Round 20 : Is she crazy ??

1.7K 97 9
                                    

ប៉ុស្តិ៍ប៉ូលិស...

ពេលនេះនាយកម្លោះម្នាក់ដែលមានសក់ក្បាលសំពីងសំពោងតែជាប់ខ្នោះដៃក៏អង្គុយគងអន្ទាក់ខ្លាដោយមិនខ្លងខ្លាចអ្នកណាអីបន្តិច ហើយភ្នែកចេះតែសម្លឹងមើលទៅក្រៅរហូតហើយខណៈនោះនារីម្នាក់ក៏ដើរចូលមកទាំងត្រហេបត្រហប។

"Eunwoo ! បងយ៉ាងម៉េចហើយ ?"។ នាងក្រមុំខំសួរគេដោយយកចិត្តទុកដាក់តែនាយកម្លោះនោះវិញក៏សម្លក់សម្លឹងនាងដូចមានគំនុំនឹងនាងខ្លាំងណាស់ចឹង។

"អូ! នេះជាអ្នកនាង Han កូនលោកឧត្តមសេនីយ៍ Han តើ!"។ មេប៉ុស្តិ៍ក្រោយពីបានឃើញនាងហើយក៏អោនគោរពទើបនាងក្រមុំញញឹមតបវិញ។

"បើដឹងថាអ្នកធានាខ្ញុំជាអ្នកណាហើយក៏ឆាប់មកដោះខ្នោះនេះទៅ!"។ នាយកម្លោះដែលអង្គុយមិញនេះក៏ស្ទុះឡើងថាស្រែកដាក់មុខមេប៉ុស្តិ៍ក្តែងៗ។

"Eunwoo !! បងអង្គុយចុះតាមសម្រួលវិញទៅ! គេគង់តែដោះលែងទេ! ចាំបំពេញបែបបទរួចគេនឹងលែងបងហើយ!"។ នាងក្រមុំក៏ចូលទីកាន់ស្មាគេហើយគេក៏សម្លក់នាងដោយធុញថប់ហើយអង្គុយចុះវិញដោយមួម៉ៅ។

"ចឹងនេះជាទីមួយនៃការព្រមានណាអ្នកនាង! បើមានលើកក្រោយទៀតខ្ញុំមិនហ៊ានធានាថាអាចនឹងជួយគេបានរឺអត់ទេ!"។ មេប៉ុស្តិ៍ក៏ហុចសំនុំឯកសារមុននឹងឲ្យនាងចុះហត្ថលេខាហើយនាងក៏សម្លឹងមើលមេប៉ុស្តិ៍វិញ។

"នេះតើខ្ញុំគួរបង់ថ្លៃខូចខាតប៉ុន្មានដែរទៅ?"។ នាងក្រមុំក៏សួរហើយមេប៉ុស្តិ៍ក៏ក្រវីក្បាល។

"មិនអីទេអ្នកនាង! ជាគ្នាឯងខុសបន្តិចមិនអីទេតែសូមជួយប្រាប់គេផង! កុំឲ្យមានលើកក្រោយទៀត!"។ មេប៉ុស្តិ៍និយាយហើយនាងក្រមុំក៏អោនក្បាលគោរព។

"អរគុណច្រើនណាស់លោកប៉ូលីស! ខ្ញុំមិនភ្លេចគុណលោកទេ!"។ នាងក៏ខំញញឹមហើយមេប៉ុស្តិ៍ក៏ទៅចាក់ខ្នោះដៃចេញឲ្យគេហើយនាយកម្លោះក៏រលាស់ដៃហើយដើរចេញទៅប្រុយតែម្តងមិនខ្វល់ពីអ្នកណា។

រីឯនារីតូចច្រឡឹងខាងនេះក៏ខំរត់តាមនាយកម្លោះស្ទើរដាច់ជើងទៅហើយទម្រាំតែដើរទាន់ដំណើររបស់គេហើយនាងក៏ឈោងដៃមកទាញដៃគេ។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now