Round 43 : I trust you , Jeon Jeongguk !

2K 98 19
                                    

"អ្នក..អ្នកណាជា Giyo ??"។ ដោយសារតែបំណាច់នៃការចង់ដឹងលឺនាងក្រមុំក៏របូតសំណួរចេញពីមាត់ហើយ Jeongguk ក៏សម្លឹងមុខនាង។

"ជាសង្សារចាស់!!! ជាសង្សារចាស់ដែលចាកចោលយើងទាំងយើងមិនខុសអ្វីទាល់តែសោះ!!!"។ នាយកម្លោះប្រែជាលែងកំរោលគេហើយដើរមកតុរបស់គេមុននឹងយករូបថតមួយសន្លឹកនោះមកមើលដោយស្ងៀមស្ងាត់ធ្វើឲ្យ Soojin ក៏ងឿងឆ្ងល់ដែរ។

"យើងមិនមានកំហុសអីទាល់តែសោះ! ក៏ប៉ុន្តែយើងត្រូវបានមនុស្សថោកទាបដូចអា Christian ទម្លាក់កំហុសគ្រប់ឲ្យ!!! តែនាងបែរជាជ្រើសជឿប្រុសម្នាក់នោះមិនមែនជាយើង!!! ទាំងយើងជាសង្សារបស់គេ!!! នាងគិតទៅមើលថាវាសមគួរដែររឺទេ?"។ Jeongguk ពេលនេះមានទឹកមុខដូចជាស្តាប់ទៅហាក់ខូចចិត្តនឹងរឿងជាខ្លាំងហើយ Soojin ក៏ស្រាប់តែមានអារម្មណ៍ថាដូចអាណិតគេតិចតួចបានជានាងដើរទៅឈរក្បែរគេហើយសម្លឹងមើលរូបថតនោះជាមួយគេ។

"ពេលខ្លះលោកអាចនឹងគិតមិនឃើញពីចន្លោះប្រហោងនៃរឿងអ្វីមួយដែលបានបង្កជាផលប៉ះពាល់ឲ្យគេនោះ!! អាចគ្រាន់តែជាការប៉ាន់ស្មានព្រោះខ្ញុំមិនមែនជាអ្នកនៅក្នុងហេតុការណ៍នោះទេ!!! តែខ្ញុំក៏ធ្លាប់ជួបលោក Christian អីនឹងបានម្តងពីរដែរ!!! បើតាមខ្ញុំគិតគេមើលទៅមិនដូចជាអាក្រក់ទេ Jeongguk !!"។ នាងក្រមុំនិយាយដផយសម្លេងស្មើតែមិនមែនខឹងហើយ Jeongguk ក៏ញញឹមចុងមាត់មុននឹងបែរមកមើលនាង។

"នាងប្រាកដចិត្តដល់ម្លឹង? ខ្ញុំគួរតែឲ្យនាងដឹងខ្លះថាហេតុអីបានជាខ្ញុំស្អប់ Christian Park ម្នាក់នោះ!!! ហើយបន្ទាប់ពីនេះនាងអាចជួយបកស្រាយបានទេថាខ្ញុំស្អប់គេត្រូវរឺក៏ខុស!!"។ នាយកម្លោះក៏ច្រត់ដៃម្ខាងលើតុហើយបែរមកនិយាយ Soojin ដែលសម្លឹងគេដូចគ្នា។

Flashback 5 years ago ....

"ហឹិុក....ហេតុអីក៏បងយ៉ាងនេះ Jeon Jeongguk ? ខ្ញុំប្រាប់បងហើយតើថាខ្ញុំនៅមានអនាគតវែងឆ្ងាយ!!! ខ្ញុំមានក្តីស្រម៉ៃខ្ពស់តែពេលនេះ...ហឹុក...ពេលនេះបងបំផ្លាញខ្ញុំអស់ហើយ!!!! ហេតុអី???"។ នារីខ្លួនតូចម្នាក់កំពុងតែឈរគក់ដើមទ្រូងកម្លោះសង្ហានៅលើដំបូងអគារសាលា។

"Giyo !!! អូនស្តាប់សិនណា៎!!! បងមិនមែនជាអ្នកធ្វើទេ!!! គឺអា Christian !!! ភេសជ្ជៈនិង Christian ជាអ្នកយកមកឲ្យបង!!! វាប្រាប់ឲ្យបងយកមកឲ្យអូនហើយបងមិនបានដឹងទេថាវាលួចដាក់ថ្នាំ!!!! ឲ្យបងសូមទោស!!! ឥឡូវអូនឈប់ខឹងហើយក៏ពិបាកចិត្តអី!!! បងសន្យាថាបងនឹងទទួលខុសត្រូវលើអូនណា៎!!! ណា Giyo !!<ផាច់>"។ ដៃតូចបានទះលើមុខសង្ហាមួយដៃយ៉ាងខ្លាំងធ្វើឲ្យនាយកម្លោះស្ពឹកគ្រាន់បើ។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now