Round 23 : Who the hell are you ?

1.6K 86 13
                                    

ពេលនេះនាយកម្លោះដែលសុទ្ធតែសាក់ពេញខ្លួនក៏កំពុងតែអង្គុយអកស្របៀរជាច្រើនដបនៅលើតុទាំងថ្ងៃត្រង់ធ្វើឲ្យនាងក្រមុំដែលទើបក្រោកពីដំណេកក៏សម្លឹងគេដោយហួសចិត្តតែម្តង។

"ថ្ងៃត្រង់ស្ទើររហែកក្បាលនៅមានចិត្តមកអង្គុយផឹកស្រាអោយក្តៅទៀត!"។ នាងក្រមុំដែលដែលទៅយកសម្លៀកបំពាក់ប្រលាក់មួយគរមកបោកគក់សំអាតនោះក៏បោះពាក្យសម្តីអោយបងប្រុសនាងហើយ Eunwoo ក៏ងាកមកសម្លឹងនាង។

"យើងផឹកមាត់របស់យើងមិនមែនយកមាត់ឯងមកផឹកទេ! គិតថាឯងរឺនឹងទៅល្អជាងយើង? យប់ជ្រៅអាធាត្រទើបបោកក្បាលមកផ្ទះវិញហើយមុខមាត់ជាំហើមទៀត! ខ្លួនឯងជាស្រីណា Soo កុំខ្លាំងដៃពេក!"។ Eunwoo ក៏តបទៅវិញហើយនាងក្រមុំក៏ចាប់ផ្តើមបោកគក់សម្លៀកបំពាក់ដោយមុខម៉ូវ។

"ខ្ញុំមិនបានខ្លាំងដៃដូចអ្នខ្លះទៅមានរឿងរ៉ាវវៃគ្នាជាប់គុកជាប់ច្រវាក់ហើយនាំទុក្ខគេឯងឲ្យទៅជួយនោះទេ! ខ្ញុំសួរបងទៅចុះ! បងទៅធ្វើអីបានជាអ្នកនាង Jaehee ស្រឡាញ់បង?"។ Soojin ក៏ងាកមកសួរទាំងហួសចិត្តហើយដៃក៏រលាស់តំណក់ទឹកសាប៊ូ។

"ឯងស្គាល់ស្រីឈ្លើមទាមនឹងដែរ?"។ នាយកម្លោះក៏លើកដបស្រាមកអកហើយបោះសម្តីមិនពីរោះស្តាប់ធ្វើឲ្យ Soojin ជ្រួញចិញ្ចើម។

"មាត់ឆ្កែ! បងចេះតែថាឲ្យគេ! តែខ្ញុំថាបងទៅវិញដែលតោងគេ! បងឯងមានអ្វីឲ្យគេតោងទៅ? ផ្ទះមិនទាំងចង់ទាំងមាននៅផង! បំណុលពេញខ្លួន! ផឹកសីុ វាយតប់ហើយសម្តីអាក្រក់ចេះតែបង្កបញ្ហា! គុណសម្បត្តិអីឲ្យគេតោងបង? ខ្ញុំថាបើយល់ល្អនោះបងឈប់តោងគេទៅ! អ្នកនាង Jaehee ជាមនុស្សស្រីល្អបរិសុទ្ធខ្លាំងណាស់! កុំបំផ្លាញនាងអី!"។ នាងក្រមុំក៏អង្វរបងប្រុសនាងដោយសារអាណិត Jaehee តែបងនាងក៏ងាកមកសម្លឹងមុខនាងដោយហួសចិត្ត។

"ឯងដឹងទេថារាល់ថ្ងៃយើងប្រឹងដេញនាងចេញយ៉ាងណា? តែស្រីម្នាក់នឹងមុខក្រាស់! ដេញយ៉ាងណាក៏មិនទៅ! បោកលុយ ជេរស្តីអាក្រក់ៗក៏ព្រោះអោយនាងចេញឆ្ងាយតែនាងនោះក៏សុខចិត្តល្ងង់ចឹងទៅ! ឯងអោយយើងធ្វើម៉េច?"។ នាយកម្លោះក៏តបហើយញាក់ស្មារួច Soojin ក៏ខាំមាត់ហួសចិត្តនឹងសម្តីគេ។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now