Round 54 : You leaving us baby ?

2K 145 40
                                    

"អត់ទោសលោកសុំលោករង់ចាំខាងក្រៅ!!"។ គិលានុបដ្ឋាយិការក៏ឃាត់នាយកម្លោះដែលចង់ចូលទៅបន្ទប់សង្រ្គោះបន្ទាន់នោះឲ្យនៅខាងក្រៅ។

ហើយនាយកម្លោះនេះក៏ដើរទៅមកដោយអន្ទះសារនៅខាងក្រៅក្នុងចិត្តគេគឺមិនស្ងប់នោះទេ ដៃក្តោបចូលគ្នាដើរទៅមកព្រោះបារម្ភពីនាងក្រមុំនៅខាងក្នុង។

"Jeong !!! យ៉ាងម៉េចហើយសម្លាញ់?"។ នាយសង្ហាដែលរត់មកតាមក្រោយគឺ Taehyung ក្រោយទទួលដំណឹងក៏រហ័សមកមើលនាយកម្លោះនៅពេទ្យហើយក៏សង្កេតឃើញទឹកមុខគេតឹងតែងយ៉ាងខ្លាំង។

"Tae !! យើងភ័យណាស់ Tae .. ប្រពន្ធយើងគេកើតអីរឺអត់ Tae !!! យើងឃើញនាងចេញឈាមច្រើនណាស់!!! យើង....ហឹុក...យើងភ័យខ្លាំង!!"។ នាយកម្លោះក៏ខ្ទប់មុខសម្រក់ទឹកភ្នែកទាំងឈឺចាប់ហើយ Taehyung ក៏ទាញគេមកឪបដើម្បីជាការលួងលោម។

"មិនអីទេ! នាងនឹងមិនអីទេ Jeong !!! ទេវតានឹងជួយសង្រ្គោះមនុស្សល្អ!!! កុំបារម្ភអីណា៎!!"។ Taehyung ក៏លើកទឹកចិត្តសម្លាញ់គេហើយនាយកម្លោះក៏ងើបមុខសម្លឹងគេ។

"ចុះរឿង Christian នឹង Jaehee យ៉ាងម៉េចទៅហើយ?"។ នាយកម្លោះក៏សម្រួលអារម្មណ៍បន្តិចមុននឹងសួរហើយ Taehyung ក៏ដកដង្ហើមបន្តិច។

"រឿង Christian យើងចាត់ចែងរួចហើយ! គេត្រូវបានផ្តន្ទាទោសតាមច្បាប់ហើយ!! តុលាការនឹងកាត់ទោសនៅថ្ងៃស្អែកលើរឿងច្រើនករណី ហើយ Jaehee ពេលនពក៏សម្រាកនៅមន្ទីរពេទ្យដូចគ្នានឹង Soojin ដែរ!"។ លឺ Taehyung និយាយបែបហើយ Jeongguk ក៏សួរគេជាមួយទឹកមុខងឿងឆ្ងល់បន្តិច។

"ហេតុអីបានជា Jaehee គេងពេទ្យដែរចឹង? នេះមានរឿងអី? ក្រែងពេលយើងទៅជួយនាងឃើញថានាងមិនអីឯណា?"។ Jeongguk ក៏និយាយដោយព្រួយបារម្ភហើយ Taehyung ជ្រែងដៃចូលហោប៉ៅ។

"នាងមិនអីទេ! តែអ្នកដែលអីនោះគឺជាប្រុសម្នាក់ដែលទៅលុតជង្គង់ពីមុខលោកឧត្តមសេនីយ៍មិនព្រមក្រោយទៅវិញទេ Jeong !!! គេប្រាប់ថាកូនក្នុងពោះរបស់នាងជាកូនគេមិនមែនកូនឯងទេ! នេះវាយ៉ាងម៉េចអា Jeong ?"។ Taehyung ក៏បកសំណួរមកសួរហើយនាយកម្លោះក៏ដៅចេញនូវរឿងហេតុរញ៉េរញ៉ៃនេះភ្លាម។

"រឿងវែងឆ្ងាយ!!! ចឹងយើងផ្ញើ Soo ឲ្យនៅជាមួយឯងហើយ! នាងចេញពីបន្ទប់សង្រ្គោះបន្ទាន់ពេលណាផ្តល់ដំណឹងឲ្យយើងលឺទេ! យើងទៅដោះស្រាយបញ្ហានោះជាមួយលោកឧត្តមសេនីយ៍!!!"។ Jeongguk និយាយហើយក៏រត់ទៅត្រុយតែម្តងទុកឲ្យសម្លាញ់គេនៅទីនេះតែម្នាក់ឯង។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now