Jeon's Condo ....
ពេលនេះនាយកម្លោះក៏ត្រូវបានគ្រាចូលទៅក្នុងខុនដូប្រណីតរបស់គេដោយរាងតូចរបស់នារីម្នាក់ទៅវិញ ដោយសារតែគេនេះគឺឪបក្រសោបនាងជាប់មិនលែងដៃស្អិតដូចតុកកែទៅហើយ រួចពេលដែលមកដល់បន្ទប់គេងយ៉ាងប្រណីតនៅ នាងក៏ទម្លាក់នាយកម្លោះមាឌមាំទៅលើគ្រែហើយក៏ធ្វើការយកដៃនាងមកបេះដៃមឹកគេចេញទម្រាំបេះចេញបាននាងចង់អស់កម្លាំងពីខ្លួនទៅហើយ។
បន្ទាប់មកនាងក៏ដើរទៅរកចានដែកដាក់ទឹកក្តៅ ឧណ្ហៗនឹងកូនកន្សែងមកជូតមុខឲ្យគេថ្នមៗ រីឯកែវភ្នែកវាសស្អាតរបស់នាងក្រមុំក៏ចេះតែសម្លឹងមើលផ្ទៃមុខសង្ហារបស់ Jeongguk រហូត។
ចម្ងល់ជាច្រើនរត់ពេញខួរក្បាលនាងថាហេតុអីក៏នាងប្រឺងធ្វើជាទន់ភ្លន់ចុះចាញ់ដាក់មនុស្សប្រុសដែលស្អប់នាងខ្លាំងយ៉ាងនេះទៅវិញ? នាងពីដើមមិនដែលចេះរណបរឺក៏ទន់ភ្លន់ដាក់អ្នកណាតែពេលដែលប្រទះនឹងគេមនុស្សប្រុសតែម្នាក់ដែលហ៊ានតតាំងនឹងនាងវាក៏បានធ្វើឲ្យនាងប្រែមកជាប្លែកៗបែបនឹង។
"កុំទៅ! កុំទៅអីណា៎!"។ កំពុងតែជូតមុខឲ្យគេសុខៗស្រាប់តែដៃក្រាស់ក៏មកស្រវាទាញចាប់ដៃរបស់ស្រីស្រស់មកក្តោបយ៉ាងណែន មាត់រអ៊ូរង៉ូវជាមួយនឹងពាក្យដែលសាំុត្រចៀកនេះ។
"នេះលោកកើតអី Jeon Jeongguk ! ម៉េចក៏លោករវើរវាយយ៉ាងនេះ?"។ Soojin និយាយជាមួយខ្លួនឯងតិចៗហើយក៏សម្លឹងមើលកម្លោះដែលបែកញើសទាំងដែលមុននេះនាងទើបជូតសម្អាតហើយក៏ត្រូវជោកជាំម្តងទៀត។
"នាងកុំចាកចេញណា៎! ខ្ញុំ...ខ្ញុំស្រឡាញ់នាងយូរហើយ!"។ នាយកម្លោះក៏ស្ទុះមកឪបនាងយ៉ាងណែនទាំងដែលភ្នែកនៅបិទព្រោះគេមមើនោះអីហើយ Soojin ក៏ប្រែមកជាហេងហាងស្រកាងដៃមិនដឹងត្រូវធ្វើយ៉ាងណាក្នុងខណៈនេះ។
"Jeongguk ! លោកយ៉ាងម៉េចនឹង?"។ នាងក្រមុំក៏លើកដៃមកអង្អែលខ្នងគេវិញ។
"ខ្ញុំចង់ដឹងពៅនាងចម្លើយណា៎ Jaehee ! នាងស្រឡាញ់ខ្ញុំដូចខ្ញុំស្រឡាញ់នាងទេ? ខ្ញុំស្រកាញ់នាងច្រើនឆ្នាំយ៉ាងនេះហើយរួមទាំងខ្ញុំខំធ្វើខ្លួនឲ្យល្អបំផុតសម្រាប់នាង! តែហេតុអីក៏នាងមិនសូម្បីតែសម្លឹងមើលខ្ញុំ? ខ្ញុំដឹង! ដឹងថានាងមានអ្នកផ្សេង! វាមិនសមទេ Jaehee ! ហេតុអីក៏នាងស្រឡាញ់អ្នកដទៃ! ខ្ញុំចង់ដឹងណាស់ថាអាម្នាក់នោះវាល្អយ៉ាងណា? វាលើសខ្ញុំត្រង់ណាបានជានាងស្រឡាញ់វា! ហឹស! តែកុំសង្ឃឹមថាខ្ញុំឲ្យ Jaehee ទៅរៀបការជាមួយប្រុសផ្សេងបាន! មានតែខ្ញុំទេដែលមានសិទ្ធិលើនាង Jaehee !"។ ពេលនោះស្រាប់តែនាងកម្លោះក៏ចាប់នាងក្រមុំមកថើបជញ្ជក់យ៉ាងរោលរាលបំផុតធ្វើឲ្យ Soojin នេះស្លន់ស្លោរមិនតិចក៏ប្រឹងច្រានអ្នកស្រវឹងទន់ខ្លួនមួយទំហឹងធ្វើឲ្យគេត្រូវដួលផ្ងារក្រោយដោយកម្លាំងច្រាននោះ។
YOU ARE READING
Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរីទី 1 :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវ...