Round 5 : The game is begin !!!

1.9K 103 7
                                    

សាកលវិទ្យាល័យ....

"អាវ៎ Jeongguk ! នេះលោកប្តូរឡានទៀតហើយរឺ?"។ នារីស្រស់ស្អាតម្នាក់ដែលជាទីចាប់អារម្មណ៍របស់កម្លោះក្នុងសាកលនេះក៏កំពុងតែឈរនិយាយទៅកាន់កម្លោះសង្ហាដែលថ្ងៃនេះគេមានទឹកមុខដូចខ្មោចងាប់ទៅហើយ ចុះពីរថយន្តថ្មីមួយគ្រឿងម៉ាក mercedes ម្តង។

"Porch កូនសម្លាញ់ខ្ញុំខូច! ចឹងក៏ជិះអានេះសិនទៅ! ហើយនេះ Jaehee ញាំុបាយព្រឹកនៅ? បើនៅយើងទៅញាំុជាមួយគ្នាល្អទេ?"។ នាយកម្លោះក៏ប្តូរទឹកមុខមកជាញញឹមញញែមដាក់ Jaehee ស្រីស្រស់ម្នាក់នេះយ៉ាងស្វ័យប្រវិត្តព្រោះជាជំនាញរបស់គេទៅហើយអាក្លែងមុខ 2 នោះ។

"អឺម! ចឹងក៏បាន! តោះទៅ!"។ Jaehee ក៏ងក់ក្បាលហើយនាយកម្លោះក៏ជួយកាន់សៀវភៅនឹងកាតាបរបស់នាងជាការយកចិត្ត។

អាហារដ្ឋាន...

"បងធំ! បងបង់ថ្លៃសាលារួចនៅ? បើនៅចាំខែនេះខ្ញុំរ៉ាប់រងជូនបងណា៎បង?"។ សម្លេងរញីរញ័ររបស់បុរសម្នាក់ដែលកំពុងលុតជង្គង់នៅចំពោះនារីម្នាក់ដែលអង្គុយគងអន្ទាក់ខ្លាសម្លឹងគេដោយក្រសែភ្នែកសោះកក្រោះនោះដោយញ័រមាត់។

"ចង់សូកប៉ាន់? ឆឹស! យើងមានលុយហើយ! មិនត្រូវការលុយកង្វក់ដែលឯងទៅសុំពីម៉ែឪឯងមកទេ! ហើយពេលនេះរើសទៅ! តើចង់ឲ្យយើងធ្វើយ៉ាងម៉េចចំពោះឯង? គួរតែឲ្យឯងសីុដំបងរឺក៏ស៊ីស៊ុបរសជាតិឆ្ងុយឆ្ងាញ់ដែលយើងកម្ម៉ង់ដោយផ្ទាល់ដៃទៅ? ហឺម?"។ Soojin ដែលមុខមាំកំពុងតែយកស្បែកជើងរបស់នាងទៅគោះចង្ការរបស់ប្រុសម្នាក់ដែលលុតជង្គង់យ៉ាងញ័រខ្លួនចំពោះមុខនាងនោះ។

"ខ្ញុំ...ហឹុក...ខ្ញុំដឹងខុសហើយបងធំ ....ហឹុក..លើកក្រោយខ្ញុំលែងហ៊ាហើយ....ហឹុក....ខ្ញុំស្បថ....ហឹុក....សុំ..សុំបងធំកុំប្រកាន់ខ្ញុំអី....ហឹុក...សុំអង្វរបងធំអុើយ!"។ និស្សិតប្រុសរូបនោះក៏យំសស្រាក់ចំពោះមុខនាងហើយនាងក៏ញញឹមចុងមាត់ហើយក៏ចាប់ច្របាច់ចង្ការបស់គេឲ្យងាកមកសម្លឹងនាង។

"លើកលែងហេ៎? ហឹស! មិនដឹងជាយើងទុកឪកាសឲ្យឯងប៉ុន្មានដឹងទេ! តែឯងវាផ្គើនសម្បើមណាស់! បាន! ចាំយើងលើកលែងក្រោយពីឯងសីុអាទឹកស៊ុបម្រេចនេះឲ្យអស់! ហាមាត់ទៅ!"។ នាងក៏លើកចានទឹកស៊ុបដែលនៅលើតុពោរពេញដោយពណ៍ខ្មៅសុទ្ធតែម្តងពេញចានហើយក៏គ្នីគ្នាផ្សេងទៀតមកចាប់ដៃជើងរបស់និស្សិតប្រុសដែលក្រវីក្បាលស្ទើររបូតទៅហើយរួមនឹងតំណក់ទឹកភ្នែក។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now