"អូយ! ស្លាប់ហើយ Jeong ! ម៉េចក៏លោកច្រានអ្នកនាង Soojin ចឹង! មោះអ្នកនាងខ្ញុំជួយ-!"។ Jaehee ដែលភ្ញាក់ផ្អើលក្រោយឃើញហេតុការណ៍នោះក៏ប្រុងដើរទៅលើកនាងក្រមុំដែលអង្គុលលើដីនោះតែក៏ត្រូវ Jeongguk កន្រ្តាក់ដៃមកក្រោយខ្នងវិញ។
"ជួយគេធ្វើអី Jaehee ? នេះ Jaehee ត្រូវគេធ្វើបាបចឹងហើយនៅនឹងចង់ជួយគេទៀត? និយាយទៅ! ហេតុអីក៏នាងធ្វើបាប Jaehee ?"។ នាយកម្លោះក៏ស្រែកច្រឡោតដាក់ Soojin តែនាងក៏ងើយសម្លឹងមុខគេដោយហួសចិត្តមុននឹងញញឹមចុងមាត់រីឯ Jaehee ក៏ទ្រាំមើល Jeongguk ចោទប្រកាន់គេមិនបានក៏លូកមាត់មុននាងក្រមុំ Soojin តែម្តង។
"Jeong ! លោកយល់ច្រឡំហើយ! គេជួយខ្ញុំតើ! ហេតុអីក៏មិនស្តាប់គេខ្លះ? អ្នកនាង Soojin និយាយប្រាប់គេទៅថាអ្នកនាងជួយខ្ញុំទេ! Jeong គេគ្រាន់តែយល់ច្រឡំ! ឲ្យខ្ញុំសុំទោសជំនួស Jeong ចុះណា៎!"។ Jaehee និយាយហើយក៏អោនក្បាលសុំទោសតែ Jeongguk ក៏ឃាត់ហើយបែរមកសម្លឹងមើល Jaehee ពីក្បាលដល់ចុងជើងក៏ប្រទះនឹងស្នាមជាំនឹងដើមដៃរបស់ Jaehee ក៏ខឹងយ៉ាងខ្លាំងមុននឹងងាកទៅសម្លក់ Soojin ដែលកំពុងបោះដីចេញពីខ្លួនហើយក្រោកឈរនោះ។
"ដៃជាំថ្នាក់នេះហើយ! Jaehee នៅទៅសុំទោសគេទៀត! នាងកុំខ្លាចគេឲ្យសោះណា៎ Jaehee ! ពេលនេះខ្ញុំនៅទីនេះហើយ! អ្នកណាធ្វើបាបនាងនោះខ្ញុំមិនលើកលែងឲ្យគេទេ!"។ នាយកម្លោះក៏និយាយដោយសម្តីម៉ាត់ៗដាក់ចំពោះមុខនាងក្រមុំដែលក្រោកឈរមិញនេះ។
"Jeong ! យល់ច្រឡំ-!"។ នារីស្រស់ស្រីកំពុងតែពន្យល់ដល់ Jeongguk តែស្រាប់តែត្រូវកាត់ដោយសម្តី Soojin ទៅវិញ។
"បានហើយអ្នកនាង Jaehee ! បើគេមិនជឿក៏ហីទៅចុះ! បកស្រាយក៏គ្មានន័យ! ខ្ញុំក៏មិនត្រូវការមកឈរបកស្រាយយកត្រូវអីដែរក៏តែព្រោះខ្ញុំមិនបានខុស! ហេតុអីត្រូវវែកញែក?"។ នាងក្រមុំតបដោយសម្លេងត្រជាក់តែនាយកម្លោះមិនបានត្រជាក់ទេគេក៏ក្តាប់ដៃម្ខាងយ៉ាងណែនដូចចង់ដាល់នាងទៅហើយ។
"ខ្លួនឯងខុសហើយនៅសម្តីគ្រាន់បើទៀត Song Soojin ! ខ្ញុំប្រាប់នាងណា៎! នាងនឹងមិនរួចខ្លួនបើលើកក្រោយនាងធ្វើអីផ្តេសផ្តាសដាក់ Jaehee ទៀត! លើកនេះខ្ញុំលើកលែងឲ្យនាងចុះ! ហឹស! តោះ Jaehee ខ្ញុំនាំនាងទៅមើលរបួសណា៎! កុំនៅជិតស្រីម្នាក់នេះច្រើនពេក! វាគ្រោះថ្នាក់!"។ នាយកម្លោះក៏យកកាតាប Jaehee មកស្ពាយហើយក៏នាំនាងក្រមុំតូចដែលមានមុខស្អុយព្រោះរឿងហេតុវាមិនសមគួរនោះចេញទៅជាមួយគ្នាទុកឲ្យនាងក្រមុំម្នាក់នេះឈរសើចម្នាក់ឯងមុននឹងលើកបាតដៃដែលមានរបួសរលាត់ដោយសារដួលអុកគូថហើយទ្រខ្លួនមិញនេះឡើងមកមើលដោយញញឹមសើចចំអកឲ្យខ្លួនឯង។
YOU ARE READING
Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរីទី 1 :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវ...