Round 28: Hope we can be happy forever !

1.6K 87 24
                                    

"ការភ្នាល់គឺមិនមានអីប្រែប្រួលនោះទេ!!! ព្រោះខ្ញុំមានពេលដល់ទៅ 3 ខែ!!! បើពេលនោះអ្នកនាង Jaehee ស្រាប់តែស្រឡាញ់លោកតែលោកក៏ស្រឡាញ់ខ្ញុំ! នោះខ្ញុំជាអ្នកឈ្នះហើយ!! រឿងនេះសម្រេចលើបេះដូងឈ្នះចាញ់តើ!"។ នាងក្រមុំក៏តបដោយស្វាហាប់វិញហើយនាយកម្លោះក៏ញញឹមបន្តិច។

"នាងពិតជាមនុស្សស្រីចម្លែកពិតមែន Song Soojin ! ខ្ញុំមិនយល់ទេថាហេតុអីបាជានាងមកស្រលាញ់ខ្ញុំ? នាងថាខ្ញុំមានចរិតយ៉ាប់! តែហេតុអីក៏មកតាមស្រឡាញ់ខ្ញុំទៅវិញ? នាងឆ្លើយទៅមើល? ខ្ញុំចង់ដឹង!!"។ នាយកម្លោះក៏ប្រើក្រសែមួយដែលចង់ស្វែងយល់ពីនារីចំពោះមុខនេះម្តងហើយនាងក៏ញញឹមតបបន្តិចមុននឹងងើយមុខសម្លឹងមើលបុរសដែលធ្វើឲ្យគេឈរបានកម្ពស់ត្រឹមច្រមុះរបស់គេប៉ុណ្ណោះ។

"ទោះលោកយ៉ាប់មែន!! តែលោកមានបេះដូងមួយដួងដែលកក់ក្តៅ!!! ខ្ញុំតែងតែចងបានបេះដូងដែលកក់ក្តៅមួយនេះមកក្បែរខ្ញុំឲ្យបានម្តងក្នុងមួយជិវិតនេះ!!! ខ្ញុំឃើញសេចក្តីស្រឡាញ់លោកចំពោះអ្នកនាង Jaehee គឺកក់ក្តៅនឹងធំធេងខ្លាំងណាស់!!! ខ្ញុំជាក្មេងកំព្រាតាំងពីតូចមានតែពីរនាក់បងប្រុសដែលមិនសូវជាមានពេលនៅជិតគ្នាប៉ុន្មានហើយពួកយើងក៏មានបញ្ហាច្រើនជាមួយគ្នារហូត! ទើបពេលខ្លះមានអារម្មណ៍ថាឯការណាស់!!! ដូច្នេះហើយខ្ញុំក៏អាចជាមនុស្សឆាប់រំជួលចិត្តពេលឃើញនរណាមា្នក់ព្រមលះបង់រឺក៏ស្រលាញ់គេដោយភាពកក់ក្តៅ! ថ្នាក់ប្រគល់ពិភពលោកទាំងមូលឲ្យគេក៏មាន!! បើទោះជាក្តីស្រឡាញ់នោះមិនមែនឲ្យមកខ្ញុំតែខ្ញុំបែរជាមានអារម្មណ៍រំភើបនឹងរំជួលចិត្តជំនួសរហូតដល់ថ្នាក់បាក់ចិត្តស្រឡាញ់គេតែម្តងទៅ!!! នេះជាហេតុផលដែលខ្ញុំស្រលាញ់លោក!!! ខ្ញុំពិតជារំភើបពេលដែលឃើញលោកលះបង់គ្រប់យ៉ាងហើយស៊ូឈឺចាប់ក៏មិនបោះបង់ស្នេហានេះ! ថ្នាក់ជាប្រុសក៏នៅតែអាចសម្រក់ទឹកភ្នែកដើម្បីគេេ! អ្នកផ្សេងថាលោកកំសាកតែខ្ញុំថាលោកជាមនុស្សប្រុសដែលមានស្នេហាមួយដ៏ធំធេងនឹងអស្ចារ្យទៅវិញទេ!!! ទោះខ្ញុំដឹងថាខ្ញុំមិនបាននៅក្នុងបេះដូងលោកមួយភាគរយក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់លោកហើយសង្ឃឹមថាថ្ងៃណាមួយខ្ញុំអាចស្គាល់រសជាតិមួយដែលហៅថាភាពកក់ក្តៅ!!"។ Soojin និយាយដោយទម្លាក់ទឹកមុខចុះបន្តិចតែក៏ខំញញឹមទទួលស្គាល់ការពិតថាជីវិតនាងគឺវាជូរចត់បែបនឹងតាំងពីកំណើតទៅហើយ។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now