Round 4 : Revenge on you !!

1.9K 93 0
                                    

ការប្រកួតប្រណាំងឡានយ៉ាងស្វិតស្វាញក៏បានចាប់ផ្តើម ដោយមានស្រីស្អាតសិុចសីុក្នុងឈុតខោខ្លីកំពិតដល់បញ្ចេញគល់ភ្លៅ នឹងអាវខ្លីបញ្ចេញក្បាលពោះរៀនស្មើដែលមានកាន់ទង់ក្រណាត់សខ្មៅក្នុងដៃហើយកំពុងតែឈរនៅចន្លោះរថយន្តទំនើបទាំងពីរគ្រឿងដែលកំពុងបញ្ឆេះម៉ាស៊ីនកម្តៅម៉ាសីុនឡានរៀងខ្លួនសម្រាប់ត្រៀមឈុតឆាកប្រយុទ្ធនាពេលបន្តិចទៀតនេះ។

"1 2 3 ចាប់ផ្តើម!"។<ងឺត ងឺត> សម្លេងម៉ាសីុនឡានក៏ចាប់ផ្តើមបញ្ចេញសម្លេងស្របនឹងការទម្លាក់ទង់ចុះរបស់ស្រីស្អាតហើយក៏បោះពួយយ៉ាងលឿនស្លេវនៅចន្លោះនាងក្រមុំធ្វើឲ្យចង់បើិុងនាងហោះទៅតាមល្បឿនរថយន្តទៅហើយ។

នាយកម្លោះសង្ហាក៏បញ្ជារថយន្តរបស់គេយ៉ាងជឿជាក់ដោយធ្វើការជ្រែកពីមុខនាងយ៉ាងសប្បាយរីឯទឹកមុខរបស់គេពោរពេញដោយភាពអួតអាងសម្ញែងរឹកពារជាជើងខ្លាំងនៅទីនេះចំពោះមុខនាងក្រមុំដែលជិះប្រកិតពីក្រោយគេដោយមិនអាចរកផ្លូវជ្រែកបាន។

"ថ្វីដៃបើកឡានចឹងៗចង់យកឈ្នះយើងមិនងាយស្រួលទេ! កំពូលអ្នកប្រណាំងគេជិះចឹងមែនទេ? ហឹស! Marie អើយ! នាងមកប្រណាំងជាមួយខ្ញុំខុសហើយណា៎ babe ! តែបើប្រណាំងនៅសណ្ឋាគារប្រហែលយកឈ្នះខ្ញុំបានខ្លះ! រូបរាងទាក់ទាញគ្រាន់បើតើ!"។ នាយកម្លោះនិយាយតែម្នាក់ឯងក្នុងរថយន្តទំនើបដែលកំពុងបញ្ចេញថ្វីដៃនោះដោយញញឹមខិលខូចហើយក៏សម្លឹងមើលឡានរបស់នាងនៅកញ្ចក់ខាងក្រោយដោយពេបមាត់ព្រោះគេគិតថាជ័យជំនះនឹងជារបស់គេ។

រីឯនារីនៅក្នុងរថយន្តខាងក្រោយវិញកំពុងតែញញឹមចុងមាត់ក៏ដោយសារតែនាងដឹងថា នាយកម្លោះកំពុងសោយសុខជាមួយនឹងជ័យជំនះក្លែងក្លាយហើយព្រោះមនុស្សដូច Jeongguk នេះគឺអំនួតពីដើមមកហើយ។

"ល្បែងទើបតែចាប់ផ្តើមទេ Jeon Jeongguk ! ចាំមើលថាតើតិចទៀតលោកនឹងសើចរឺក៏យំទៅ?"។ នាងក្រមុំក៏និយាយជាមួយខ្លួនឯង ហើយញញឹមម្តងទៀត។

ពេលដែលមកដល់ផ្លូវកោងជាផ្លូវពាក់កណ្តាលទីនាយកម្លោះដែលនាំមុខក៏បន្ថយល្បឿនសម្រាប់ងាយស្រួលក្នុងការបត់តែអ្នកណាទៅដឹងថារថយន្ត Mazda នៅខាងក្រោយគេមិនបង្អង់ល្បឿន តែបែរមកជាបន្ថែមល្បឿនយ៉ាងលឿនហើយក៏មកកៀរកូនសំណព្វរបស់គេឡើងឆាបចេញភ្លើងដោយសារតែលោហៈនៃឡានទាំងពីរប៉ះកកិតគ្នាដោយកម្លាំងខ្លាំងហើយរថយន្តនោះក៏បើនាំមុខគេធ្វើឲ្យគេនៅទីនេះក៏មួម៉ៅ។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now