Round 27 : Because I'm not Jaehee !!

1.7K 88 17
                                    

បន្ទាប់ពីត្រូវនាងក្រមុំជាបេះដូងរបស់គេស្តីថាឲ្យគេហើយពេលនេះក៏សង្កេតឃើញនាយកម្លោះសង្ហាដែលកំពុងអង្គុយនៅមាត់ទឹកជាកន្លែងដែលគេតែងមកលំហែចិត្តឲ្យតែពេលមានរឿងនោះគឺក៏កំពុងក្រេបស្របៀរជាច្រើនកំប៉ុងជាមួយនឹងទឹកមុខដ៏សោកសៅ ឈឺចាប់ ខ្ចេចខ្ចាំបេះដូងមិនធម្មតាទេ។

"ហេតុអី?? ហេតុអីបានជាខ្ញុំធ្វើអ្វីក៏មិនដែលត្រូវចិត្តសម្រាប់នាងចឹងទាល់តែសោះ Han Jaehee ? ហេតុអីក៏នាងមិនដែលឃើញខ្ញុំល្អសូម្បីបន្តិចសោះចឹង? ខ្ញុំធ្វើរឿងច្រើនណាស់ដើម្បីនាងតែហេតុអី?? ហេតុអីក៏ធ្វើបែបនេះ? ហេតុអីកាន់ជើងអ្នកដទៃហើយមកស្អប់ខ្ញុំ? ហឹុក...!!"។ នាយកម្លោះក៏ស្រក់ទឹកភ្នែកលាយកំហឹងអាចនិយាយបានថាខឹងផងស្រឡាញ់ផងខូចចិត្តផងដែលស្រីខ្លួនបេតីនិយាយថាស្អប់ខ្លួន។

កំប៉ុងស្រាបៀរមួយកំប៉ុងទៀតក៏ត្រូវបានគប់ចោលដីដោយការខឹងសម្បារហើយវាក៏បានប៉ះនឹងជើងដែលមានគ្របដោយខោខូវប៊យជើងវែងតែនៅតែអាចសង្កេតដឹងថាជើងនោះស្រឡូនកម្រិតណា៎។

"បានហើយ!! ឈប់ផឹកទៅ Jeon Jeongguk !!"។ សម្លេងទន់តែរឹងមាំរបស់នារីម្នាក់ដែលឈានជើងមកឃាត់គេក៏លូកដៃទៅទាញកំប៉ុងស្របៀរដែលគាត់បើកថ្មីនោះពីដៃគេធ្វើឲ្យកម្លោះ Jeongguk ងើយមកសម្លឹងថានរណាអីក៏ថ្លើមធំយ៉ាងនេះហ៊ានរំខានគេ។

"ជានាងទៀតហើយហេ៎!!! យ៉ាងម៉េចក៏មកចេះដឹងរឿងយើងទៀតហើយ? នាងចេញទៅ!!! នាងចង់មកសើចចំអកឲ្យយើងហេ៎ Song Soojin !!! នាងសប្បាយចិត្តដែលឃើញ Jaehee ស្តីឲ្យយើងមែនទេហា៎! និយាយមក!!! និយាយទៅ!!!"។ នាយកម្លោះក៏ក្រោកឈរទាំងទ្រេតទ្រោតមិនត្រង់ខ្លួនហើយសម្តីក៏ស្តាប់ទៅក្ងួរៗព្រោះគេស្រវឹងជោកទៅហើយ។

"បានហើយ Jeon Jeongguk!!! លោកឈប់ឆ្កួតទៅបានទេ!!! លោកជាមនុស្សដែលមានគំនិតអាត្មានិយម! យល់តែពីខ្លួនឯង! អ្វីៗក៏វិនិច្ឆ័យតែខ្លួនឯង! មិនចេះស្តាប់ហេតុផលហើយឆេវឆាវដូចរងើកភ្លើងចឹង! បើមានសាំងតែបន្តិចមកបោះមកលោកក៏ឆាបឆេះសន្ធោរសន្ធៅដោយមិនដឹងខ្លួន! អ្នកនាង Jaehee ស្តីឲ្យលោកព្រោះចង់បញ្ជាក់ថាលោកជាមនុស្សប្រុសតែមានចិត្តមិនធ្ងន់! មានរឿងក៏ប្រើហឹង្សាតែមិនចេះប្រើសន្តវិធីនឹងភាពវ័យឆ្លាត!!! ដូចលោកមកយល់ច្រឡំថា Song Eunwoo ជាប្តីខ្ញុំចឹង!!! ខ្ញុំបកស្រាយតែលោកក៏កព្រ្ជាោលធ្វើជាមិនស្តាប់! លោកដឹងទេថាអាកាគិតនឹងយល់ឃើញរបស់លោកនេះវាប្រៀបដូចក្មេងមិនដឹងខ្យល់អីចឹង Jeongguk !"។ នាងក្រមុំក៏ស្រែកដាក់គេវិញដោយសម្លេងមាំហើយនាយកម្លោះក៏ជ្រួញចិញ្ចើមហើយសម្លក់មុខនាង។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now