Round 61 : Happiness is coming !! 💜🥀

2K 82 4
                                    

ភូមិគ្រឹះ Kim...

"សួស្តីបង Cia !! នឹកខ្ញុំដែររឺអត់?"។ សម្លេងគ្រលរទាបរបស់កម្លោះសង្ហាក៏បន្លឺឡើងស្របនឹងអេក្រង់ laptop របស់គេក៏បង្ហាញនូវរូបភាពមនុស្សស្រីស្រស់ស្អាត់ម្នាក់ដែលក្រវីដៃហើយញញឹមតបមកវិញ។

( នៅត្រូវឲ្យបងឆ្លើយប្រាប់ប៉ុន្មានដងទៀតទៅថានឹកឯងនោះ Tae !!! មិនចេះធុញខ្លះទេសួរដដែលៗរាល់ថ្ងៃ? )។ នារីក្រមុំដែល Taehyung តែងតែហៅថា Cia នោះឈ្មោះពេញរបស់នាងគឺ Lucia កំពុងតែញញឹមញញែមដាក់គេ។

"នេះខ្ញុំក៏ធុញជំនួសបងដែរណា៎បង Cia !! រាល់តែថ្ងៃទន្ទេញតែឈ្មោះបងដូចចម្រៀងទៅហើយ!!"។ ពេលនេះគឺជាសម្តីរបស់កម្លោះសង្ហាម្នាក់ទៀតដែលលូកមាត់មកជំនួសគឺ Jeongguk ដែលឈរពីក្រោយ Taehyung ហើយជ្រែងហោប៉ៅ។

( អាវ៎ Jeong !! នេះមកលេងជាមួយ Jeong មែនទេ? )។ នាងក្រមុំខាងនោះក៏រហ័សសួរក្រោយឃើញវត្តមានរបស់គេទើបនាយងក់ក្បាល។

"វានឹងមកក៏មានការពឹងបង Cia នឹងអី! មុខវាមកមិនដែលចេះឲ្យមានរឿងទំនេរយ៉ាងម៉េចទេ!!!"។ Taehyung ក៏ងាកក្រោយសម្លក់សម្លឹងនាយកម្លោះទើបនាងក្រមុំពីខាងបារាំងនោះត្រូវសើច។

"យើងពឹងបង Cia មិនមែនឯង!!! កុំគ្រាន់តែប៉ុន្នឹងក៏ចិត្តកំណាញ់នោះ!!! នេះរៀនចិត្តល្អដូចបង Cia ខ្លះបានស្រស់ស្អាតដូចគាត់ឃើញទេ?"។ Jeongguk ក៏ឌឺដង Taehyung ហើយញញឹមដាក់នារីនៅក្នុងអេក្រង់ video call នោះវិញ។

( បានហើយក្មេងៗ! នេះឈ្លោះគ្នាមិនឈប់សោះ! ហើយមានការអីចង់ឲ្យបងជួយមែនទេ? អូ! មែនហើយចុះខ្សែកដែលបងច្នៃម៉ូតឲ្យថ្ងៃមុននឹងនោះយ៉ាងម៉េចហើយ? ពេញចិត្តទេ? )។ នាងក្រមុំក៏សួរទៅ Jeongguk ហើយគេក៏ងក់ក្បាល។

"បាទបង! អរគុណច្រើនណាស់! គឺវាស្អាតទាស់ត្រង់វាមិនបានទាន់ជូនម្ចាស់គេនៅឡើយ! ហើយថ្ងៃនេះក៏ពឹងមកបងដោយផ្ទាល់តែម្តងមិនបាច់ផ្ញើពាក្យតាម Tae ! សុំបងជួយច្នៃម៉ូតចិញ្ចៀនរៀបការឲ្យខ្ញុំមួយគូនឹងណា៎បង!"។ គ្រាន់តែលឺសម្តីរបស់ Jeongguk និយាយហើយនាងក្រមុំក៏យកខ្ទប់មាត់ព្រោះភ្ញាក់ផ្អើល។

( អាវ៎! នេះ Jeongguk រៀបការមែនទេ? អីយ៉ា! នេះបងចូលរួមអបអរផងណា៎ ហើយរៀបការពេលណាដែរទៅ? )។ នាងក្រមុំក៏ប្រញាប់សួរហើយ Jeongguk ក៏សើច។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now