"នេះ...នេះកូនយើងពិតជាមិននៅជាមួយយើងមែនរឺ? ....ឯងនិយាយពិតមែនទេ អា Tae ...!"។ នាយកម្ល៉ោះ Jeongguk ក៏អង្រួនសម្លាញ់គេតិចៗរួមនឹងទឹកភ្នែកជាកូនប្រុសក៏ហូរស្រក់មកទើប Taehyung ក៏យកដៃកាន់ស្មាគេសម្លឹងមើលគេដោយចិត្តអាសូរសម្លាញ់ដូចគ្នា។
"Jeong !!! យើងដឹងថាឯងឈឺចាប់! កូនអ្នកណាក៏ស្រលាញ់ហើយយើងក៏សោកស្តាយដូចគ្នាពេលដឹងថាក្មួយយើងត្រូវបាត់បង់! តែពេលនេះសុំឯងធ្វើចិត្តឲ្យរឹងមាំព្រោះតែនារីម្នាក់នៅខាងក្នុងគេអាចនឹងទន់ជ្រាយជាងឯងឆ្ងាយណាស់! ឯងនឹងត្រូវធ្វើជាបង្អែកឲ្យនាងណា៎លឺទេ? យើងដឹងថាទំហំនៃការបាត់បង់មនុស្សសំខាន់វាឈឺយ៉ាងណា៎!!! តែកុំភ្លេចថាពេលនេះបើឯងគិតថានឹងទទួលខុសត្រូវលើជីវិតគ្រួសារគឺឯងត្រូវតែរឹងមាំ! យើងជាមិត្តភក្តិរបស់ឯងម្នាក់ក៏នឹងនៅក្បែរមើលថែហើយលើកទឹកចិត្តឯងជារៀងរហូតដូចគ្នា Jeong !!! រឹងមាំឡើង!!!"។ Taehyung ក៏លើកទឹកចិត្តនាយកម្លោះហើយគេក៏ទាញនាយកម្លោះមកឪបលួងលោមលក្ខណៈជាមិត្តភក្តិដូចបងប្អូនដែលផ្តល់ឲ្យគ្នា។
3 ថ្ងៃក្រោយមក....
កន្លងមកប៉ុន្មានថ្ងៃហើយដែលនាងក្រមុំមិនទាន់ដឹងខ្លួនព្រោះសុខភាពនាងទ្រុឌទ្រោមខ្លាំងណាស់ហើយនៅមកត្រូវរំលូតកូនបែបនេះទៀតទើបធ្វើឲ្យនាងខ្សោយហើយកម្លោះ Jeongguk ដែលមានមុខស្ងួតអង្គុយជូតខ្លួននឹងកាន់ដៃនាងសម្លឹងមិនឈប់រហូតបាយទឹកក៏លែងចង់ញាំុទៅហើយ។
"កូន Jeong !!! ញាំុអីតិចទៅណា៎!!! ឯងពីព្រឹកដល់ថ្មើរណេះហើយមិនទាន់មានអីមួយគ្រាប់ចូលពោះសោះ!"។ អ្នកស្រី Jeon ជាម្តាយក៏ចូលមកជាមួយស្រាក់បាយដាក់លើតុក្បែរដៃកូនប្រុសហើយក៏ទៅអង្គុយនៅម្ខាងហើយសម្លឹងមើលនារីក្រមុំដែលគេងស្តូកស្តឹងក្បាលរុំបង់ដោយមុខស្ងួតដូចគ្នា។
"កូនមិនឃ្លានទេម៉ាក់!"។ សម្លេងខ្សាវមុខគេក៏ស្លេកស្លាំងច្រើនព្រោះតែគិតតែមើលថែនាងមិនឈប់ធ្វើឲ្យអ្នកជាម្តាយក៏បារម្ភមុននឹងដើរទៅអង្អែលខ្នងកូនប្រុសគាត់។
"កុំពិបាកចិត្តពេកអីណា៎ Jeong ! គេមិនអីទេ! នាងគ្រាន់តែត្រូវការសម្រាកឲ្យបានច្រើនប៉ុណ្ណោះទេ! ម៉ាក់ជឿថា Soojin គេខំការពារកូនយ៉ាងនេះក៏ព្រោះមិនចង់ឃើញកូនត្រូវវេទនាខ្លួនដែរ! ហើយបើកូនមិនមើលថែខ្លួនឲ្យល្អម៉េចនឹងគប្បីនឹង Soojin ដែលសុខចិត្តមកគេងលើគ្រែពេទ្យដើម្បីឯងទៅ?"។ ម៉ាក់នាយកម្លោះក៏និយាយក្រោយដឹងរឿងហេតុរបស់នាយកម្លោះនឹងនាងក្រមុំហើយគាត់ក៏ទទួលស្គាល់ Soojin ជាផ្លូវការរង់ចាំតែសាមីខ្លួនស្រីដឹងខ្លួននឹងអាលបានប្រាប់នោះទេ។

YOU ARE READING
Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )
Lãng mạnរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរីទី 1 :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវ...