Round 26 : Why you trust her not me ?

1.6K 87 22
                                    

"Jaehee !! គឺ...គឺខ្ញុំមិនបានចង់ធ្វើចឹងទេ!!"។ នាយកម្លោះដែលឃើញមុខនារីជាទីស្រឡាញ់របស់គេហើយក៏ប្រែជារំសាយអស់កំហឹងនោះហើយមានតែភាពភ័យព្រួយចូលមកជំនួសវិញ។

"នេះលោកស្មានតែខ្ញុំខ្វាក់មើលមិនឃើញលោកធ្វើអីអ្នកនាង Soojin មែនទេ Jeong ? នេះលោកខឹងគេអីក៏អាក្រក់ដល់ថ្នាក់ចង់វៃស្រីចឹង?ហេតុអី?"។ Jaehee នារីរូបស្រស់ដែលពេលនេះមកឈរពាំងពីមុខ Soojin ក៏ស្រែកថាឲ្យ Jeongguk ធ្វើឲ្យនាយកម្លោះកាន់តែពិបាកចិត្តមួយកម្រិតទៀត។

"នេះ...នេះពិតជាសុំទោសណា៎ Jaehee ! តែមកពីខ្ញុំមានហេតុផលដែរ! តែខ្ញុំមិនបានចង់ទះគេទេគ្រាន់ច្រលរតែប៉ុណ្ណោះ! នាងក៏ដឹងថាខ្ញុំជាមនុស្សយ៉ាងម៉េច Jae !"។ នាយកម្លោះប្រឹងបកស្រាយហើយនាងក្រមុំដែលឈរសម្លឹងមុខគេក៏ពេបមាត់ក្រវីក្បាល។

"ច្រលរចឹងរឺ? នេះបើខ្ញុំមកមិនទាន់នោះ Jeong នឹងប្រហែលជាទះគេដួលផ្កាប់មុខបាត់ហើយ! Jeong ពិតជា-"។ នាងក្រមុំរៀបថាឲ្យ Jeongguk តែ Soojin ក៏ចាប់ដៃនាងជាប់ហើយធ្វើឲ្យសម្តីនាងគាំងតែម្តង។

"កុំទៅបន្ទោសគេអីអ្នកនាង Jaehee ! រឿងគឺមកពីខ្ញុំដែរទេ! ខ្ញុំក៏មានជាដើមហេតុនៃរឿងនេះ! ខ្ញុំបានទះគេ! ដូច្នេះបើគេទះខ្ញុំវិញក៏មិនអីដែរ! សំខាន់កុំបន្ទោស Jeongguk អីណា៎! គេមិនបានខុសទេ!"។ នាងក្រមុំក៏និយាយទៅកាន់ Jaehee ដែលសម្លឹងមុខនាងហើយនាយកម្លោះក៏ប្រែជាក្តាប់ដៃខាំមាត់។

"បិទមាត់នាងទៅ! មិនបាច់អ្វីល្អមុខ Jaehee ដើម្បី-!"។ នាយកម្លោះដែលកំពុងស្រែកឲ្យ Soojin ក៏ត្រូវបញ្ឈប់សម្តីខ្លួនឯងខណៈនារីតូចច្រឡឹងដែលជាស្រីដែលគេស្រឡាញ់ពេញបេះដូងនេះស្រែកតបវិញ។

"Jeon Jeongguk!! លោកល្មមៗបានហើយណា៎!!! លោកគ្មានសិទ្ធិមកស្រែកឲ្យ Soojin !!!! យ៉ាងណា Soojin ជាស្រី! នាងជាមិត្តភក្តិខ្ញុំ!! លោកកុំធ្វើចរិតបែបនេះដាក់គេឲ្យសោះ! ខ្ញុំមិនចូលចិត្ត!"។ ស្រីស្អាតក៏និយាយស្តីខ្លាំងៗតបទៅវិញធ្វើឲ្យ Soojin ភ្ញាក់ផ្អើលហើយនាយកម្លោះក៏ហួសចិត្តនឹងសម្តីរបស់ Jaehee។

"Jae គិតយ៉ាងម៉េចបានជាទៅរាប់អានគេជាមិត្តភក្តិ? Jae ថ្លៃថ្នូរហើយខ្ពង់ខ្ពស់ដូចហង្សមករាប់អានស្រីចឹងៗវានាំឲ្យមិនអាប់អោនដល់ Jae ទេរឺ?"។ នាយកម្លោះក៏និយាយដោយសម្លេងស្រាលតែក៏ជាសម្តីចាក់ដោតកញ្ញដែលឈរនៅខាងក្រោយនេះឲ្យចុកចាប់តែក៏មាន Jaehee ដែលរួមចំណែកមកឈឺចាប់ជាមួយ Soojin ដែរ។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now