខពួកគេគឺនៅកៀកគ្នាបង្កើយ។

មុខសម៉ត់រលោងគ្មានម៉្សៅរបស់នាងបូករួមច្រមុះស្រួចតូចសមនឹងទម្រង់មុខពងក្រពើហើយនឹងបបូរមាត់សីុជម្ពូរធម្មជាតិដែលក្រពុំវាស្អាតខ្លាំងណាស់ទាស់ត្រង់វាមានស្នាមរបួសដែលឃើញហើយក៏ស្តាយជំនួសតែគ្រាន់តែស្នាមរបួសប៉ុន្នឹងវាមិនអាចបិទបាំងសម្រស់នាងបានឡើយ។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now