Round 33 : Burn your life in hell !!

1.6K 87 10
                                    

សាកលវិទ្យាល័យ...

ពេលនោះ Soojin កំពុងតែដើរទៅមកគ្រប់ទិសទីក្នុងបរិវេណសាកលវិទ្យាល័យក្នុងគោលបំណងតាមរក Jaehee ព្រោះតែនាងព្រួយបារម្ភហើយក៏ភិតភ័យខ្លួនជាមួយនឹង Jeon Jeongguk យប់មិញផងដែរក៏ព្រោះសិខៗគេលេចចេញនូវរូបរាងកំណាចធ្វើឲ្យនាងហាក់ខ្លាចរអានឹងគេដូចគ្នាទើបនាងគិតថាគួរប្រាប់អ្នករាល់គ្នាដែលទាក់ទងឲ្យបានដឹងព្រោះនាងមានអារម្មណ៍ដឹងដល់ថាអាចនឹងមានរឿងមិនល្អកើតឡើង។

"Jaehee !!! ឈប់សិន!!"។ កំពុងតាមរកស្រាប់ផងក៏ឃើញស្រីស្រស់ដើរមកដល់ល្មមទើបនាងក្រមុំ Soojin ស្ទុះទៅទាញនាងមកទីមួយស្ងាត់ងាយស្រួលនិយាយគ្នា។

"មានការអី Soojin ? ម៉េចក៏មើលទៅដូចជាថេរថាសខ្លាំងម្ល៉េះ? កើតអី?"។ Jaehee ក៏ជ្រួញចិញ្ចើមបន្តិចក្រោយពីឃើញរឹកពារចម្លែករបស់ Soojin ហើយនាងក្រមុំក៏ងាកឆ្វេងស្តាំប្រាកដថាគ្មានមនុស្សមើលមកទើបនាងសម្រេចចិត្តនិយាយ។

"វីវរហើយណា៎ Jaehee ! នេះមានរឿងធំហើយនាងដឹងទេ?"។ Soojin ក៏និយាយជាមួយនាងដោយទឹកមុខតានតឹងទើប Jaehee អត់នឹងឆ្ងល់មិនបាន។

"រឿងអី? នេះកើតអីទៅ? នាងនិយាយឲ្យក្បោះប្បាយឲ្យខ្ញុំស្តាប់បានទេ Soojin ?"។ Jaehee ក៏សួរហើយ Soojin ក៏ព្រួសដង្ហើមធំមុននឹងនិយាយ។

"Jeongguk ដឹងរឿងនាងហើយនឹងបងប្រុសខ្ញុំជាសង្សារនឹងគ្នាហើយ!! ហើយពេលនេះគេខឹងខ្លាំងណាស់នាងដឹងទេ Jaehee !"។ Soojin និយាយដោយមុខតានតឹងដដែលហើយ Jaehee ក៏លើកដៃមកខ្ទប់មាត់ក៏ព្រោះតែភ្ញាក់ផ្អើល។

"គេ...គេដឹងបានដោយរបៀបទៅ? នេះ...នេះបានន័យថារឿងខ្ញុំត្រូវគេដឹហងហើយរឺ?"។ Jaehee ក៏ចាប់ដៃ Soojin ហើយក្តោបយ៉ាងណែនព្រោះនាងក៏ភ័យដូចគ្នា! ខ្លាចថាបើដឹងនោះ Jeongguk អាចទៅប្រាប់ប៉ាគេហើយរឿងរ៉ាវនឹងកាន់តែវែងឆ្ងាយទៅទៀតហើយបើប៉ានាងដឹងថានាងស្រលាញ់គ្នាជាមួយជនពាលាអាវាសែបែបនេះកាន់វីវរ។

"គឺមែនហើយ!!! ទើបខ្ញុំប្រញាប់មកប្រាប់នាងនឹងអី! ហើយនេះខ្ញុំគិតថាយល់ល្អ Jaehee គួរតែប្រញាប់ដកខ្លួនពីបងប្រុសខ្ញុំទៅ! និយាយតាមត្រង់ណា៎ Jaehee ! នាងស្រលាញ់បងប្រុសខ្ញុំនោះជីវិតនាងគឺនឹងមិនអាចមានក្តីសុខទេ! បងខ្ញុំជាមនុស្សលេងតែល្បែង ផឹកសីុអីបែបនឹង! ការពារនាងក៏មិនបានគ្រប់ពេលដែរ! វាប្រថុយប្រថានណាស់ Jaehee !!! នាងគួរតែដកខ្លួនមុននឹងអ្វីៗកាន់តែអាក្រក់ជាងនេះ! Jeongguk អាចនឹងស្អប់អ្នកផ្សេងតែគេនឹងអាចប្រែជាត្រជាក់ចិត្តបើនាងព្រមទៅក្បែរគេ! ព្រោះអ្វីគ្រប់យ៉ាងដែលគេធ្វើសុទ្ធតែដើម្បីនាង! មនុស្ស Jeongguk គេគឺស្មោះត្រង់នឹងស្រឡាញ់ Jaehee ខ្លាំងជាងបងប្រុសខ្ញុំរាប់មឺុនដងឯណោះ! ស្តាប់ខ្ញុំណា៎ Jaehee !!"។ Soojin ក៏ប្រញាប់បកស្រាយនឹងណែនាំ Jaehee តាមត្រង់ទាំងអស់ព្រោះរឿងពិតគឺវាបែបនឹងមែនបើសិនឲ្យនាងមករស់នៅជាមួយបងប្រុសចោលម្សៀតនាងក៏គ្មានបានអីដែរ វេទនាហើយក៏គ្រាំចិត្តមិនស្ទើរទេព្រោះគ្រាន់តែជាប្អូនរាល់ថ្ងៃជីវិតនាងក៏យ៉ាប់ណាស់ទៅហើយទម្រាំអ្នកនាងខ្ពង់ខ្ពស់ដូច Jaehee ទៀត។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now