ងាកមកមើលកម្លោះក្រមុំដែលកាន់ដៃគ្នារត់គេចមកវិញក៏បានមកជ្រកកោនក្នុងផ្ទះរបស់នាយកម្លោះជាសង្សារដោយហេតុថា Jaehee មិនអាចគេចទៅណាដែលសុវត្ថិភាពជាងទីនេះទេ។
"នេះអូនអត់មានត្រូវអាម្នាក់នោះធ្វើអីទេមែនទេ? ហឺម?"។ Eunwoo មកដល់ផ្ទះភ្លាមរហ័សអង្គុយផ្ទាល់ឥដ្ឋហើយយកដៃក្រាស់មួយគូមកត្រកងមុខនាងហើយសម្លឹងមើលដោយព្រួយបារម្ភ។
"អូនមិនអីទេតែបង...ម៉េចក៏មុខមាត់បងសុទ្ធតែរបួសចឹង Eunwoo ?? នេះបងកើតអីមែនទេ?"។ នាងក្រមុំពេលនេះទើបតែចាប់អារម្មណ៍ពីនាយកម្លោះដែលមានរបួសពេញមុខបង្កជាការព្រួយបារម្ភដល់នាងជាខ្លាំង។
"បងមិនអីទេ Jaehee !!! របួសនេះមិនអីនោះទេ! តែបងខ្លាចថាមកជួយអូនមិនទាន់ទៅវិញទេ!!!"។ ចិត្តបារម្ភផុសពេញបេះដូងរបស់គេប្រាប់ថាទីបំផុតគេពិតជាស្រលាញ់នាងមែនហើយ Jaehee ក៏ស្រក់ទឹកភ្នែកព្រោះរំភើប។
"ហឹុក...អូនក៏ភ័យ!!! ហឹុក...ខ្លាចថាគ្មានមុខមកជួបបង!!! ហឹុក...អូនខ្លាចមែន!!! តែរឿងអស់នេះក៏ត្រូវអរគុណដល់ Soojin !! នាងវៃឆ្លាតដែលដឹងហេតុការណ៍មុនទើបអូនរួចខ្លួន!! ហឹុក..តែពេលនេះ...ពេលនេះអូនបែរជានាំទុក្ខឲ្យគេទៅវិញ!!! ហឹុក..អូនពិតជាចង្រៃណាស់មែនទេ Eunwoo ?"។ នាងក្រមុំក៏ខ្សឹបខ្សួលក្នុងរង្វង់ដៃនាយកម្លោះហើយគេក៏តឹងចិត្តដែលត្រូវទុកប្អូនស្រីឲ្យប្រឈមនឹងគ្រោះថ្នាក់។
"កុំបន្ទោសខ្លួនឯងអី!!! បងដឹងថាប្អូនបងនាងមកនឹងមិនអីទេ!!! ឥឡូវអូននៅទីនេះសិនចុះណា៎!!! បងទៅជួយ Soojin !!! នៅទីនេះមានសុវត្ថិភាពទេ!!! កុំបារម្ភអី!!! អាក៎!!!"។ នាយកម្លោះពេលនេះក៏ស្រាប់តែស្រុតជង្គង់យកដៃទប់ពោះដោយសារតែរបួសមិនទាន់ជាស្រួលបួលហើយនៅទ្រាំរត់ចម្ងាយឆ្ងាយទៀតទើបពេលនេះធ្វើទុក្ខគេយ៉ាងខ្លាំងទើប Jaehee ស្ទុះទៅគ្រានាយកម្លោះ។
"Eunwoo !!! នេះបងឈឺមែនហើយណា៎!!! អូនថាបងសម្រាកទៅ Eunwoo !!!"។ នាងក្រមុំក៏និយាយប្រាប់នាយកម្លោះតែគេក៏ក្រវីក្បាលតប។
"អត់ទេ Jaehee !!! ប្អូនបងនៅទីនោះជាមួយអាបិសាចនោះនៅឡើយទេ! អូនឲ្យបងស្ងប់ចិត្តយ៉ាងម៉េច ? ស្លាប់ក៏បងត្រូវយកគេមកឲ្យបានដែរ!"។ នាយកម្លោះប្រឹងក្រោកតែក៏មិនអាចព្រោះវាចុកសៀតតាំងពឹ្រកទើប Jaehee គ្រារាងកាយមាំគេមកកើយលើភ្លៅរបស់នាងមុននឹងយកដៃនាងមកអង្អែលដៃនាយកម្លោះ។
![](https://img.wattpad.com/cover/232947420-288-k556875.jpg)
YOU ARE READING
Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )
Romansaរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរីទី 1 :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវ...