Round 52 : Hell is truly come !

2K 95 14
                                    

"ខ្ញុំមកវិញហើយ Soo !! Soo ! អេ៎? នៅមិនទាន់ក្រោកពីគេងទៀតរឺ? Soojin !!! នេះថ្ងៃចាំងដល់គូថហើយពៅ! ល្មមក្រោកហើយណា៎ នាងច្រមក់!!"។ នាយកម្លោះ Jeongguk ពេលនេះក៏កំពុងតែដោះអាវក្រៅរបស់ខ្លួនហើយនិយាយលឺៗផងនោះក៏បោះជំហានជើងទៅបើកបន្ទប់គេងគិតថានាងប្រហែលកំពុងតែសម្រាក។

"អឺម? មិននៅទីនេះតើនៅឯណា? Soojin !!! នាងនៅទៅណានឹងឆាប់ចេញមក! ហាមលេងបិទពួនជាមួយខ្ញុំណា៎! ខ្ញុំមិនចូលចិត្តទេ!!! Soojin !!! នេះខ្ញុំមានរឿងសំខាន់ចង់ប្រាប់ណា៎"។ នាយកម្លោះក៏គិតតែពីហៅនាងហើយដើររកមើលជុំវិញផ្ទះក៏មិនឃើញស្រមោល។

នាយសង្ហាក៏ទាញទូរស័ព្ទដៃ call អៅនាងទាំងចិត្តញាប់ញ័រព្រោះតែគេរាល់ថ្ងៃនេះខ្លាចតែនាងរតើចោលគេឥឡូវក៏ក្លាយជាបាត់ស្រមោលឈឹង! មនុស្សទើបគេគេងក្បែរពីយប់មិញហើយឪបថើបថ្នាក់ថ្នមពេញៗដៃព្រឹកមិញក៏បាត់ចឹងនោះធ្វើឲ្យគេចង់ស្ទះខ្យល់ទៅហើយតែក៏មានលេខពីកូនចៅគេ call ចូលកាត់មិនបាត់ទៅហើយ។

"អាឡូ! ឯងមានការអីបានជា call មកយើង?"។ នាយកម្លោះលើទូរស័ព្ទដោយក្នុងចិត្តចាប់ផ្តើមមានអារម្មណ៍មិនស្រួល។

( ជម្រាបចៅហ្វាយ!!! ពេលមានរឿងធំហើយ! ពេលពួកខ្ញុំមកចាំការពារសុវត្ថិភាពរបស់អ្នកនាង Jaehee ល្ងាចនេះម្តងទៀតក៏បានប្រទះឃើញថាអ្នកនាងមិនបាននៅផ្ទះទេហើយប្រភពពីគ្នីគ្នាយើងបានប្រាប់ថាគេបានឃើញអ្នកនាង Jaehee ត្រូវបានមនុស្សមួយក្រុមចាប់! សង្ស័យថាជាគ្នីគ្នារបស់ Christian !! ទើបប្រញាប់ជម្រាបដំណឹងដល់ចៅហ្វាយ )។ កូនចៅរបស់គេក៏រៀបរាប់ធ្វើឲ្យ Jeongguk ស្ទើរធ្លាក់ថ្លើមដៃត្រជាក់ស្លេកមុខមាត់អស់ទៅហើយ។

"យើងដឹងហើយ! យើងដឹងថាជួយនាងយ៉ាងម៉េចហើយ!! តទៅពេលនេះពួកឯងទៅប្រាប់ដំណឹងដល់លោកឧត្តមសេនីយ៍ Han ឲ្យគាត់រៀបចំកូនចៅមួយចំនួនមកតាមទីតាំងដែលយើងប្រាប់នេះទៅ!!! យើងទៅជួយ Jaehee មុន! សឹមឲ្យកូនចៅរបស់ឧត្តមសេនីយ៍ចាប់ព័ទ្ធពួកវាតាមក្រោយ!!! ប្រាប់ថាជាការស្នើសុំពីយើង! គាត់នឹងស្តាប់ហើយអនុញ្ញាតជាមិនខាន!!!"។ នាយកម្លោះចេញបញ្ជាប៉ុន្នឹងហើយគេក៏ចុចបិទបន្ទាប់ពីទាញសោឡានហើយដៃម្ខាងក៏ចុច call ទៅរក Soojin ។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now