Round 60 : Become Mrs. Jeon ! 💜

2.1K 93 17
                                    

ពេលនេះនាយកម្លោះសង្ហា Jeongguk ក៏នាំនាងក្រមុំជាមួយនឹងអង្គរក្សផ្ទាល់ខ្លួនរបស់គេមកកន្លែងល្ហល្ហេវមួយដែលមានគ្របដោយស្មៅបៃតងស្រស់តែមានស្លាកផ្នូររបស់អ្នកដែលបានលាចាកលោកនៅឃ្លាតគ្នាតាមកន្លែងហើយនៅចំពោះមុខនាយកម្លោះនឹងនាងក្រមុំយើងក៏មានស្លាកផ្នូរមួយដែលថ្មីព្រោះទើបតែធ្វើឡើងហើយពួកគេមកទីនេះដើម្បីគោរពវិញ្ញាណខណ្ឌកូនដែលមិនទាន់បានចាប់កំណើតនោះនៅទីនេះ។

"ប៉ាហើយនឹងម៉ាក់បានធ្វើទីនេះរំលឹកដល់កូនហើយណា៎! ប៉ាហើយនឹងម៉ាក់មិនដែលបំភ្លេចកូនម្តងណា៎ទេ! ហើយប៉ានឹងម៉ាក់នឹងរីករាយទទួលកូនមកចូលក្នុងជីវិតពួកយើងម្តងទៀតណា៎!"។ Jeongguk ស្លៀកឈុតខ្មៅក៏បាននិយាយដោយអង្គុយចុះហើយដៃក៏អង្អែលលើស្លាកតំណាងឲ្យកូនគេដែលបានបាត់បង់នោះ។

"បើមានម្តងទៀត! ម៉ាក់នឹងសន្យាមើលថែកូនឲ្យល្អណា៎!"។ Soojin ក៏អង្គុយដូចគ្នានឹង Jeongguk ទើបនាយកម្លោះងាកមកសម្លឹងនាងដោយមុខស្រងូតស្រងាត់មុននឹងងាកមកគ្រានាងឲ្យក្រោកឈរវិញ។

"Jeong !! Soojin !!"។ សម្លេងគ្រលរទាបរបស់អ្នកណាម្នាក់បានបន្លឺពីក្រោយខ្នងធ្វើឲ្យអ្នកទាំងពីរបែរក្រោយហើយក៏ឃើញថាជាកម្លោះសង្ហា Taehyung ។

"នេះសុំទោសដែលមកយឺតបន្តិច!"។ នាយកម្លោះក៏និយាយដោយគួរសមមុខនឹងយកបាច់ផ្កាដាក់លើស្លាកនោះហើយគេក៏ក្រោកមកដាក់ដៃលើស្មារបស់ Jeongguk ។

"នេះចូលរួមសោកស្តាយហើយបង Cia ក៏ផ្ញើការរំលែកទុក្ខផងដែរ!! យើងសង្ឃឹមឯងនឹង Soojin ក្រោយពីនឹងឆាប់បានទទួលកូនមកវិញណា៎!!! ហើយយើងនឹងរង់ចាំការវិលត្រលប់របស់ក្មួយយើងដូចគ្នា!"។ Taehyung ជាសម្លាញ់ក៏លើកទឹកចិត្តទើប Jeongguk ញញឹម។

"មិនអីទេ! ឲ្យតែ Soojin នៅ! ចង់បានថែម 4 10 ទៀតក៏បានដែរ!"។ នាយកម្លោះឆ្លៀតនិយាយកំប្លែងធ្វើឲ្យ Soojin វៃគេហើយ Taehyung ក៏សើច។

"ឲ្យប្អូនស្រីយើងកើតកូនម្តង 4 10 នឹងគិតថានាងជាមេជ្រូកហេ៎ Jeon Jeongguk !!"។ សម្លេងបុរសម្នាក់ទៀតក៏បន្លឺឡើងស្របនឹងក៏បណ្តើរនារីរូបស្រស់ម្នាក់មកជាមួយហើយក៏មិនមាននរណាក្រៅពី Jaehee នឹង Eunwoo នោះទេ។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now