Round 6 : I will proof that you got me wrong ! Song Soojin !

1.8K 95 2
                                    

ក្លឹបកំសាន្ត xxxx...

នាយកម្លោះសង្ហាដែលកំពុងតែអង្គុយគងអន្ទាក់ខ្លាញាក់ជើងដោយអន្ទះសានេះក៏លើកនាឡិកាមើលម៉ោងមិនឈប់ហើយក៏មានអាការៈមួម៉ៅក៏ព្រោះគេធ្លាប់តែជាមនុស្សដែលមានគេឯងរង់ចាំ តែស្រីម្នាក់បែរជាឲ្យគេរង់ចាំដល់ទៅ 1 ម៉ោងដកដង្ហើមចោលអត់អំពើទៅវិញ។

"នេះសង្ស័យតែខ្លាចចាញ់យើងទេដឹង Song Soojin ? ចុងក្រោយក៏អន់ដដែល!"។ នាយកម្លោះក៏និយាយដោយពេបមាត់ក្រពាត់ដៃ។

"អ្នកណាថាទៅ? ខ្ញុំនេះរឺអន់លោក Jeon Jeongguk !"។ សម្លេងស្រួយរបស់ដៃគូដែលគេរង់ចាំក៏មកដល់ហើយនាងក៏ដាក់បង្គុយទល់មុខគេធ្វើឲ្យនាយកម្លោះសម្លក់គេស្ទើរតែលានគ្រាប់ភ្នែក។

"រវល់ជាប់ម៉ូយទាក់ប្រុសហេ៎! បានជាយឺតចឹង! នាងមានហែកប្រឡង់ភ្នែកមើលម៉ោងទេថានាងយឺតប៉ុន្មានម៉ោងហើយ?"។ នាយកម្លោះក៏ស្រែកហើយគោះតុផាំងៗដោយមិនសំចៃដៃ។

"ទាក់ម៉ូយឯណាទៅ! បើខ្ញុំមកចាំទាក់លោកវិញមិនល្អហេ៎?"។ Soojin ក៏ក្រពាត់ដៃញញឹមដាក់គេយ៉ាងឡូយវៃចិញ្ចើមទៀតផងហើយនាយកម្លោះក៏ញីសក់ក្បាល។

"ឆឹស! ស្រីដូចនាងនឹងហេ៎ចង់តោងខ្ញុំ? ងាប់ហើយ! នែ! ខ្ញុំប្រាប់នាងឲដឹងណា៎! បើទោះជាខ្ញុំចូលចិត្តលេងស្រីតែស្រីដូចនាងនាងខ្ញុំសុំជៀសហើយ! បើទោះថែមវីឡា 10 លុយរាប់សិបលានដុល្លាឲ្យមកនៅជាមួយនាងនោះក៏ខ្ញុំខ្ពើមដែរ! សុំខមាទោសចុះព្រះអើយ!"។ នាយកម្លោះក៏និយាយដោយរអើមហើយនាងក្រមុំក៏ខិតមុខមកជិតគេបន្តិចហើយក៏ក្តាប់ដៃចូលគ្នាហើយសម្លឹងគេដោយកែវវាសស្អាតរបស់នាង។

"ហេតុអី? ម៉េចក៏លោកស្អប់ខ្ញុំដល់ម្លឹង? ខ្ញុំមានត្រង់ណាមិនល្អហ៎?"។ នាងក៏សួរគេហើយ Jeongguk ក៏សើចបែបហួសចិត្ត។

"នាងនឹងហេ៎? មិនល្អច្រើនចំណុចណាស់! ឈ្លើយ ពាល ហើយមើលខ្លួននាងចុះ!! រសនិយមជាស្រីតិចក៏គ្មាន! ខ្ញុំចូលចិត្តស្រីណាដែលមានដងខ្លួនល្អយល់ទេ!"។ នាយកម្លោះក៏និយាយដោយលើកចិញ្ចើមហើយក៏លើកកែវស្រាមកក្រេបហើយនាងក្រមុំក៏អោនសម្លឹងមើលខ្លួននាងបន្តិចដែលគ្របដោយអាវក្រៅក្រាស់ខ្មឹកនោះ។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now